ហ៊ីសុឹងទាញស៊ុងហ៊ុនឲ្យទៅអង្គុយនៅលើសាឡុងវិមានតែរាងតូចជជេសចង់នៅមើលរាងក្រាស់ចម្អិនម្ហូបដោយផ្ទាល់ទោះហាមយ៉ាងណាក៏មិនព្រមស្តាប់។
"ពូហើយឬនៅ?
"នៅទេ! ហ៊ីសុឹងឆ្លើយឡើងចង់ក្លាយជាខ្ជិលហើយបើរាងតូចបន្តិចសួរៗរកតែនាយធ្វើអ្វីមិនបាន។
"យូម្លេះ??
"កុំរអ៊ូច្រើនរួចឥឡូវហើយ!
"អត់មានបានរអ៊ូអីផង! សួរបន្តិចបន្តួចសោះថារអ៊ូច្រើនដែរមកពីពូធ្វើយូពេកអូនឃ្លានទើបសួរ" ស៊ុងហ៊ូន
"មកពីបងធ្វើយូ ឬមកពីអូនប្តូរចិត្តច្រើន? ហ៊ីសុឹង
"ពូរអ៊ូរ រអ៊ូរ ពូមិនស្រលាញ់អូនទាល់តែសោះ!
"ស៊ុងហ៊ូន! ហ៊ីសុឹងហួសចិត្តជាមួយរាងតូចកាន់តែខ្លាំងរាល់ពេលប្រកែកមិនឈ្នះចូលចិត្តនិយាយថានាយមិនស្រលាញ់ខ្លួនរហូត នេះឬប្រពន្ធចរិកក្មេង?
"យ៉ាងម៉េច ពូចង់ធ្វើអ្វីអូន? ពូស្រែកដាក់អូនពូចង់វាយអូនមែនទេ??
"បើអូនមិនព្រមស្ងាត់បងហ្នឹងវាយអូនពិតមែនហើយ!
"ហុឺ! ពូពិតជាចង់វាយអូនមែន!
ហ៊ីសុឹងពេលនេះបើអាចស្ទើតែយកឆ្នាំងមកគ្របក្បាលឲ្យជិត កុំឲ្យមើលឃើញអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងចំពោះមុខ សភាពស៊ុងហ៊ូនពេលនេះប្រៀបដូចកូនយំទាបាយពីឪពុក។ នាយក៏មិនយល់ដែលហេតុអ្វីមួយរយៈនេះអត្តចរិតស៊ុងហ៊ូនប្រែលប្រួលខ្លាំងដល់ថ្នាក់នេះ។
"អ្ហា៎! មកកូនពៅឈប់យំឆ្អិនបានញាំហើយ!" ហ៊ីសុឹងស៊កដៃលើកកាយស្តើងច្រកគាវនិងចង្កេះ ដូចម្តាយពរកូនដើរផ្សារដៃម្ខាងទ្រត្រកៀកស្តើងជាប់ ដៃម្ខាងដួសម្ហូបដែលចម្អិនរួចដាក់ក្នុងចាន។
"ឡប់!
"កាន់ឲ្យជាប់ធ្លាក់បាក់ចង្កេះឥឡូវហើយ"
"អូនតូចតែមួយសោះពូវិញមាឌឡើងប៉ុនដំរី ព អូនឲ្យធ្លាក់ទៅកើត" ដៃឱបករាងក្រាស់ជាប់ មាត់ជីបអូយៗរអ៊ូក្បែរត្រចៀកមិនព្រមឈប់។
"ចៅហ្វាយស្រលាញ់អ្នកប្រុសតូចដល់ហើយ ពួកគាត់ទាំងពីរខុសគ្នាឆ្ងាយណាស់មិនថាអាយុ ឬក៏ចរិកមិនគួឲ្យជឿសោះម៉ាហ្វៀកំណាចហ៊ានលះបង់គ្រប់យ៉ាងដើម្បីសម្របតាមមនុស្សម្នាក់ កន្លងមកខ្ញុំមិនដែលធ្លាប់គិតថាចៅហ្វាយហ្នឹងព្រមបើកចិត្តសម្រាប់អ្នកណា ប្រហែលនេះជាជោគជតាដែលបណ្តាលឲ្យគូស្នេហ៍ខុសធម្មតាមួយគូរនេះបានជួបគ្នា" កាងហានឈរសម្លឹងមើលចៅហ្វាយពីចម្ងាយហាក់បីដូចជាមានក្តីសុខ វាធ្វើឲ្យខ្លួនរំភើបចិត្តតាមទៅជាមួយ។
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt