*ក្នុងបន្ទប់!
"គេយ៉ាងមិចហើយ?"
"ក្រាន់តែគុនក្តៅ ឲ្យអ្នកប្រុសតូចសម្រាកនិងញុំាថ្នាំបន្តិច អាការៈច្បាស់ជាប្រសើរឡើង!" នឹកឆ្ងល់ក្នុងចិត្តគិតពីក្មេងចំពោះមុខគាត់ធ្វើការឲ្យគ្រួសារនេះយូហើយហេតុអ្វីមិនដែលឃើញសោះ ត្រូវជាអ្វីជាមួយចៅហ្វាយខ្លួន ឬជាមនុស្សសំខាន់? ចម្ងល់ទាំងអស់ត្រូវបានលាក់ទុកក្នុងចិត្ត តួនាទីខ្លួនត្រឹមជាអ្នកមើលថែរួចរាល់ការងារត្រូវតែចាកចេញ។
"អឹម!"
ឈានចូលដល់វេលាថ្ងៃរសៀល ប្រាណតូចល្វតល្វន់ ដែលគេងលង់លក់ស្កប់ស្កល់ជាច្រើនម៉ោងមកនោះ ផ្តើមភ្ញាក់ដឹងខ្លួននិងសន្សឹមកម្រើកត្របកភ្នែកយឺត ៗ ដើម្បីឱ្យសាំនឹងពន្លឺជះចាំងចូលតាមផ្ទៃកញ្ចក់។ ស៊ុងហ៊ូនច្រត់ដៃងើបអង្គុយទាំងលំបាកលំបិនឈឺ សព្វប្រាណប្រែទឹកមុខស្មូញហាក់សេសឺឈឺក្បាល នៅឡើយគេលើកដៃឈ្លីក្បាលសក់រញ៉េរញ៉ៃកន្ទ្រីងកទ្រើងគ្មានរបៀបរៀបរយ។
"សឹត!! ឈឺក្បាលម៉្លេះ?
បន្ទាប់ពីសម្លឹងមើលជុំវិញបន្ទប់រួច ទើបចាប់អារម្មណ៍ ថាខ្លួនឯងកំពុងស្ថិតនៅក្នុងបន្ទប់នាយធំ ប៉ុន្តែអ្វីដែរភ្ញាក់ផ្អើលនោះគឺបើកភួយមកឃើញខ្លួនឯងក្នុងសភាពអាក្រាត?
"អ្ហាយយយយយយ!" អ្នកណាមិនភ័យងើបឡើងអស់ខោអាវរលីង។
ស៊ុងហ៊ូនស្រែកមួយអស់សំឡេងស្វាងដូចគេចាប់ទះ បួនដប់ម្ភៃកំផ្លោង រហ័សស្រវេស្រវាងើបឡើងទាំង បុកពោះផឹបៗភ័យខ្លួនកាន់តែខ្លាំងខណៈឃើញ ខ្លួនឯងនៅក្នុងស្ថានភាពបែបនេះ គំនិតជាច្រើន ផុសអណ្តែតពេញខួរក្បាលជាបន្តបន្ទាប់ព្យាយាម រកនឹកហេតុការណ៍ឡើងវិញតែមិនអាចចងចាំអ្វី បានទាល់តែសោះ។
"អ្នកប្រុស កើតអី?" ស៊ូលវ៉ុនរត់ពីផ្ទះបាយមកខាងលើភ្លាមៗព្រោះលឺសម្លេងស្រែករបស់កាយតូច បម្រុងនិងរុញទ្វាចូលទៅ ប៉ុន្តែត្រូវស៊ុងហ៊ូនស្រែកឃាត់មុន។
"កុំចូលមក! ខ្ញុំអត់អីទេបងស៊ូល"
"ខ្ញុំបានលឺសម្លេងអ្នកប្រុសស្រែក! អ្នកប្រុសច្បាស់ដែរទេថាមិនមានអ្វី? "
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt