ភាគ20: អាការៈចម្លែក!!

894 132 20
                                    

ផាច់!!

"ស៊ុងហ៊ូន!" ដៃស្រឡូនទះលើផ្ទៃមុខក្រាស់មួយទំហឹង ហ៊ីសុឹងស្ទើតែមិនជឿថាស៊ុងហ៊ូនហ៊ានវៃខ្លួន។

"ហិហិ!" ស៊ុងហ៊ូនសើចទាំងខ្លួនឯងកំពុងគេងមមើនៅលើសាឡុងបន្ទប់រាងក្រាស់។

"មើលទៅអ្នកប្រុសតូចដូចជាសប្បាយចិត្តដ៏ហើយ!" កាងហានសើចចៅហ្វាយខ្លួនបន្តិច។ បើគេផ្សេងមកឃើញគិតយ៉ាងណាម៉ាហ្វៀមួយទាំងមូលត្រូវប្រពន្ធវាយដោយសារតែគេងមមើ។

"ស៊ុងហ៊ូន! ក្រាកឡើងបងនាំអូនទៅញាំអី! ជំនួសដោយការខឹងសម្បាហ៊ីសុឹងប្រើសម្លេងស្រាលស្រទន់ដាស់ភរិយាខ្លួនឲ្យក្រោកទៅវិញ។

"អឹម!ពូមកវិញលឿនម្លេ៉ស" ដោយសារការរំខាន ហ៊ុងហ៊ូនត្រូវបង្ខំចិត្តងើបឡើងទាំងមុំាមំាង ដៃស្រឡូនស្អាតឡើងលើឈ្លីភ្នែកខ្លួនឯងតិចៗឲ្យស្វាងងុយ។

"អូនឃ្លានឬនៅ? បងនាំអូនទៅញាំអី!

"ឃ្លានហើយ! ឃ្លានហើយ! តោះឆាប់ឡើង" មួយរយៈនេះមិនដឹងយ៉ាងម៉េចចេះតែឃ្លាននេះឃ្លាននោះចម្លែកញាំច្រើនដែរប៉ុន្តែនៅតែមានអារម្មណ៍ថាឃ្លាន។

"អូនចង់ញាំអី?

"ពូ!អូនអាចញាំ Cake បានទេ? ណា៎ ណា៎ ពូឲ្យអូនញាំវាទៅមិនដឹងយ៉ាងម៉េចអូនស្រាប់តែឃ្លានវាឡើងមក" ស៊ុងហ៊ូនអង្រួនដៃក្រាស់តិចៗ ធ្វើភ្នែកភ្លឹសៗបូញមាត់ស្រួចដូចគូទទា ដើម្បីឲ្យហ៊ីសុឹងចិត្តទន់ស្របតាមខ្លួន។

"បាន! ប៉ុន្តែអូនត្រូវញាំអាហារដែលបងកម្មង់មកឲ្យអស់សិន ទើបបងអនុញ្ញាតឲ្យអូនញាំវាតាមក្រោយ" ហ៊ីសុឹងមិនបដិសេធយល់អារម្មណ៍មនុស្សកំពុងឃ្លាន តាមចិត្តក្មេងខ្លះកុំឲ្យពិបាកក្មេងយំខ្លួនមិនចេះលួងទេ។

"Aww!ទំនងដល់ហើយ" អាហារជាច្រើនត្រូវបានលើកមកតម្រៀបលើតុរបស់ខ្លួនមិនបង្អង់រាងតូចដួសម្ហួបដាក់ចូលក្នុងមាត់ពេញទំពាំដូចជាទំនងដ៏ហើយ។ ហ៊ុងហ៊ូនបញ្ចេញចរិកឥតលាក់លាមមកខាងក្រៅទាំងអស់ ប្រៀបដូចកូនក្មេងពេលម្តាយទិញស្ករគ្រាប់ឲ្យ ។

"អ៊ួក! គ្រាន់តែអាហារដាក់នៅខាងមុខបញ្ចេញក្លិនប៉ះច្រមុះហ៊ីសុឹងស្រាប់តែដោលពោះចង់ក្អួតចេញមកខាងក្រៅខុសពីស៊ុងហ៊ូន ទំពាំអាហារពេញមាត់ហាក់ដូចជាឃ្លានខ្លាំងណាស់អញ្ចឹង។

The Power of Destiny (complete )Where stories live. Discover now