ភាគ14: ត្រាស្នាមបញ្ជាក់ពីកម្មសិទ្ធិ‼️

849 84 13
                                    

ងឹត

សម្លេងចាប់ហ្វាំងរថយន្តចតនៅមុខកាស៊ីណូ ហ៊ីសុឹងចូលមកដោយមានអង្គរក្សតាមចាំការពារ ។ រាងសង្ហារដើរចូលទៅខាងក្នុងទីនេះជា កាស៊ីណូដ៍ល្បីបំផុតប្រចាំទីក្រុងសេអ៊ូលគ្រប់គ្រងដោយត្រកូលលី។

" លោកប្រុសទុកជីវិតឲ្យខ្ញុំផង  " សម្រែកឈឺចាប់របស់បុរសវ័យកណ្តាលម្នាក់លាន់ លឺចេញពីបន្ទប់ងងឹត ស្របពេលនាយម៉ាហ្វៀកំណាចដើរចូលមកដល់ល្មម ។

"មានរឿងអី?

"អាម្នាក់នេះលួចដុតឃ្លាំងទំនិញយើង" កាងហាន រៀបរាប់ប្រាប់ហ៊ីសុឹង។

" ប្រាប់មកអ្នកណាជាអ្នកបញ្ជាឯង ? "ខ្សែភ្នែកកំណាចត្របាញ់មករកបុរសចម្លែកនោះ ហ៊ានណាស់ហ៊ានមកបំផ្លាញគេផងប្រហែលជាលែងចង់រស់ហើយមើលទៅ ។

"ខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេប៉ុណ្ណោះ សូមទុកជីវិតឲ្យខ្ញុំផង!" ជង្គង់លត់ផ្ទាល់ដី សំពះសុំការអាណិតពីហ៊ីសុឹង ប៉ុន្តែគេសំពះខុសមនុស្សហើយ។

"ហ៊ឺស! ទុកជីវិត? វាមិនងាយនោះទេយកវាទៅសម្លាប់ចោលទៅ " heeseung

"អត់ទេៗ លោកម្ចាស់សុំអង្វរដោះលែងខ្ញុំទៅ"

ប្រយោគសម្លាប់បង្ហើបចេញពីមាត់នាយម៉ាហ្វៀយ៉ាងដាច់ចិត្តគ្មានរារែក សរបញ្ជាក់ពីភាពសាហាវឃោឃៅអ្នកណាក៍ដោយឲ្យតែហ៊ានមកបំផ្លាញគេនោះ គេនឹងតបស្នងវិញឲ្យសាកសមជាទីបំផុតកុំថាគេដាច់ធម៌មេត្តាព្រោះគេមិនអាចចិត្តព្រះដាក់សត្រូវឡើយ។

"ចៅហ្វាយ លោកគីមកំពុងរងចាំនៅក្នុងបន្ទប់" ឱបគំនាបទៅកាន់ចៅហ្វាយខ្លួន បញ្ជាក់ពីវត្តមានមនុស្សកំពុងរងចាំក្នុងបន្ទប់។

" សួរស្តីលោកលី!" គាត់មិនបានមកតែម្នាក់នោះទេនៅខាងស្តាំដៃមាននារីរូបស្រស់ម្នាក់ ពាក់អាវរ៉ូបរឹបរាង លាបក្រែមក្រហមឆ្អិល ញញឹមញញែមសម្លឹងមកកាន់រាងក្រាស់ បែបចាប់ចិត្តលើនាយខ្លាំងណាស់។

"នេះជាកូនស្រីតែម្នាក់របស់ខ្ញុំ" លោកគីមមិនបង្អង់ប្រញ៉ាប់នែនាំខ្លួនកូនស្រីទៅកាន់រាងក្រាស់ក្នុងចិត្តសង្ឃឹមថានាយនិងពេញចិត្ត ប៉ុន្តែចូលរួមសោកស្តាយផងហ៊ីសុឹងមិនសូម្បីតែងាកមុខសម្លឹងមើល។

The Power of Destiny (complete )Where stories live. Discover now