ភាគ5: ផ្លោះរបង!!

974 103 8
                                    

បន្តពីភាគមុន...

កាយស្តើងត្រូវបានដាក់ចុះលើពូកទន់ល្មើយ គ្រែ king size! វាជារឿងគួរឱ្យភ្ញាក់ផ្អើលទេ?ដែល Heeseung យកនាយតូចមក សម្រាកក្នុងបន្ទប់នៅលើគ្រែជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលពុំធ្លាប់អ្នកណាមានសំណាងបានសូម្បីតែក្បែរ តែស៊ុងហ៊ូនជាមនុស្សដំបូងហើយ។ ស្របពេលនោះ ត្របកភ្នែកតូចផ្តើមកម្រើកយឺតៗ ព្យាយាមសាំនឹងពន្លឺ បន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោង បើកភ្នែកបានច្បាស់ក្រឡាស់ខ្លួនងើបអង្គុយមក មនុស្សដែលបានឃើញមុនគេគឺបុរសមាឌធំសម្លឹង មកខ្លួននឹងថ្កល់។

"លោក!!"បន្ទាប់ពីក្រឡេកឆ្វេងស្តាំនូវទីកន្លែងប្លែក មិនធ្លាប់ស្គាល់ រាងល្អិតរំកិលខ្លួនថយក្រោយភ័យ បុកពោះជាថ្មីគេជាមនុស្សឆាប់ភ័យខ្លាច បើគ្រាន់តែ ទឹកមុខកាចៗរបស់នាយសម្លឹងមក គេចង់ចេញយំទៅហើយ។

"ទីនេះជាកន្លែងណា?"ស៊ុងហ៊ូន បោះសំណួរទាំង ញ័រមាត់ទទ្រើក ហាក់នៅឡេមឡាម ចំណែកមួយផ្នែកនៃក្បាលរាងឈឺវិលៗបន្តិចបន្តួច។

"វិមានត្រកូល លី!" និយាយដោយរក្សារមុខមាំដដែរ

"ខ្ញុំចង់ទៅផ្ទះ! ពូជូនខ្ញុំទៅផ្ទះវិញទៅ" កែវភ្នែកមូលក្រឡង់ដក់ដោយដំណក់ទឹកសំណើមរកកល់ស្រក់ចុះ

"ឯងត្រូវនៅទីនេះជាមួយយើង!" ដៃស៊កទាញក្រវ៉ាត់កបន្ធូការតានតឹង ។

"ខ្ញុំមិននៅទេ ខ្ញុំចង់ទៅផ្ទះ ពូ!ឡប់ហើយហេតុអីនាំខ្ញុំមកទីនេះ?" ទឹកភ្នែកដែលខំប្រឹងទប់ក៏ស្រក់ចុះកាត់ផ្ទៃមុខសម៉ដ្ឋខៃ ភ្នែកមូលថ្លា ច្រមុះស្រួចហើមក្រហម។

"ឯងគ្មានសិទ្ធិប្រកែកដាច់ខាត! ហើយឈប់កិកកុកច្រើនទៅ"

"ខ្ញុំនិងរត់ ខ្ញុំមិនល្ងង់នៅជាមួយមនុស្សចិត្តអាក្រក់ដូចពូទេ!"

"បើឯងហ៊ានរត់ យើងនិងកាត់ជើងឯងបោះឲ្យក្រពើស៊ី"

"មនុស្សអាក្រក់ ហុឹក ហុឹក!" ស្តាប់លឺនាយនិយាយហើយ អាទឹកភ្នែកចោលម្សៀតមិនដឹងប្រមូលផ្តុំមកពីកន្លែងណាប្រជៀតប្រណាំងគ្នាស្រក់ចុះឥតឈប់។

"បើឯងមិនព្រមស្ងាត់ឈប់យំទេ យើងនិងយកឯងទៅដាក់ក្នុងទ្រុងជាមួយខ្លាខាងក្រោយវិមានជាមិនខាន" សម្លេងត្រជាក់ស្រឹប ព្រឺដល់គោលិកាសរសៃឈាម ញឺរ៉ូនដឹកនាំព័ត៏មានពាសពេញប្រព័ន្ធប្រសាទ រំញោច ប្រព័ន្ធខួរក្បាល ធ្វើឲ្យកើតមានអារម្មណ៏តក់ស្លុតភ្លាម!

The Power of Destiny (complete )Where stories live. Discover now