រាងកាយរបស់គេគួរតែបានទទួលការ មើលថែទាល់តែមានភាពធូរស្រាល ប៉ុន្តែហេតុអីវាកាន់តែមានអារម្មណ៍តានតឹងឡើង ខុសឆ្ងាយពីនៅក្បែរស៊ុងហ៊ូនក្លិនក្រអូបប្រហើរភាយចេញពីសព្វសាច់ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ធូរស្បើយចម្លែកប្រកែកមិនបានថាខ្លួនពិតជាចូលចិត្តខ្លាំង។
សភាពរាងកាយអាក្រាតផ្នែកខាងលើស្រីស្រស់ពង្វក់ចិត្តបោសអង្អែលគ្រប់សាច់ ដាស់អារម្មណ៍ភាពជាបុរសឲ្យងើបឡើង ហ៊ីសុឹងនៅស្ងៀមឲ្យនាងប៉ះពាល់ទាំងគ្មានអារម្មណ៍អ្វីទាំងអស់ នៅសុខៗរូបភាពស៊ុងហ៊ូនស្រាប់តែផុសអណ្តែតឡើងពេញខួរក្បាល ច្រានស្មារតីឲ្យត្រឡប់មកក្នុងខ្លួនវិញ។
"បានហើយ! យើងមានការងារមិនអាចបន្តទៀតទេ"ហ៊ីសុឹងងើបឡើងរុញស្រីស្រស់ចេញ ទាញអាវមកស៊កខ្លួនវិញ បោះលុយប៉ុន្នានសន្លឹកល្មមគ្រប់គ្រាន់សម្រាប់នាង។ បណ្ដោយឲ្យភ្លើងតណ្ហារលត់ឈប់ដំណើរការបន្ត ប៉ុណ្ណឹងក៏ដឹងច្បាស់ហើយមានតែមនុស្សម្នាក់គត់ដែល រាងកាយរបស់គេដង្ហោយរកនិងត្រូវការគ្រប់គ្រង។
*វិមានលី
"ស៊ុងហ៊ូន" ចូលមកដល់អ្វីដែលសម្លឹងរកមុនគេគឺភរិយា ឃើញរាងស្តើងកំពុងគេងលង់លក់នៅលើសាឡុង ដោយមានស៊ូលវ៉ុនគេងក្បែរផ្ទាល់ឥដ្ឋ ហ៊ីសុឹងដាស់ភរិយាដោយសម្លេងស្រាលស្រទន់។
"ចៅហ្វាយ" ស៊ូលវ៉ុនគេងក្បែរស្រាប់តែភ្ញាក់ឡើងព្រោះសម្លេងការហៅ រាងក្រាស់ផ្តល់សញ្ញាឲ្យចាកចេញខ្លួនចង់នៅតែពីរនាក់ភរិយា។
"ស៊ុងហ៊ូនក្រោកឡើង"
"អឹម! បងមកវិញហើយហេតុអីនៅយូរដល់ថ្នាក់នេះ?"
"បងមានធុរៈផ្ទាល់ខ្លួន"
ស៊ុងហ៊ូនមិនបានសួរបន្ត គិតតែសម្ងំនៅក្នុងរង្វង់ដៃស្វាមីយ៉ាងមានសេចក្តីសុខ កាយឱបរិតកាន់តែខ្លាំងធ្វើឲ្យច្រមុះខិតខតមានអារម្មណ៍ដល់ក្លិន ចម្លែកដែលជាប់នឹងរាងកាយរបស់រាងក្រាស់។
ក្លិនទឹកអប់តើ!
ស៊ុងហ៊ូនស្រូបយកក្លិនចូលឲ្យពេញសួត ដើម្បីឲ្យប្រាកដចិត្តថាវាគឺជាក្លិនទឹកអប់របស់មនុស្សស្រី ហើយហេតុអីបានជានៅជាប់នឹងខ្លួនរាងក្រាស់?
YOU ARE READING
The Power of Destiny (complete )
Aventuraប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt