ចំណាយពេលពេញមួយថ្ងៃ ស្ថិតក្រោមការបង្ហាត់បង្រៀនដោយផ្ទាល់ពីនាយក្រាស់ ស៊ុងហ៊ូនអាចបាញ់កាំភ្លើងបានយ៉ាងស្នឹកដៃទោះវាមិនសូវល្អប៉ុន្មានប៉ុន្តែអាចទទួលយកបាន ហ៊ីសុឹងចង់បង្រៀនភរិយាខ្លួនឲ្យក្លាយជាមនុស្សរឹងមាំដែលអាចការពារខ្លួនដោយមិនចាំបាច់ពឹងពាក់លើអ្នកដទៃ។"សឺត! ពូកែខ្លាំងណាស់" បញ្ចប់ការបាញ់កាំភ្លើង ក៏មិនភ្លេចថើបសំណព្វចិត្តជាការលើកទឹកចិត្ត។
"មកពីមានគ្រូដែលបង្រៀនបានល្អ ហិហិ!! ស៊ុងហ៊ុនសើចលិបភ្នែក ដៃតូចលើកឡើងឱបក ហ៊ីសុឹងជាប់។
g wagon ពណ៌ខ្មៅរលោងព្រិលធ្វើដំណើរលើផ្លូវ ដោយមានរថយន្តជាច្រើនគ្រឿងអមដំណើរតាមការពារសុវត្ថិភាពសងខាងជាប់ ដោយភាពនឿយហត់ស៊ុងហ៊ូនទន់ភ្នែកគេងលក់លើភ្លៅមាំតាំងពីរថយន្តបរបានពាក់កណ្តាលផ្លូវម្លេ៉ស។
"ស៊ុងហ៊ូន! អូនឃ្លានដែរទេ?? ហ៊ីសុឹងដាស់ភរិយាដោយសម្លេងតិចៗ ស្រាលស្រទន់បំផុត។
"អឹម!" ដោយភាពរំខានស៊ុងហ៊ូនក្រោកឡើង សម្លឹងមើលជុំវិញខ្លួន ពេលនេះរថយន្តកំពុងធ្វើដំណើរនៅឡើយមិនទាន់ដល់វិមានទេ។
"អូនឃ្លានដែរទេ??" ហ៊ីសុឹងផ្ទួនសំណួរសួរទៅកាន់ស៊ុងហ៊ូនម្តងទៀត។
"ឃ្លាន!" ស៊ុងហ៊ូនងក់ក្បាលញាប់ៗ
"អូនចង់ញាំអី??
"ពូអូនចង់ញាំ ស៊ុបគីមឈីក្តៅៗ មាន់បំពងហឹរ Tteokbokki អឹម!! នៅមានទៀតតែអូននឹកអត់ឃើញទេ!! ស៊ុងហ៊ូនរៀបរាប់ពីរបស់ដែលខ្លួនឯងចូលចិត្តប្រាប់ទៅកាន់ហ៊ីសុឹង។
រាងក្រាស់បញ្ជាឲ្យកាងហានឈប់ឡាននៅពីមុខភោជនីយដ្ឋានមួយកន្លែង ក្រាន់តែរថយន្តឈប់ចតនិងកង់ ស៊ុងហ៊ូនសប្បាយចិត្តចម្លែក ដឹកដៃក្រាស់សំដៅចូលទៅខាងក្នុងភ្លាម។
"សួរស្តីលោកលី!! មានកិត្តយសខ្លាំងណាស់បានលោកអញ្ជើញមកកាន់ភោជនីយដ្ឋានរបស់ពួកយើង" ម្ចាស់ហាងវ័យចំណាស់ចេញមកទទួលរាក់ទាក់ដោយផ្ទាល់ មិនភ្លេចបញ្ជាឲ្យបុគ្គលិករៀបចំកន្លែងពិសេសសម្រាប់រាងក្រាស់។
"អឹម! ហឹលខ្លាំងណាស់!!
"អូនមិនចេះញុំាហឹល ហេតុអីមិនប្រាប់បង?? ហ៊ីសុឹងហុចទឹកទៅឲ្យភរិយាវ័យក្មេង។
YOU ARE READING
The Power of Destiny (complete )
Adventureប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជាកែវភ្នែក។ Heeseung : Top Sunghoon: Btt