First Day of work

2.5K 134 3
                                        

      Morning
       ជុងគុកងើបព្រឹកនេះដូចជាបានធូរស្រាលច្រើនទើបរៀបចំខ្លួនដើម្បីទៅជួយធ្វើការនៅក្នុងផ្ទះ។
«អឺអ្នកប្រុស» គ្រាន់តែចេញមកភ្លាមអ្នកមប្រើចំណាស់ម្បាក់ដែលថេយ៉ុងសម្លុតកាលពីល្ងាចហៅគេតែម្តង។
«បាទ ហៅខ្ញុំថាជុងគុកបានហើយ»ជុងគុកញញឹមដាក់គាត់
«អរ ចា គឺខ្ញុំសុំពឹងអ្វីមួយបានទេ» គាត់និយាយរាងខ្លាចៗចិត្តគេ
«មិនអីទេមានការអីប្រើខ្ញុំបានទាំងអស់ ខ្ញុំក៏ជាអ្នកបម្រើដូចអ៊ំដែរ»
«ចា គឺជួយយកអាវនេះទៅឲលោកម្ចាស់ផងបានទេ»គាត់ហុចមកទាំងរាងភ័យ ព្រោះកាលពីយប់មិញភ័យមិនទាន់បាត់
«បាទ »ជុងគុកឆ្លើយមិនទាក់ទើមុននឹងទទួលអាវនិងក្រវ៉ាត់កពីដៃអ្នកបម្រើចំណាស់។
«គឺបន្ទប់ទីបីនោះហើយ គាត់ចង្អុលទៅបន្ទប់ដែរទល់មុខបន្ទប់របស់ជុងគុក»
«បាទ»ជុងគុកញញឹមមុននឹងដើរទៅកាន់បន្ទប់នោះមុននឹងឈប់ង៉ក់ពេលនឹកឃើញរឿងកាលពីយប់មិញ។
(អាឡប់ អាឆ្កួត អាមនុស្សចង្រៃយ៍ ហឹក ឯងមើលទៅមើលមុខ យើងស្អាតយ៉ាងនេះសមជាចោទេ ហឹក បើលោកមិនលែងទេយើងយំឲលិចផ្ទះនេះមិនខាន ខ្ញុំឈឺណាស់ ហឹកហឹក)
     ពាក្យសម្តីជេទៅលើលោកម្ចាស់ហោះចូលខួរក្បាលគេពេញទំហឹងធ្វើឲជុងគុកបើកភ្នែកធំៗបែកញើសជោគក្បាល។
«ស្លាប់មិនខានទេអាគុក មាត់ចង្រៃយ៍អាមិចក៏ទៅជេគេចឹង»ជុងគុកលើកដៃទះមាត់ខ្លួនឯងតិចៗ
«ហ៊ើយ សង្ឃឹមថាមិនអីទៅចុះ»បេះដូងលោតស្ទើចេញពីទ្រូង ជុងគុកលើកដៃញ័រទទ្រើតគោះទ្វា
«ចូលមក»សម្លេងធំគ្រលរឹតតែធ្វើឲជុងគុកភ័យសឹងលិចនោមដាក់ខោ
«ហិ ម៉ែអើយជួយឳផង»ជុងគុក លើកដៃជូតញើសមុននឹងបើកទ្វាចូលទៅ
     ជុងគុកអោនមុខសឹងដល់ដីមុននឹងទុកអាវនៅលើពូកគេបែរខ្លួនរៀបនឹងដើរចេញតែ....
«ចង់ទៅណា
«ទៅ...ទៅ ទៅធ្វើការងារបន្ត»ជុងគុកខាំមាត់ខ្លួនឯងដែលនិយាយរដាក់រដុប
«យើងឲទៅឬនៅ
« នៅ»
«ចឹងម៉ោណេះវិញ»
«បាទ» ជុងគុកបែរខ្លួនមកឈរក្បែរគ្រែវិញ
«ងើបមុខឡើង»ថេយ៉ុងបញ្ជាសម្លេងរឹងត្រជាក់ ដូចមានចេតនាចង់បំភ័យជុងគុកច្បាស់ណាស់។
     ជុងគុកងើបមុខឡើង រួចលេបទឹកមាត់ក្អឹកពេលភ្នែកប្រទះនឹងអា6កង់នៅលើពោះរបស់ថេយ៉ុង ពេលនេះគេមិនបានពាក់អាវឡើយព្រោះចាំអាវដែលជុងគុកយកមកឲនឹងឯង។ ថេយ៉ុងមើលមុខជុងគុកបន្តិចទើបយកអាវនៅលើគ្រែមកពាក់បិតឡេវម្តងមួយរហូតរួចរាល់ទើបមើលមុខជុគុកម្តងទៀត។
«ចងក្រវ៉ត់កឲយើង»ថេយ៉ុងបញ្ជាព្រមទាំងបោះក្រវ៉ាត់កទៅជិតជុងគុក
«ខ្ញុំ»ជុងគុកចង្អុលមុខខ្លួនឯង
«ក្នុងបន្ទប់មានមនុស្សទីបីដែរទេថេយ៉ុងលើកចិញ្ចើមម្ខាង
«អត់មានទេ»ជុងគុកធ្វើមុខស្អុយមុននឹងកាន់ក្រវ៉ត់កទៅជិតថេយ៉ុង គេងើយមើលមុខថេយ៉ុង ថេយ៉ុងក៏មើលមកគេវិញ មើលគ្នាទៅវិញទៅមកឡេងឡង់ដូចមិនយល់គ្នា ឯជុងគុកតឹងចិត្តនឹងលោកម្ចាស់ម្នាក់នេះណាស់នេះមិនយល់គេចង់បានន័យថាមិនទេឬ មើលកម្ពស់ខ្លួនឯងទៅមើល ឈរឲដូចបង្គោលភ្លើងហើយឲគេចងយ៉ាងមិចបើខ្លួនឯងត្រឹមទ្រូងនឹងឯង។
«លោកម្ចាស់ឱនបន្តិចបានទេជុងគុកនិយាយសម្លេងធុញទ្រាន់ពេលធ្វើដូចមិនយល់សាច់ការសាច់កាប់អីសោះ
«បញ្ជាយើងថេយ៉ុងជ្រួញចិញ្ចើមម្តងទៀតពេលក្មេងនេះកាន់តែប្រហើន
«បាទ អត់ទេតែបើលោកម្ចាស់ឈរបែបនេះធ្វើមិចខ្ញុំចងដល់
«ក្មេងប្រហើន ប្រម៉ាត់ធំ»ថេយ៉ុង បន្ទោសឲក្មេងមាឌល្អិតរួច មុននឹងឱនក្បាលប្តិចធ្វើឲមុខគេនិងមុខជុគុកជិតគ្នាមែនទែនធ្វើឲជុងគុកប្រហោងពោះយ៉ាហមិចមិនដឹង។
     ជុងគុកខាំមាត់ពេលត្រូវស្តីបន្ទោសឲតែធ្វើអីបានបើហ៊ានតមាត់ទៀតមិចនឹងកើត មានតែទ្រាំៗទៅ គេចង់ឲយ៉ាងយកចិត្តទុកដាក់រហូតរួចរាល់។
«បើលោកម្ចាស់អស់អីប្រើហើយ ខ្ញុំអាចចេញទៅបានទេជុងគុក
«ហឹម»ថេយ៉ុងគ្រាន់តែក្រហឹមទាំងខ្ចីមើលមុខជុងគុក
«ហិម»ជុងគុកធ្វើត្រាប់តាមខ្សឹបៗធ្វើមុខគួរឲចង់សើចមុននឹងចេញទៅ។
«ហឹស» ថេយ៉ុងលួចញញឹមបន្តិចពេលគេចេញទៅបាត់ គេយកដៃប៉ះក្រវ៉ាត់កបន្តិចព្រោះមិនដែលមានអ្នណាចងត្រូវចិត្តគេឡើយមិនថាគីរេនឬអ្នកបម្រើម្នាក់ណា ពួកគេចងរួចថេយ៉ុងតែងតែសារ៉េមើលខ្លួនឯងតាមក្រោយ តែក្មេងម្នាក់នេះចងធ្វើឲគេពេញចិត្តតែម្តង ធ្វើការងារបានល្អទាស់តែចរិកថ្លើមធំមិនដឹងធំតូច។


To be continued

Flame🔥 Where stories live. Discover now