«ផាក គីរេន!!! ខ្ញុំអាយុបងឯងប្រាំឆ្នាំហៅខ្ញុំថាបងស្រីចុះ»
«បាទ តែមុខបងស្រីដូចជាប្រហែលៗ...» ជុងគុក ព្យាយាមរកនឹក
«ឯងមិនស្គាល់ខ្ញុំទេ???» គីរេន រាងភ្ញាក់ផ្អើលបន្តិច
«អត់ទេ!» គេក្រវីក្បាលតតាត់
«ខ្ញុំជាភរិយារបស់លោកប្រធានាធិបតី គីម ថេយ៉ុង ណាអាល្អិត» គីរេន
«អរ!!!ពិតមែន???»
«ឯងសួរបែបនឹងទៀតហើយ ខ្ញុំមិនកុហក»
«មានន័យថាគាត់ក៏នៅទីនេះដែរមែនទេ?» ជុងគុក
«ចា៎ ហើយឯងក៏កំពុងតែអ្គុយលើគ្រែគាត់តែម្តង» គីរេន សើចនឹងចរិកក្មេងៗរបស់គេ
«អូ៎!»
«អឹម...ខ្ញុំថាឯងឆាប់ងើបឡើងមក ខ្ញុំឲគេរៀបចំបន្ទប់ថ្មីឲ បន្តិចទៀតលោកម្ចាស់មកហើយ»
«លោកម្ចាស់?» ជុងគុក ឧទានម្តងទៀតទាំងចម្ងល់
«លោកម្ចាស់ ជាលោកប្រធានាធិបតី នៅក្នុងផ្ទះគេហៅគាត់បែបនេះ»
«បាទ» ជុងគុក និយាយរួចងើបឡើងតិចៗ ព្រោះឈឺពេញខ្លួន
«សុំទោសណាឈឺបន្តិចហើយ មកពីនេះជាបន្ទប់របស់លោកម្ចាស់ទើបឲនៅមិនបាន» គីរេន ជួយគ្រាជុងគុកដើរចេញ នៅក្រៅក៏មានអ្នកមប្រើមកជួយគ្រាបន្ថែម
«យកគេទៅបន្ទប់ដែលខ្ញុំឲរៀបនោះ ហើយធ្វើអីឲគេញុំនឹងថ្នាំឲផង» គីរេន បញ្ជាអ្នកបម្រើដទៃទៀត
«ចា៎ អ្នកស្រីម្ចាស់» ពួកនាងឱនគំនាបទើបដើរចេញទៅធ្វើតាមបញ្ជា
«ខ្ញុំមានការរវល់ឯងទៅសម្រាកចុះ ចាំស្រួលខ្លួនពេលណាចាំនិយាយគ្នាបន្ត» គីរេន ញញឹមដាក់ជុងគុកបន្តិចទើបដើរចេញ ឲអ្នកបម្រើជាអ្នកគ្រាគេទៅបន្ទប់។គីរេនចុះមកក្រោមដើម្បីមើលការខុសត្រូវលើអាហារពេលល្ងាចព្រោះបន្តិចទៀតលោកម្ចាស់នឹងមកមិនខាន ហើយក៏ មិនចង់ធ្វើឲគាត់មិនពេញចិត្តអីដែរ គឺថា...គាត់ចូលចិត្ត
perfect បើធ្វើឲគាត់មិនពេញចិត្តគឺពិបាកបន្តិចហើយ។
សម្លេងរថយន្តនៅខាងក្រៅបន្លឺឡើងអ្នកបម្រើញាប់ដៃញាប់ជើងរត់ទៅតម្រៀបជួរគ្នានៅមាត់ទ្វាចូលអោនក្បាលចុះគ្រប់ៗគ្នា រហូតដល់មានបុរសខ្ពស់ស្រឡះម្នាក់ដើរចូលហួសទើបងើបក្បាលឡើងវិញ។
«បងញុំអីឬនៅ?» គីរេនសួរអ្នកមាននាមជាប្តីពេលគេដើរចូលក្នុង
«នៅ ចង់សម្អាតខ្លួនសិន»Taehyung តបសម្តីរឹងៗ
«ក៏បានអូននៅចាំ»គីរេន ធ្វើមុខមិនសូវសមពេលគេមិនតបសូម្បីស្នាមញញឹម។
នាងនិងថេយ៉ុងរៀបការមែនប៉ុន្តែពួកគេគេងបន្ទប់ផ្សេងគ្នា មួយថ្ងៃៗនិយាយជាមួយគ្នាដូចអ្នកទើបតែស្គាល់គ្នាថ្មីៗអញ្ចឹង ថេយ៉ុងមិនប៉ះពាល់នាង ទោះនាងខំយកចិត្តយ៉ាងណាក៏គេនៅតែសោះកក្រោះដាក់។ព្រោះពួកគេរៀបការមិនមែនដោយក្តីស្រឡាញ់នោះឡើយតែ....
ថេយ៉ុងដើរចូលក្នុងបន្ទប់ចាក់សោមុននឹងដោះអាវក្រៅចេញទម្លាក់ខ្លួនលើគ្រែទាំងហត់នឿយ ជាមួយការងារពេញមួយថ្ងៃ ប៉ុន្តែគ្រាន់តែខ្លួនដល់ពូកភ្លាមក៏ធ្វើឲថេយ៉ុងប្រញាប់ងើបអង្គុយព្រោះមានអ្វីខុសប្រក្រតី។គេឱនមុខទៅជិតកម្រាលពូកមុននឹងហិតវាមើល ព្រោះមានក្លិនប្លែកដែលមនមែនជាក្លិនទេកអប់របស់គេឡើយ ហើយថេយ៉ុងជាមនុស្សដែលមិនចូលចិត្តឲអ្នកណាចូលបន្ទប់របស់ខ្លួន ទើបប្រញាប់ងើបចេញពីពូកបើកទ្វាបន្ទប់។
«អ្នកបម្រើ!»ថេយ៉ុងស្រែកឡើងល្មមឲអ្នកក្នុងផ្ទះទាំងអស់លឺនឹងរត់មករក។
«ចា លោកម្ចាស់»អ្នកបម្រើចាស់ជាងគេឆ្លើយទាំងភិតភ័យពេលឃើញទឹកមុខគេមិនសូវស្រួល។
«មានអ្នកណាចូលបន្ទប់ខ្ញុំ?»
«គឺអ្នកបោសសម្អាត លោកម្ចាស់»
«មិនមែន...»
«អូនជាអ្នកចូល»គីរេន ដើរមកនិយាយកាត់ ថេយ៉ុងងាកមើលមុខនាងបន្តិចគេបិតភ្នែកដកដង្ហើមធំទើបដេញអ្នកមប្រើទៅវិញ។
«អូនចូលទៅធ្វើអី ក្រែងដឹងថាបងមិនចូលចិត្ត»
«សុំទោស អូនគិតថាយើងជាប្តីប្រពន្ធគ្រាន់តែប៉ុណ្ណឹងមិនគិតថាវាធ្ងន់ធ្ងរពេកទេ អូនសុំទោសលែងមានលើកក្រោយហើយ» គីរេនអោនមុខចុះទាំងអន់ចិត្ត
«មិនអីទេ គ្រាន់តែបងមិនចូលចិត្តឲមានអ្នករញ៉េរញ៉ៃកន្លែងបង ទៅវិញចុះ» ថេយ៉ុងមានអារម្មណ៍ដឹងខុសព្រោះនាងក៏ជាប្រពន្ធគេមិនគួរណាសោះកក្រោះដាក់នាងពេក តែយ៉ាងណាគេមិនបានស្រឡាញ់ក៏មិនចង់ធ្វើឲមានសង្ឃឹមព្រោះនាងនឹងឈឺចាប់ពេលក្រោយ។
ជុងគុកក្រោយពីអ្នកបម្រើយកបបរអោយញុំនិងលេបថ្នាំរួចក៏គេងលក់តែម្តងព្រោះគេឈឺខ្លួនណាមួយអស់កម្លាំងពេករហូតដល់ម៉ោងជាង១១ទើបដឹងខ្លួនមានអារម្មណ៍ថាស្រេកទឹកទើបបើកទ្វាបន្ទប់ចេញក្រៅ។គេដើរអើតចុះឡើងលបៗព្រោះខ្លាចភ្ញាក់គេផ្សេងនិងរកមើលផ្ទះបាយផងរហូតដល់ជាន់ក្រោមឃើញទូទឹកកកធំមួយទើបញញឹមដើរទៅរកបើកទូតែ....
«អួយ!»ជុងគុកស្រែកយ៉ៃពេលដៃរបស់ខ្លួនត្រូវគេចាប់ទាញទៅក្រោយចងស្លាបសេកនិងពិតមុខរបស់ខ្លួនទៅនឹងទូទឹកកក។
«ឯងជាចោមែនទេ?»
«មិនមែនទេ អួយ លែងឈឺណាស់»
«មិនមែនចោ ចុះឯងចូលមកក្នុងផ្ទះយើងធ្វើងទាំងយប់ថ្មើនេះ»
«អីយ៉ាលែងសិនទៅណាខ្ញុំឈឺណាស់»ជុងគុក សឹងស្រែកយំទៅហើយព្រោះឈឺពេក
«មិននិយាយយើងនឹងហៅប៉ូលិស»ថេយ៉ុង រឹតកម្លាំងដៃកាន់តែខ្លាំងធ្វើឲជុងគុកស្រែករឹតតែលឺ«អាឡប់ អាឆ្កួត អាមនុស្សចង្រៃយ៍ ហឹក ឯងមើលទៅមើលមុខ យើងស្អាតយ៉ាងនេះសមជាចោទេ ហឹក បើលោកមិនលែងទេយើងយំឲលិចផ្ទះនេះមិនខាន ខ្ញុំឈឺណាស់ ហឹកហឹក» ជុងគុកយំយកៗព្រោះឈឺទ្រាំលែងបានហើយ គេឈឺជិតស្លាប់ទៅហើយ អាប្រុសឆ្កួតនេះនិយាយស្តាប់គ្នាមិនបានសោះ ប្រាប់ថាមិនមែនចោហើយមិនជឿ។
«រំខានណាស់ឈប់យំទៅ»ថេយ៉ុងធ្វើទឹកមុខធុញទ្រាន់មុននឹងរុញជុងគុកឲដួល។
«ថេយ៉ុងបងធ្វើអីនឹង»គីរេនប្រញាប់ចូលមកជួយលើកជុងគុកឡើង
«អូនស្គាល់វា ក្មេងនេះជាអ្នកណាមិចមកនៅផ្ទះយើង»ថេយ៉ុង
សរសម្លឹងគីរេននិងជុងគុកឆ្លាស់គ្នា។
«គេជាមនុស្សដែលអូនទើបតែជួយកាលពីល្ងាចមិញត្រូវគេព្រួតវៃ ហើយបងមកធ្វើអីលើគេនឹង អូននឹងឲគេធ្វើអ្នកបម្រើនៅផ្ទះយើងសង្ឃឹមថាបងមិនថាអី»
«គេមកលឹបលនៅម្តុំនេះបងឃើញក៏មកមើល ផ្ទះអ្នកបម្រើមាន
ហេតុអីមិនឲគេនៅ?»ថេយ៉ុង
«គេសន្លប់ ព្រោះគេវៃទើបអូនឲបន្ទប់គេ ទុកថាគេប្អូនប្រុសអូនចុះ អូនសុំឲគេនៅជាមួយ បងព្រមបានទេ»
«មិនអីទេខ្ញុំនៅជាមួយអ្នកបម្រើបាន...»ជុងគុក ប្រកែកព្រោះមិនចង់នាំទុក្ខដល់គីរេន។
«មិនអីទេ»គីរេនប្រាប់ទើបទៅសម្លឹងមុខថេយ៉ុងយកចម្លើយ
«ធ្វើអីក៏ធ្វើទៅ បងទៅហើយ»ថេយ៉ុងនិយាយរួចដើរចេញទៅបន្ទប់វិញ តែនឹកឃើញអម្បាញ់មិញក្លិនក្រអូបលើខ្លួនក្មេងនោះដូចប្រហែលៗ តែបន្ទាប់ពីគិតមួយសន្ទុះទើបនឹកឃើញថាវាដូចនឹងក្លិនលើពូក ការពិតក្មេងគួរឲរំខានម្នាក់នឹងសោះមកដេកលើពូក របស់គេ ថ្លើមធំ ថែមទាំងជេគេញាប់មាត់ឆ្មេរទៀត បានតែខោកឲបែកក្បាលតើស។To be continued.....
YOU ARE READING
Flame🔥
Fanfiction«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...