ជុងគុកអង្គុយមើលទូរទស្សន៍នៅលើសាឡុងទំពារ
នំខ្ញោកៗយ៉ាងរំភើយឯថេយ៉ុងនៅអង្គុយក្បែរនោះដែរដោយមានlaptop មួយនៅលើភ្លៅធ្វើការងាររបស់គេ។
«អាថេ ជុងគុក»សំឡេងស្រែកហៅឈ្មោះអ្នកទាំងពីរ នាំឲ្យងាកទៅមើលរួចគ្នា ជីមីនមានទឹកមុខស្រស់បស់ជាងមុននឹងដើរ
ចូលមក ធ្វើឲ្យថេយ៉ុងមិនស្រួលចិត្ត ម៉ោញ៉ែប្រពន្ធគេទៀតហើយមែនទេ?
«លោកម្ចាស់ជីមីន»ជុងគុក ទម្លាក់នំចុះញញឹមស្រស់ដាក់គេធ្វើឲ្យថេយ៉ុងធ្វើមុខជ្រេញ។
«សុខសប្បាយឬអត់យើងខានមកលេងយូរហើយ»ជីមីន ដាក់គូថអង្គុយក្បែរជុងគុកធ្វើឲ្យថេយ៉ុងខាំមាត់ទប់ខ្លួនឯងកុំឲ្យរត់ទៅអង្គុយជិត។
«សុខស្រួលខ្លាំងមែនទែន គេមិនឲ្យធ្វើអីសោះ»ជុងគុក និយាយរបៀបឌឺបន្តិចអីបន្តិច ធ្វើឲ្យជីមីនជ្រួញចិញ្ចើមមិនយល់
«បានលោកម្ចាស់ស្រឡាញ់ក៏ថ្នមម្លឹងហើយ?»ជីមីន ពេបមាត់ផ្អែកខ្នងនឹងកៅអី។
«មិនមែនទេ គឺរឿងមួយទៀត»
«រឿងអី?»
«ខ្ញុំមានឈាមលោកម្ចាស់ទៅហើយ»ជុងគុក យកដៃអង្អែលពោះធ្វើឲ្យជីមីនស្ទុះអង្គុយត្រង់ខ្លួនមើលគេទាំងមុីងម៊ាំង
«ស្អីគេនិយាយឲ្យច្បាស់មើស»
«ខ្ញុំមានកូនលោកម្ចាស់ជឿទេ?»ជុងគុក សើចនឹងប្រតិកម្មរបស់ជីមីន
«និយាយមែន និយាយលេង?»ជីមីន
«អ្នកណាលេងនោះ មែនទេបងសម្លាញ់?»ជុងគុក ងាកមើលថេយ៉ុងធ្វើឲ្យគេលេបទឹកមាត់ក្អឹក ជុងគុកឥលូវប្លែកៗគេមិនសូវហ៊ានជាមួយទេ ពេលខ្លះផ្អែមរលួយ ពេលខ្លះគ្រាន់តែគេចូលបន្ទប់ទឹកក៏ថាគេមានស្រីដែរ ទុកចិត្តមិនបានទេ។
«ត្រូវហើយ»ថេយ៉ុង ប្រាប់ជីមីន
«omg លូយមែនទែនយើងមានក្មួយហើយ ប៉ុន្តែបើកូនក្នុងពោះឯងជាកូនរបស់យើងប្រហែលល្អជាងនេះ»ជីមីន និយាយលេងសើចប៉ុន្តែថេយ៉ុងសម្លក់
«ចង់និយាយថាស្បែកជើងចេះហោះ»ថេយ៉ុង សម្លក់ជីមីនធ្វើឲ្យជុងគុកនិងជីមីនសើច។
«និយាយលេងសោះមិនបាន»ជីមីន ញញឹមចម្អកថេយ៉ុង
«លេងដូចគ្នា»
«យើងទៅវិញហើយចឹង ចាំប្រាប់យើងផងថាកូនស្រីឬប្រុសយើងនឹងឧស្សាហ៍មកលេង»ជីមីន និយាយរួចងើបចេញទៅបាត់
ទុកឲ្យជុងគុកនៅមិនទាន់អស់ចំហាយសើចនឹងទឹកមុខថេយ៉ុង។

YOU ARE READING
Flame🔥
Fanfiction«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...