A plan

2K 96 2
                                    

         បន្ទាប់ពីលាងចានរួចជុងគុកចាក់ទឹកដោះគោមួយកែវ
យកទៅអោយថេយ៉ុងនៅបន្ទប់។ជុងគុកយកវាដាក់នៅលើតុក្បែរថេយ៉ុងប៉ុន្តែគេធ្វើដូចមិនឃើញ អង្គុយចុចស្អីមិនដឹងក្នុងកុំព្យូរទ័ររបស់គេ។ជុងគុកមើលគេចម្លែកៗមិនដឹងជាស្អីចូលទៀតហើយមុខក្រញ៉ប់ក្រញ៉ូវមើលមិនយល់សោះ។
«លោកម្ចាស់ បើមិនមានអីប្រើខ្ញុំទៅវិញហើយ»ជុងគុក ធ្វើជានិយាយជាមួយគេដើម្បីឲ្យគេនិយាយរកវិញតែថេយ៉ុងមិនមាត់។
         ជុងគុកដកដង្ហើមបន្តិចគេបែរខ្នងរកដើរទៅរកទ្វាចេញ ឯថេយ៉ុងខាំមាត់ម៉ូវចិត្តជាខ្លាំងដែលជុងគុកនៅមិនដឹងថាគេយ៉ាងមិចទៀតឬ?គេខឹងហើយមិនលួងទេ នៅចេញទៅទៀត!!!ថេយ៉ុងដៀងមើលខ្នងជុងគុកហើយទម្លាក់បុិចចុះ។ជុងគុកឈប់ដំណើរហើយដើរមកវិញរើសបុិចដែលជ្រុះមិញនេះដាក់លើតុវិញ គេឃើញទឹកមុខរបស់ថេយ៉ុងក្រចុបៗខំទប់សើចសឹងស្លាប់។
«លោកម្ចាស់កើតអីជុងគុក សួរពេលថេយ៉ុងនៅមិនព្រមនិយាយជាមួយទៀត។
«នេះប្រច័ណ្ឌនឹងខ្ញុំទៀតហើយមែនទេជុងគុក ដើរទៅតាមសម្លឹងមុខថេយ៉ុង។
«.....»គេនៅអង្គុយអោបដៃមិនព្រមឆ្លើយនឹងជុងគុក។
«ពូកែងរយ៉ាងនេះ?ខ្ញុំគ្រាន់តែលេងជាមួយគាត់អីតើស មិនបាន ដេកជាមួយគ្នាឯណា»ជុងគុកប្រឹងរៀបរាប់ហូហែរដើម្បីឲ្យគេនិយាយជាមួយវិញ។
«....»ថេយ៉ុងនៅតែមិននិយាយធ្វើឲ្យជុងគុកប្រឹងអត់ធ្មត់មែនទែន អីយ៉ាលោកម្ចាស់ម្នាក់នេះចិត្តច្រើន ងរច្រើនមែនកោតតែរំលោភគេកើតដែរ។
«កុំភ័យអីខ្ញុំមិនធ្លាប់ដេកជាមួយប្រុសណាក្រៅពីលោកម្ចាស់ទេ បើដេកមែនប្រកដជាធូររលុងហើយ មិនតឹងដូចលោកម្ចាស់និយាយតើមែនទេជុងគុក ញញឹមខូចខិលពេលឃើញថេយ៉ុងមានប្រតិកម្មនឹងសម្តីគេបានសម្រេច ថេយ៉ុងឈ្លក់ទឹកមាត់ហើយមុខក្រហមៗអៀននឹងសម្តីជុងគុក។
«ក្មេងមាត់អត់គម្រប និយាយអីឈ្លើយម្លេះ»ថេយ៉ុង ចាប់ទាញមាឌល្អិតអង្គុយលើភ្លៅហើយខោកក្បាលគេខូស!
«អា៎ ឈឺ»ជុងគុក យកដៃអង្អែលក្បាលធ្វើមុខជ្រួញ។
«សម្តីឈ្លើយ សមហើយ»ថេយ៉ុង ទាញជុងគុកឲ្យអង្គុយច្រកគៀវលើភ្លៅ។
«ខ្ញុំនិយាយក៏ពិតមិនអញ្ចឹងជុងគុក ធ្វើភ្នែកម៉ក់ៗដាក់ថេយ៉ុងនៅឌឺមិនឈប់។
«ឈប់ភ្លាមទៅជុងគុក»ថេយ៉ុង ខាំបបូរមាត់ក្រឺតខ្នាញ់មែនទែន។
«លោកម្ចាស់ចេះអៀនដែរហ៎រ?មុខក្រហមហើយ»ជុងគុក យកដៃក្តោបមខគេក្រវីទៅមក។
«ជុន ជុងគុក»ថេយ៉ុង អស់ទ្រាំហើយលើកជុងគុកបោះទៅលើគ្រែមួយទំហឹងតាមទៅចាក់ក្រឡេកគេតាមក្រោយ។
«ហាហា អា៎ លោកម្ចាស់រសើប ឈប់ទៅ»ជុងគុកសើចឡើងរលាក់ប្រកាច់ពេញពូក។
«យើងឲ្យឯងឈប់ ឯងក៏មិនស្តាប់»ថេយ៉ុង លើកអាវជុងគុកដាក់មុខក្នុងអាវគេផ្លុំលើពោះរាបស្មើធ្វើឲ្យគេរសើប។
«ហា បានហើយលោកម្ចាស់ ហាហាខ្ញុំឈប់ហើយ»ជុងគុក សើចឡើងរឹងពោះយកដៃរុញថេយ៉ុងចេញ។
«ហ៊ើយ»ថេយ៉ុងឈប់លេង ឡើងបែកញើសជោគគេដកដង្ហើមធំដៃសង្កត់សងខាងក្បាលជុងគុកទប់ខ្លួនឡើង។
«លេងឡើងបែកញើស»ជុងគុក លើកដៃជូតញើសចេញពីថ្ងាសរបស់ថេយ៉ុង។
«មកពីឯង»ថេយ៉ុងចាប់ដៃជុងគុកចេញហើយអោនថើបមាត់របស់គេថ្នមៗ ជុងគុកបិតភ្នែកយកដៃអោប.កគេវិញតបស្នងការថើបដ៏ផ្អែមល្ហែមបង្វែរទៅតាមចង្វាក់គ្នាទៅវិញទៅមក។
«លោកម្ចាស់សម្រាកទៅខ្ញុំទៅបន្ទប់វិញហើយ»ជុងគុក ប្រាប់ពេលថេយ៉ុងដកមាត់ចេញវិញ។
«ដេកនៅទីនេះហើយ»ថេយ៉ុងប្រែទៅដេកក្បែរជុងគុកទាញគេទៅអោប។
«អត់ទេ ចុះបើម៉ែដោះទៅរកគិតយ៉ាងមិចជុងគុក ប្រកែកព្រោះភ័យខ្លាចភ្លាត់ស្នៀតធ្វើឲ្យបែកការ។
«មិនអីទេចាក់តែសោពីខាងក្រៅទៅបានហើយ»ថេយ៉ុង ប្រាប់ហើយដេកអោបជុងគុកទាល់តែបាន។



       នៅក្នុងសណ្ឋាគាផ្កាយប្រាំ បន្ទប់VIPនារីម្នាក់ស្លៀកតែរូបចងខ្សែរចេញពីបន្ទប់ទឹកឈរមើលទៅទសភាពខាងក្រៅតាមផ្ទៃកញ្ចក់ថ្លាយ៉ង់ ដៃកាន់កែវស្រាក្រហមឆ្អិនឆ្អៅក្រវីទៅមកមុននឹងជិបវាបន្តិច។មិនយូរប៉ុន្មានប្រុសម្នាក់ដើរចេញពីបន្ទប់ទឹកមានតែកន្សែងរុំចង្កេះដើរមកអោបចង្កេះនាងពីក្រោយផ្អិបគ្នាយ៉ាសស្និទ្ធស្នាល។
«កំពុងគិតអីនឹងគេថើប.កនាងបន្តិចហើយខ្សឹបសួរ។
«គិតរឿងខ្លះដែលត្រូវធ្វើឲ្យរួច»នាងទុកកឬងស្រានៅលើតុហើយបែរអោប.កប្រុសស្នេហ៍វិញ។
«ផែនការនោះមែនទេ
«អឹម អូននឹងឆាប់បញ្ចប់វាហើយយើងនឹងមិនពិបាកយូរទៀត»នាងអហ្អែលសក់គេស្រាលៗដោយម្រាមដៃស្រឡូន បបូរមាត់ក្រហមឆេះញោចស្នាមញញឹមពិសពុល។
«បែបនេះល្អហើយ អូនសម្លាញ់»ប្រុសមាឌដំបងអោបថើបញីញក់ដើមទ្រូងស្រីស្នេហ៍យ៉ាងត្រេកត្រអាលទើបទៅបន្តនៅលើគ្រែ។


To be continued

Flame🔥 Where stories live. Discover now