ពេលព្រឹក
ជុងគុកគេស្លៀកពាក់រួចរាល់ក៏ចេញពីបន្ទប់របស់ខ្លួន
ដើម្បីទៅរៀបចំខ្លួនឲ្យថេយ៉ុងដូចរាល់ដងតែក៏ប្រទះនឹងគីរេនមុន។
«បងស្រី?»ជុងគុក មើលវ៉ាលីនឹងដៃនាង
«បងចង់មកប្រាប់ថាបងទៅខេត្ត ផ្តាំប្រាប់លោកម្ចាស់ផងព្រោះបងទៅគោះទ្វាគាត់មិនបើកទេ» គីរេន
«បាទ បងស្រីទៅយូរប៉ុណ្ណាដែរ?»
«បងទៅ៥ថ្ងៃ»
«យូរណាស់ តែមិនអីទេចាំខ្ញុំប្រាប់គាត់ឲ្យ»ជុងគុកញញឹមដាក់នាង។
«បងទៅហើយ» នាងអូសវ៉ាលីទៅបាត់ជុងគុកក៏ដើរទៅបន្ទប់ ថេយ៉ុង។
តុក តុក
«លោកម្ចាស់» ជុងគុកគោះទ្វាហៅតែគ្មាចម្លើយគេក៏បើកចូលតែម្តង។
«អេ៎!!!ហេតុអីមិនទាន់ភ្ញាក់»ជុងគុក លាន់មាត់ពេលឃើញថេយ៉ុងនៅដេកកន្លំភួយនៅឡើយ គេបិតទ្វាហើយទើបដើរទៅគ្រែរបស់ថេយ៉ុង។
«លោកម្ចាស់»ជុងគុក អង្រួនគេតិចៗ
«លោកម្ចាស់ងើបឡើង ហួសម៉ោងហើយណា»ជុងគុកធ្វើមុខស្អុយបើគេនៅតែមិនងើបទៀតគេក៏ត្រូវហួសម៉ោងដែរ។
«ហឹម»ទីបំផុតថេយ៉ុងកម្រើកខ្លួន បើកភ្នែកឡើងមើលជុងគុកភ្លឹសៗ។
«ងើបឡើង លោកម្ចាស់ហួសម៉ោងធ្វើការហើយ»ជុងគុក ឈរមើលថេយ៉ុងទាញភួយចេញងើបអង្គុយ។
«ថ្ងៃនេះយើងអត់មានការងារធ្វើទេ»ថេយ៉ុងញីភ្នែកឲ្យស្រឡះហើយទាញជុងគុកអង្គុយក្បែរ។
«ចឹងលែងខ្ញុំ ខ្ញុំទៅរៀន»ជុងគុកទាញដៃថេយ៉ុងចេញ។
«មិនទាន់ដល់ម៉ោងផង នៅឲ្យយើងថើបពីរ បីខ្សឺតសិន»ថេយ៉ុងអោបចង្កេះជុងគុកថើប.កខ្សឺតៗ
«មិនឲ្យថើបទេ បានហើយៗ»ជុងគុករុញក្បាលថេយ៉ុងចេញ
«កំណាញ់ម្លេះ?»ថេយ៉ុង កាន់តែផ្កើនញីមុខនឹង.ជុងគុក។
«ស្អុយមាត់លោកម្ចាស់ណាស់ទៅដុះធ្មេញចេញទៅ»ជុងគុក យកដៃខ្ទប់ច្រមុះហើសើចពេលថេយ៉ុងសម្លក់
«និយាយម្តងទៀតយើងបឺតមាត់ឯង»ថេយ៉ុង ទាញមុខជុងគុកអោយមើលគេ។
«អត់ទេ លោកម្ចាស់កុំគគ្រិចពេក»ជុងគុក ពេបមាត់
«ធ្វើឯងអ្នកអនាម័យត្រង់យើងបឺតមាត់រហូតមិនថា»ថេយ៉ុង ពេបមាត់ដាក់វិញ
«ទៅដុះធ្មេញទៅហួសម៉ោងខ្ញុំហើយ»ជុងគុក អៀនហើយរុញថេយ៉ុងចេញ
«យើងទៅហើយ ប៉ុន្តែមកវិញត្រូវឃើញឯងមិនចឹងល្ងាចយើងរំលោភ»ថេយ៉ុងចង្អុលមុខគេហើយដើរចូលបន្ទប់ទឹក។
ថេយ៉ុងចេញមកវិញស្លៀកតែកន្សែងដើរចេញម៉ោហក់ទ្រោបលើជុងគុកតែម្តង។
«លោកម្ចាស់ធ្វើអីនឹងជ្រុះកន្សែងលេចត្រីផ្ទក់អាលូវហើយ»ជុងគុកសើចកក្អឹក ពេលថេយ៉ុងធ្វើចរិកអាឡិអាឡក់ដូចកូនក្មេង។
«លេចចេញម៉ោវាដេញចាក់ឯង»ថេយ៉ុង ខាំមាត់ក្នាញ់នឹងក្មេងមាត់ដាចនេះពេក ចាក់ក្រឡេកគេ។
«លោកម្ចាស់ឈប់លេង អ្នកផ្សេងលឺឥលូវហើយ»ជុងគុក សើចឡើងគាំងប្រឹងទប់កុំឲ្យថេយ៉ុងចាក់គេ។
«អឹម»ថេយ៉ុងឈប់លេងហើយទាញជុងគុកឲ្យដេកពីលើ។
«បានហើយខ្ញុំទៅរៀន»ជុងគុកងើបអង្គុយលើភ្លៅថេយ៉ុង គេក៏អោបចង្កេះរបស់ជុងគុក។
«នេះ»ថេយ៉ុងចង្អុលមាត់ខ្លួនឯង ជុងគុកសើចលើកដៃអោប.គេហើយថើបមាត់គេយ៉ាងយូរទើបដក់មាត់ចេញវិញ។
«បានហើយ»ជុងគុកងើបចេញពីគេ ហើយរៀបខោអាវខ្លួនឯងឲ្យត្រឹមត្រូវ។
«ចាំយើងឲ្យឈីលូជូនទៅ»
«អូខេ...អូត្រូវហើយ» ជុងគុកងាកមកវិញ
«បងស្រីប្រាប់ថាគាត់ទៅខេត្ត៥ថ្ងៃ»
«នាងឧស្សាហ៍ទៅណាស់ឥលូវ»ថេយ៉ុងនិយាយតិចៗតែឯង
«លោកម្ចាស់មានអីមែនទេ?»ជុងគុកសួរព្រោះឃើញថេយ៉ុងមិនឆ្លើយ
«អត់ទេ ទៅចុះ»ថេយ៉ុងក្រវីក្បាល ជុងគុកមិនមាត់ក៏ទៅរៀនទៅ។
ពេលល្ងាច
ឈីលូជាអ្នកទៅយកជុងគុកដដែល គេមកដល់ក៏មិនឃើញអ្នកបម្រើម្នាក់សោះឯឈីលូគ្រាន់តែជូនគេមកហើយបើកឡានទៅណាបាត់។
«លោកម្ចាស់»ជុងគុកភ្ញាក់ព្រឺតពេលកំពុងឈរធ្វើម្ហូបថេយ៉ុងដើរមកអោបចង្កេះពីក្រោយ។
«ធ្វើអីខ្លះនឹង?»ថេយ៉ុងដាក់ចង្កាលើក្បាលគេហើយសួរ។
«ធ្វើអីប្រយ័ត្នមានគេឃើញ»ជុងគុករុញដៃគេចេញហើយបែរមុខទៅរកគេ។
«យើងឲ្យពួកគេទៅសម្រកហើយ គ្មានអ្នកណានៅទេ»ថេយ៉ុងថើបថ្ងាសគេបន្តិច
«តែក៏មិនត្រូវប្រហែសដែរ»ជុងគុក វៃទ្រូងគេបន្តិចយ៉ាងអៀនប្រៀន។
«មិនអីទេ»ថេយ៉ុង ញញឹមស្រស់ធ្វើឲ្យជុងគុកញញឹមតាមហើយងាកទៅធ្វាការងារគេវិញ។
បន្ទាប់ពីធ្វើរួចគេក៏ញុំជាមួយគេ បានបន្តិចឈីលូក៏ចូលមក។
«លោកម្ចាស់»ឈីលូ អោបក្បាលបន្តិច។
«មានការអី»ថេយ៉ុងនិយាយមិនសូវពេញចិត្តព្រោះប្រាប់ហើយថាមិនឲ្យម៉ោ។
«គឺស្អែកមានប្រជុំជាមួយមន្ត្រីធំៗ»
«យើងដឹងហើយ»
«អាល្អិតលោកម្ចាស់មានខ្មោចចូលទេ?»ឈីលួចខ្សឹបសួរព្រោះមិញនិយាយជាមួយគេដូចម៉ួម៉ៅ
«ហាហា គ្មានទេ»ជុងគុកសើចឡើងរលាក់ខ្សឹបប្រាប់គេវិញ ថេយ៉ុងអង្គុយមើលចាប់ផ្តើមប្រច័ណ្ឌទៀត គេធ្វើមុខស្អុយហើយឡើងទៅលើបាត់។
«អេ កើតអីទៀតហើយ»ឈីលូអេះក្បាលទាំងមិនយល់។
«លោកម្ចាស់បងពិបាកយល់មែន»ជុងគុកក្រវីក្បាលហួសចិត្ត។
«ហ៊ើយ បងទៅវិញហើយចឹង»ឈីលូនិយាយរួចដើរទៅបាត់ ឯជុងគុកក៏ទៅលាងចាន។To be continued

YOU ARE READING
Flame🔥
Fanfic«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...