He's a good liar

2.4K 119 3
                                        

ជុងគុកបិតភ្នែកជិត ថប់ទ្រូងពិបាកដកដង្ហើម គេត្រៀមខ្លួនរួចហើយនឹងទទួលយកក្តីស្លាប់ដែលនឹងឈានមកដល់ក្នុងពេលបន្តិចទៀត។ប៉ុន្តែស្រាប់តែមានដៃមួយគូលើកត្រកងគេចេញពីក្នុងទឹកយ៉ាងលឿន ធ្វើឲ្យជុងគុកក្អក ឈ្លក់ទឹកចេញមក។
«លោកម្ចាស់»ជុងគុក ដកដង្ហើមចង្រិតដៃខ្ញាំអាវថេយ៉ុងជាប់ បើកភ្នែកព្រឹមៗដែលសម្លឹងមើលមកគេក្នុងក្រសែភ្នែកខឹងសម្បារ ភ្នែកគេឡើងក្រហមសម្លក់ជុងគុកសឹងជ្រុះគ្រាប់។
«ពូកែឆ្កួតណាស់ណ៎ថេយ៉ុងសង្គ្រឺតធ្មេញឡើងចេញពីក្នុងទឹកដោយមានក្មេងនាំរឿងក្នុងដៃ គេដើរនាំរាងកាយទន់ខ្សោយនៅក្នុងដៃទៅកាន់បន្ទប់របស់ជុងគុក។
ខ្វោក
មកដល់បន្ទប់ភ្លាមថេយ៉ុងចាប់ហែកអាវដែលសើមចេញពីខ្លួនរបស់ជុងគុក រួចដោះអាវរបស់ខ្លួនឯងដែលកំពុងពាក់យកមកពាក់ឲ្យគេ។
«ឯងឆ្កួតមែនទេ ជុន ជុងគុកថេយ៉ុងស្រែកគំហ៊ក គេខឹងជុងគុកសឹងតែដាច់សសៃឈាមខួរក្បាលទៅហើយ។
«មែន!!!ខ្ញុំឆ្កួតមកពីលោកម្ចាស់ទាំងអស់»ជុងគុក ស្រែកយំភ្នែកសម្លឹងមើលថេយ៉ុងចំ។
«ឯងល្ងង់ឬយ៉ាងមិច???បើលង់ស្លាប់ទៅគិតយ៉ាងមិច»ថេយ៉ុងអង្រួនស្មាជុងគុកសឹងជ្រុះក្បាល
«អឹក!ចឹងក៏ល្អ ព្រោះខ្ញុំមិនចង់រស់ទៀតឡើយ លោកម្ចាស់ទៅជួយខ្ញុំធ្វើអីជុងគុក ក្រវាសដៃថេយ៉ុងរុញទ្រូងថេយ៉ុងឲ្យគេថយឆ្ងាយមួយជំហ៊ាន។
«គ្រាន់តែដេកជាមួយើងនឹងក៏ចង់ស្លាប់ហេ៎?ភ្លើពេកទេដឹង
«ឲ្យខ្ញុំរស់ទាំងមានឈ្មោះយកប្តីអ្នកមានគុណនឹងមែនទេហា៎???»ជុងគុក យំកាន់តែខ្លាំងដៃខ្ញាំពូកឡើងជ្រាវជ្រួញ
«យើងប្រាប់ឲ្យហើយហាមមិនឲ្យឯងធ្វើអីឆ្កួតៗបែបនឹងម្តងទៀត ចាប់ពីថ្ងៃនេះ ម៉ោងនេះទៅជិវិតឯងជារបស់យើង» ថេយ៉ុង ចាប់ទាញមុខជុងគុកមកប្រឈមនឹងខ្លួននិយាយមួយៗច្បាស់ៗ។
«ខ្ញុំមិនព្រម លោកម្ចាស់គ្មានសិទ្ធធ្វើបែបនឹង»ជុងគុក ប្រើភ្នែកមូលក្រឡង់ដិតដាមដោយទឹកភ្នែកសម្លឹងមើលគេ។
«សិទ្ធដែលយើងទើបនឹងជួយជិវិតឯងមិញនេះ»ថេយ៉ុងក្រវាសដៃចេញពីមុខរបស់ជុងគុក ធ្វើឲ្យគេងាកទៅម្ខាង។
«ខ្ញុំស្អប់លោក»ជុងគុក គក់ទ្រូងថេយ៉ុងទាំងយំសស្រាក់ គេធ្វើអីក៏មិនចេញ ជិវិតគេត្រូវរញ៉េរញ៉ៃដោយសារប្រុសម្នាក់នេះឯង។
«មើលម៉ោងផងថាប៉ុន្មានហើយ ឈប់ស្រែកយំដូចឆ្កួតហើយដេក»ថេយ៉ុងចាប់ដៃគេជាប់ហើយសម្លុត។
«ហឹក»ជុងគុកអស់កម្លាំងមែនទែន យំមិនចង់លឺ គេទន់ដៃទន់ជើងអស់កម្លាំងមែនទែន រហូតសន្លប់បាត់ទៅ។
«ហ៊ើយ!!!» ថេយ៉ុងដកដង្ហើមធំទាំងស្មុគស្មាញ ទាញជុងគុកឲ្យដេកទើបទៅដេកអោបពីក្រោយដែរមិនហ៊ានទុកម្នាក់ឯងខ្លាចធ្វើអីឡប់ៗទៀត មិញនេះគេភ័យចង់គាំងបេះដូងទៅហើយ បើគេទៅយឺតតែបន្តិចប្រាកដជាបាត់បង់មនុស្សដែលខ្លួនស្រឡាញ់។

Flame🔥 Where stories live. Discover now