Stop it now

2.2K 113 4
                                        

         មួយអាទិត្យកន្លងផុត
          ជុងគុក ជាស្រួលបួលអាចធ្វើចិត្តបានធ្វើការវិញធម្មតាដូច រាល់ដង ព្រឹកនេះគេងើបទៅធ្វើម្ហូប និងងូតទឹកស្លៀកខោអាវរៀន ហើយទៅរៀបចំខ្លួនឲ្យថេយ៉ុង។ជុងគុកមិនមាត់មិនក មុខក៏មិនរីកហើយមិនស្តីមួយម៉ាត់ ធ្វើឲ្យថេយ៉ុងខ្នាញ់តែម្តង ក្បាលរឹងណាស់មិនមាត់ រកគេសោះមួយអាទិត្យនឹង។
«អឹ!!!លោកម្ចាស់»ជុងគុកភ្លាត់មាត់ស្រែកពេលកំពុងតែបិតឡេវអាវឲ្យថេយ៉ុងយកដៃទាញចង្កេះជុងគុកមកពិតនឹងខ្លួន។
«យ៉ាងមិចថេយ៉ុងលើកចិញ្ចើមសួរធ្វើមិនដឹងអី។
«លែងខ្ញុំ ខ្ញុំធ្វើការងារឲ្យរួចរាល់»ជុងគុក យកដៃរុញទ្រូងទទេគេចេញ ព្រោះគេមិនទាន់ពាក់អាវឲ្យរួចផងមករករឿងទៀតហើយ។
«មិនលែង លុះត្រាឯងនិយាយរកយើងធម្មតាវិញ»ថេយ៉ុង រឹតរង្វង់ដៃអោបជុងគុកជាប់ទ្រូង ច្រមុះថើបលើសក់គេខ្សឺតៗ។
«លោកម្ចាស់ កុំរករឿងខ្ញុំបានទេជុងគុក ងើយមើលមុខគេទាំងធុញទ្រាន់នឹងប្រកែក។
«យើងមិនបានរករឿង យើងគ្រាន់តែចង់ឲ្យឯងនិយាយរកយើង»ថេយ៉ុង ទាញមុខជុងគុកពិតនឹងទ្រូងធ្វើឲ្យបបូរមាត់គេថើបនឹងទ្រូងទូលាយ ជុងគុកមុខក្តៅភាយៗអៀន។
«លោកម្ចាស់បើនៅតែបែបនេះពួកយើងនឹងហួសម៉ោងទាំងអស់គ្នាហើយ»ជុងគុក
«ចឹងក៏ព្រមទៅ»
«ក៏បានលោកម្ចាស់លែងខ្ញុំទៅ»ជុងគុក រុញម្តងទៀតទើប ថេយ៉ុងព្រមលែង។
        ជុងគុក ក៏ប្រញាប់បិតឡរវអាវឲ្យបន្តរួចរាល់ កាន់ក្រវ៉ាត់កមកចង់ឲ្យម្តង ថេយ៉ុងអោនមុខចុះរហូតចុងច្រមុះនឹងក្បែរនឹងកញ្ចឹង-ករបស់ជុងគុកគេដកដង្ហើមញាប់ដើម្បីឲ្យប៉ះករបស់ជុងគុក ហើយប្រើច្រមុះផ្អឹបតិចៗលើ-កគេ។
«លោកម្ចាស់ កុំលេងច្រើនបានទេជុងគុក និយាយទាំងដៃគេបន្តធ្វើការងារ។
«ខ្លួនឯងក្រអូប»ថេយ៉ុងងើបក្បាលមកវិញ។
«រួចរាល់ហើយ ខ្ញុំអាចទៅវិញឬនៅជុងគុក មិនខ្វល់សម្តីថេយ៉ុងសួរបកវិញ។
«ទៅបានតែ....»ថេយ៉ុងទាញជុងគុកមកជិតរួចថើបមាត់គេបន្តិចប្រលែងវិញ ជុងគុកខាំមាត់ណែនប្រញាប់ដើរចេញទៅបាត់
        នៅតុបាយគឺដូចរាល់ដងមានតែថេយ៉ុង និងគីរេនអង្គុយញ៊ាំ។
«លោកម្ចាស់» កំពុងតែញុំគីរេនហៅគេ។
«ហឹមថេយ៉ុង មើលនាងចាំឲ្យនាងនិយាយ។
«គឺថា...ពួកយើងរៀបការយូរដែរហើយ មិនដែលបាននៅជាមួយគ្នា អ្នកការសែតក៏ឆ្ងល់ដែរ បងមិនគិតចង់ទៅខ្លះទេហនាងលើកទឹកផឹករង់ចាំចម្លើយថេយ៉ុង។
«អឹម....ក៏បានអូនចង់ទៅណាប្រាប់បងមក ថ្ងៃអាទិត្យក្រោយបងទំនេរ»ថេយ៉ុងឈប់ញុំដែរ លើកកន្សែងជូតមាត់។
«ចា ចាំអូនប្រាប់តាមក្រោយ»នាងញញឹម ថេយ៉ុងក៏ងើបចេញទៅធ្វើការ។
«ជុងគុកហា៎»គីរេន ហៅ
«បាទ
«ពេលល្ងាចកុំភ្លេចធ្វើម្ហូបឲ្យច្រើនផង ជីមីនគាត់ថាមកលេង»គីរេន ប្រាប់ធ្វើឲ្យជុងគុកដកដង្ហើមធំលោកម្ចាស់ម្នាក់នឹងទៀតហើយ ថ្ងៃមុនគេមានរឿងក៏ដោយសារប្រុសម្នាក់នឹងដែរ។
«បាទ បងស្រីចឹងខ្ញុំទៅរៀនហើយ»ជុងគុក និយាយហើយដើរចេញទៅបាត់។
         ពេលល្ងាចជុងគុកអត់មានម៉ោងរៀនមួយម៉ោងក៏ចេញមកមុនហើយចាប់ផ្តើមធ្វើម្ហូប។មិនយូរអ្នកគ្រប់គ្នាមកដល់ ថេយ៉ុងនិងជីមីនមកដល់ដំណាលគ្នាតែម្តង។
«លោកម្ចាស់ជីមីនឧស្សាហ៍មកផ្ទះខ្ញុំដល់ហើយមានអ្វីឲ្យចាប់អារម្មណ៍ឬថេយ៉ុងសួរបញ្ឆិបញ្ឆៀង លើកទឹកមកផឹក។
«ក៏មានណា តែបើឯងឲ្យវាមកខ្ញុំហើយធានាថាលែងមករំខាន»
ជីមីន ចាក់បណ្តាយតាមវិញញញឹមលើមាត់ភ្នែកដៀងមើលជុងគុកដែលឈរក្បែរតុអាហារចាំបម្រើ។
«តែថាសោកស្តាយផង យើងជាមនុស្សស្រឡាញ់របស់ មិនងាយឲ្យអ្នកណាទេ»ថេយ៉ុង
«អ្នកទាំងពីរនិយាយអីនឹង ខ្ញុំមិនយល់ទេ»គីរេន លូកមាត់ព្រោះពីអ្នកនោះដូចជាធ្វើសង្រ្គាមផ្លូវយ៉ាងមិចមិនដឹង។
«គ្មានអីទេញុំបាយទៅ»ជីមីន និយាយបន្លប់រួចនាំគ្នាញុំបាយធម្មតា។
         បន្ទាប់ពីបាយល្ងាចរួចជីមីននិងថេយ៉ុងនិយាយគ្នាបន្តិចបន្តួចពីនេះពីនោះ រាងយប់បន្តិចទើបជីមីនលាទៅផ្ទះវិញ។
«យើងទៅវិញហើយ» ជីមីននិយាយដាក់ថេយ៉ុងរួចងើបឈរ។
«អឹម សុខស្បាយផ្លូវកែង»ថេយ៉ុង និយាយមុខស្មើធ្វើឲ្យជីមីន
សម្លក់។
«យើងមករកឯងមុនគេ»ជីមីននិយាយរួចសើចហើយដើរទៅជិតជុងគុក។
«យើងទៅហើយ ក្មេងមាត់ដាច»ជីមីន នៅមិនចោលឈ្មោះនេះ ធ្វើឲ្យជុងគុកខាំមាត់។
«លោកម្ចាស់ខ្ញុំមានឈ្មោះត្រឹមត្រូវ»ជុងគុក
«តែឈ្មោះនេះសមនឹងឯង»ជីមីន យកចង្អុលដៃញីនឹងចុងច្រមុះជុងគុករួចដើរចេញ។
      ជុងគុកងាកមុខមកវិញប្រទះនឹងថេយ៉ុងសម្លឹងមុខគេ ធ្វើឲ្យជុងគុកងាកចេញយ៉ាងលឿន ថេយ៉ុងមិននិយាយអីមួយម៉ាត់ក៏ដើរទៅបន្ទប់គេ ជុងគុកក៏យកទឹកដោះគោឲ្យគេដូចរាល់ដងអាល
នឹងបានសម្រាកដែរ។
«ទឹកដោះគោរបស់លោកម្ចាស់»ជុងគុកទុកទឹកដោះគោនៅលើតុរៀបនឹងចេញទៅវិញប៉ុន្តែថេយ៉ុងហៅ។
«ឈប់សិន»ថេយ៉ុងទាញដៃជុងគុកធ្វើឲ្យគេអង្គុយលើភ្លៅ។
«លោកម្ចាស់ធ្វើអីជុងគុក ច្រត់ដៃងើប តែថេយ៉ុងទាញឲ្យអង្គុយវិញ។
«ឯងដឹងមែនទេថាអាមីនពេញចិត្តឯង»ថេយ៉ុង និយាយតិចៗព្រោះមាត់គេជិតនឹងត្រចៀកជុងគុកហើយ។
«គាត់គ្រាន់តែចូលចិត្តធម្មតា ដូចដែលលោកម្ចាស់ចូលចិត្តម្ហូបរបស់ខ្ញុំ»ជុងគុក និយាយបែបនេះទាំងដែលដឹងក៏ដោយ។
«មិនពិត ឯងកុហកឯងដឹងច្បាស់»ថេយ៉ុង ចាប់ទាញមុខរបស់ជុងគុកមកផ្អឹបបបូមាត់ជាប់គ្នា ដំបូងជុងគុករើបម្រាស់តែក៏ទន់ដៃដោយការថើបមានជំនាញរបស់ថេយ៉ុងធ្វើឲ្យគេទោទន់ទៅតាម។
«ហឹម»ជុងគុក ភ្ញាក់ស្មារតីមកវិញរុញថេយ៉ុងចេញមុននឹងងើបឈរ
«ខ្ញុំថាលោកម្ចាស់គួរតែបញ្ឈប់ត្រឹមនេះ កុំឲ្យវារញ៉េរញ៉ៃជាងនេះអី» និយាយរួចគេក៏ដើរចេញទៅបាត់ ទុកឲ្យថេយ៉ុងនៅអង្គុយគិតតែឯង។

To be continued

Flame🔥 Where stories live. Discover now