នៅតុអាហារដែលធ្លាប់តែស្ងាត់ពេលនេះបានជីមីនក៏អ៊ូអរ ព្រោះគេនិយាយមិនឈប់ហើយក៏ចេះតែនាំថេយ៉ុងនិយាយដែររហូត។ថេយ៉ុងចាប់អារម្មណ៍ភ្នែកជីមីនដែលចេះតែដៀងមើលជុងគុកមិនឈប់ ក្នុងចិត្តក៏លួចឆ្ងល់ដែរ តែមិនដឹងរកចម្លើយឯណាមានតែបន្តឆ្ងល់ទៀតទៅ។ឯចិត្តមួយទៀតដូចជាមិនសូវចូលចិត្តការសម្លឹងមួយនឹងដែរ។
«ហ៊ើយ ឆ្ងាញ់ពិតមែនមិនស្មានថាអាល្អិតមាត់ដាចនេះពូកែធ្វើម្ហូបចឹងសោះ»ជីមីនញញឹមអង្អែលពោះពេលដាក់អាហារមួយឆ្អែត នៅឆ្លៀតថាឲជុងគុកទៀត ធ្វើឲគេលួចជេក្នុងចិត្តតែឯង។
«ធ្វើការងារបានល្អ ប៉ុន្តែចរិកខ្ជិល សម្តីធំជាងមាឌ»ថេយ៉ុង ចូលដៃចូលជើងថាឲជុងគុក ធ្វើឲជុងគុកខាំមាត់មិនតបតអស់ពីសមត្ថភាព។
«នែ៎ ពួកបងកុំបុិនថាឲគេពេក ងាយឯណារកអ្នកធ្វើការល្អដូចគេ»គីរេន ជួយកាន់ជើងជុងគុក។
«ក៏បងនិយាយការពិត»ជីមីន ញាក់ចិញ្ចើមឌឺដាក់ជុងគុក ធ្វើឲគេសម្លក់។
«ចឹងយើងទៅវិញហើយ នេះក៏យប់ដែរ»ជីមីនលើកនាឡិការដៃមកមើល។
«ហឹម ទៅចុះគ្មានកន្លែងឲដេកទេ»ថេយ៉ុង ឆ្លើយមិនទុកមុខឲមិត្តបន្តិច។
«អីយ៉ា អាលោកម្ចាស់មុខងាប់នេះ»ជីមីន សម្លក់លេងសើចមុននឹងងើបឈរដើរទៅជិតជុងគុក។
«យើងទៅហើយ អាល្អិតមាត់ដាច»ជីមីនញីសក់របស់ជុងគុកតែត្រូវគេវាសដៃចេញ រួចសម្លក់។
ថេយ៉ុងមើលឃើញ មិនមាត់មិនក ដើរឡើងទៅបន្ទប់របស់គេដូចរាល់ដង គីរេនក៏ដូចគ្នា នៅតែជុងគុកលាងចានរួចទើបបានទៅបន្ទប់របស់ខ្លួនដែរ។ក្រោយពីងូតទឹករួចជុងគុកអង្គុយជូតសក់នៅមុខកញ្ចក់។
«ហឹម ដូចជាភ្លេចអ្វីម្យ៉ាង»ជុងគុក ផ្អៀងករកនឹក។
«អរ នឹកឃើញហើយៗ យក នែ៎....យកអីទៅឲលោកម្ចាស់?»ជុងគុករកនឹកមិនឃើញព្រោះព្រឹកមិញមិនយកចិត្តទុកដាក់ស្តាប់ឥលូវភ្លេចទាល់តែបាន។
«ហ៊ើយ ពេលយប់បែបនេះប្រហែលជាទឹកដោះគោហើយ អូខេ ទឹកដោះគោ»ជុងគុកបោះកន្សែងចោល ចុះទៅក្រោមចាក់ទឹក ដោះគោមួយកែងឡើង។
តុក តុក
«ចូលមក» បន្ទាប់ពីលឺសម្លេងអនុញ្ញាតជុងគុកក៏បើកទ្វាចូល ឃើញថេយ៉ុងកំពុងអង្គុយមើលអ្វីម្យ៉ាងក្នុងកញ្ចក់កុំព្យូទ័រ។
«ខ្ញុំយកទឹកដោះគោមកឲលោកម្ចាស់»Jungkook ទុកកែវទឹកដោះគោនៅក្បែរដៃរបស់ថេយ៉ុង។
«ទឹកដោះគោ?យើងឲឯងយកទឹកដោះគោមកពីអង្កាល?»ថេយ៉ុងនិយាយរួចធ្វើឲជុងគុកចាប់ផ្តើមភ័យ។
«គឺ...នែ៎ ខ្ញុំភ្លេចហើថាលោកម្ចាស់ឲយកអី ទើបយកទឹកដោះគោមកព្រោះញុំទឹកដោះគោពេលយប់វាល្អដល់សុខភាពរឹងមាំ ហើយជួយឲគេងលក់ស្រួល បើលោកម្ចាស់មិនពិសាខ្ញុំទៅដូរឲ»ជុងគុក កាន់កែវប៉ុន្តែថេយ៉ុងចាប់ជាប់
«មិនបាច់ទុកនឹងហើយ» ថេយ៉ុង និយាយរួចលែងដៃគេវិញជុងគកក៏ទុកកែវនៅកន្លែងដដៃល។
«លោកម្ចាស់ខ្ញុំអាចទៅវានទេ?»
«ហឹម» ថេយ៉ុងក្រហឹម ហើយលើកដៃគក់លើស្មារបស់ខ្លួនឯង
តិចៗពេលមានអារម្មណ៍ថាចុករោយ ពេលប្រើការច្រើនពេក។
Jungkook ឃើញបែបនេះក៏មិនដាច់ចិត្តទៅដើរបកមកវិញ។
«ជ្រុលបម្រើហើយ បម្រើឲអស់ថ្លៃចុះ»ជុងគុក ខ្សឹបម្នាក់ឯងតិចៗ មុននឹងឈរក្រោយខ្នងរបស់ថេយ៉ុងលើកដៃច្របាច់លើស្មាគេតិចៗ ធ្វើឲថេយ៉ុងភ្ញាក់ព្រឺតតែក៏អង្គុយស្ងៀមវិញពេលមានអារម្មណ៍ល្អជាងមុន។
«ហឹម»ថេយ៉ុងក្រហឹម ស្រួលខ្លួននឹងដៃខ្លួនច្រមិចបុិនប្រសប់ច្របាច់កញ្ចឹងក ស្មា ខ្នង ធ្វើឲបានប្រសើរឡើងជាងមុន ហើយក៏ធ្វើឲគេងងុយគេងដែរ។
«គ្រាន់បើជាងមុនទេលោកម្ចាស់?»ជុងគុកសួរបន្ទាប់ពីច្របាច់អស់ពេលយូរគួរសម។
«អឹម»
«លោកម្ចាស់ កុំចេះតែឆ្លើយ ហឹម អឹម បានទេ លោកម្ចាស់មិនសូវនិយាយហើយចូលចិត្តឆ្លើបែបនេះទៀតដូចមនុស្សគអីចឹង»ជុងគុក ទ្រាំស្តាប់មិនបាន ក៏ថាឲតែម្តងទៅខ្ជិលទុកថ្វាយហ្លួង។
«ឯងចង់ឲយើងឆ្លើយយ៉ាងមិច?បាទ?»ថេយ៉ុងសើច នឹងចរិកក្លាហានមិនចេះខ្លាចរបស់គេទើសអីក៏ថានឹង។
«បើបានបែបនឹងមែនល្អហើយ ប៉ុន្តែមិនបាច់ក៏បានគ្រាន់តែឆ្លើយឲសមរម្យជាងនឹងបន្តិចទៅតបស្នងទឹកចិត្តដែលខំធ្វើការឲ»ជុងគុក និយាយហូហែរ ធ្វើឲថេយ៉ុងសើច។
«ក៏បាន យើងដឹងហើយ»ថេយ៉ុង នៅរក្សាស្នាមញញឹមដដែល ធ្វើឲជុងគុកញញឹមតាមដែរ ថេយ៉ុងមិនងាយញញឹមឬសើច
បើបានឃើញហើយវាដូចជាប្លែក។
«លោកម្ចាស់គួរតែឧស្សាហ៍ញញឹម ឬសើច ព្រោះលោកម្ចាស់ញញឹមស្អាត តែលោកម្ចាស់ចូលចិត្តធ្វើមុខងាប់»ជុងគុក និយាយតិចបំផុតនៅចុងប្រយោគបែបមិនចង់ឲថេយ៉ុងលឺ តែនៅតែជៀសមិនផុតនឹងឯង។
«សម្តីធំហួសមាឌ ក្មេងមាត់ដាច»ថេយ៉ុង ក្រវីក្បាលលើកទឹកដោះគោមកផឹក។
«នេះលោកម្ចាស់ ឆ្លងតាមលោកម្ចាស់ជីមីនមែនទេ ហឹស»ជុងគុក អោបដៃបែរមុខចេញ ព្រោះម្នាក់ៗចូលចិត្តថាឲគេក្មេងមាត់ដាច រហូត ការពិតគេគ្រាន់តែនិយាយការពិតនឹងឯង។
«ឬមិនពិត និយាយមិនដឹងធំតូច មិនគោរពអ្នកណា និយាយមិនដឹងអីសោះ មាត់រអិល និយាយឲតែរួចៗពីមាត់មិនពិចារណា បើសម័យចូស៊ុនវិញដាច់ក្បាលយូរហើយ»ថេយ៉ុង លើកចិញ្ចើមដាក់ក្មេងដែលពេបមាត់ពេលគេនិយាយចប់
«អីយ៉ា លោកម្ចាស់ក្រែងឥលូវជាសតវត្សទី21ហើយ មែនទេ?»ជុងគុកសួរឌឺ រហូតថេយ៉ុងអស់ទ្រាំលើកដៃផ្ទាត់ក្បាលគេ។
«អួយ ឈឺណាស់លោកម្ចាស់លេងអីនឹង?»ជុងគុកអង្អែលក្បាលធ្វើមុខស្អុយ។
«នេះជារបៀបដាក់ទោសក្មេងឌឺ»ថេយ៉ុង លើកកែវបង្ហើយទឹកដោះគោដែលនៅសល់។
«ឈប់និយាយជាមួយលោកម្ចាស់ហើយ»ជុងគុក លែងសុំការ
អនុញ្ញាតលែងអីទាំងអស់ មុននឹងបើកទ្វាចេញទៅបាត់ ទុកឲថេយ៉ុងនៅញញឹមតែម្នាក់ឯង។To be continued

YOU ARE READING
Flame🔥
Fanfic«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...