«លោកម្ចាស់»គីរេន កាន់កាបូបធ្វើការឲ្យថេយ៉ុងដែលទើបនឹងចូលមកដល់ ថេយ៉ុងមិននិយាយអ្វីទាំងអស់គេមិនទាំងដៀងភ្នែកមើលជុងគុកសូម្បីបន្តិច។
«លោកម្ចាស់មិនពិសារបាយសិនទេឬ?»គីរេនសួរពេលថេយ៉ុងមិនដើរទៅបន្ទប់អាហារ។
«អត់ទេយើងញុំពីខាងក្រៅហើយ» ថេយ៉ុង និយាយរូចដើរហួសជុងគុកទៅបាត់ ឯជុងគុកអោនមុខចុះខ្ញាំជាយអាវជាប់ខាំមាត់ទប់ទឹកភ្នែកខ្លួនឯង។
«សង្ឃឹមលើយប់នេះហើយ ថាវីដេអូនោះត្រូវទុកឬអត់»គីរេន ខ្សឹបដាក់ជុងគុកហើយមុននឹងដើរហួសទៅបាត់។
ជុងគុក ដកដង្ហើមធំហើយដើរទៅចាក់ទឹកដោះគោមួយកែវដើរទៅបន្ទប់របស់ថេយ៉ុង។
តុក តុក
«ទុវាមិនចាក់សោ» សំឡេងអ្នកខាងក្នុងធ្វើឲ្យជុងគុកភ័យម្តងទៀត គេដកដង្ហើមធំមួយខ្សាវទើបបើកទ្វាចូលទៅ។
«លោកម្ចាស់»ជុងគុក ហៅគេតិចៗដាក់ទឹកដោះគោនៅលើតុ។
«មានការអី?»ថេយ៉ុងនៅសុីញ៉េឯសាតែមិនងាកមើលមុខជុងគុក។
«ខ្ញុំយកទឹកដោះគោមកឲ្យ»
«រួចហើយក៏ចេញទៅ»ចម្លើយរបស់ថេយ៉ុងសឹងតែធ្វើឲ្យជុងគុកយំ គេសោះកក្រោះបំផុត។
«លោកម្ចាស់ កុំធ្វើបែបនឹងបានទេមកនិយាយគ្នាឲ្យដឹងរឿង»ជុងគុក ចាប់ដៃថេយ៉ុងធ្វើឲ្យគេឈប់ធ្វើការ។
«និយាយអី?»ថេយ៉ុង ដាច់ចិត្តងាកមើលជុងគុក
«កុំគេចពីខ្ញុំបានទេ?»
«អ្នកណាគេច?»
«លោកម្ចាស់នឹងហើយ លោកម្ចាស់មិននិយាយរកខ្ញុំតាំងពីព្រឹក មិនឲ្យខ្ញុំរៀបចំខ្លួនឲ្យ មិនពិសាបាយទៀត»ជុងគុក
«ហើយយ៉ាងមិច?មិនសប្បាយចិត្តទេហ៎រ មិនទៅរកលោកម្ចាស់ជីមីនរបស់ឯងទៅ»ថេយ៉ុង សើចចម្អកឲ្យគេ
«ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានមានអីនឹងគាត់ ពេលនោះខ្ញុំគ្រាន់តែទៅជួយគាត់ប៉ុណ្ណោះ»
«ជួយស្អី?មិចក៏ឯងមិនប្រាប់យើង ហើយចាំបាច់កុហកគីរេនថាទៅស្រុក?»ថេយ៉ុង គហ៊គឡើងតែវាធ្វើឲ្យជុងគុកឆ្ងល់ទៅវិញ ទៅស្រុក???អ្នកណាទៅស្រុក នេះកុំថា....
«អត់ទេ ខ្ញុំមិនបានប្រាប់លោកម្ចាស់ព្រោះលោកម្ចាស់ជីមីនសុំឲ្យខ្ញុំជួយរៀបចំពិធីជុបលៀងឲ្យគាត់វាភ្លាមៗពេល ឯបងស្រីថាទៅស្រុកព្រោះខ្ញុំខ្លាចលោកម្ចាស់ខឹងទើបនិយាយបែបនេះ»ជុងគុក ចាក់បណ្តោយព្រោះគេដឹងហើយថាប្រាកដជាគីរេនជាអ្នកធ្វើរឿងនេះឲ្យវាល្អក់កកររវាងគេនិងថេយ៉ុង។
«តែឯងប្រាប់យើង យើងក៏មិនខឹងដល់ម្លឹងដែរ»ថេយ៉ុង
«ខ្ញុំសំទោស»ជុងគុក អង្គុយប៉ុកលើភ្លៅរបស់ថេយ៉ុងើយអោបរឹតគេជាប់ខ្លួន គេនឹកសឹងស្លាប់ទៅហើយ។
«នេះហេ៎វិធីលួងរបស់ឯង»ថេយ៉ុង ជ្រួញចិញ្ចើមដៃមិនព្រមអោបជុងគុកវិញទេ
«បែបនឹងហើយ»ជុងគុក ងក់ក្បាលថើប.កគេខ្សឺតៗ
«មិនបាត់ទេ ដេកជាមួយយើងទើបបាត់»ថេយ៉ុង យកបីជុងគុកឲ្យដេកលើខ្លួនដូចកូនក្មេង យកដៃទៅចាប់គូថគេ
«លោកម្ចាស់ដកដៃចេញ មិនបានទេ»ជុងគុក ញញឹមឡើងលើកដំបូងក្នុងរយៈពេលពីរថ្ងៃនេះ គេគិតតែពីយំខួរគិតចង់ផ្ទុះទៅហើយ ប៉ុន្តែបន្ទាប់ពីបាននៅក្នុងរង្វង់ដៃលោកម្ចាស់របស់គេអ្វីៗគ្រប់យ៉ាងក៏ភ្លេចអស់មួយពេល។
«យើងនឹកឯង មិននឹងយើងទេឬ?»ថេយ៉ុងធ្វើមុខស្អុយ
«នឹកមិនមែនទាល់តែធ្វើរឿងនោះទេ លោកម្ចាស់កុំខូចពេល»ជុងគុក យកចង្អុលដៃចុចច្រមុះថេយ៉ុង។
ស្ងាត់!!!គ្មានអ្នកណានិយាយអ្វីទៀត ជុងគុកនឹកឃើញដល់ក្រដាសដែលគីរេនឲ្យគេព្រឹកមិញទៀតហើយ ភ្នែកផ្សារៗចង់តែយំ។ទ្រព្យសម្បត្តិរបស់ថេយ៉ុងជាញើសឈាមរបស់គេដែលប្រឹងរកមក បើគេសុីញ៉េតែមួយខ្វាច់វាត្រូវធ្លាក់ក្នុងដៃគីរេនទាំងអស់ក្នុងមួយពព្រិចភ្នែក ប៉ុន្តែបើសិនជាមានព័តមានអាស្រូវ ឈ្មោះជាប្រធានាធិបតីគេនឹងបាត់បងត្រូវប្រជាជនមួយប្រទេសស្អប់ ព្រោះប្រកាន់នឹងស្នេហាខុសធម្មជាតិនេះ លុយអាចរកទៀតបាន ប៉ុន្តែកេរ្តិ៍ឈ្មោះស្អុយរលួយរកកន្លែងឈរជើងមិនបានវាពិបាកជាង។ជុងគុកគិតថាធ្វើបែបនេះល្អហើយដើម្បីថេយ៉ុង។
«លោកម្ចាស់សុីញ៉េឯកសាអីនឹង?»ជុងគុក សួរពេលថេយ៉ុងគិតតែសុីញ៉េមិនមើលសោះ។
«ជាឯងសាការងារក្រហ៊ុន យើងឲ្យឈីលូពិនិត្យរួចហើយគ្រាន់តែសុីញ៉េក៏រួច» ថេយ៉ុងនិយាយរួចបន្តសុីញ៉េ ជុងគុកអង្គុយមើលយូរទៅក៏ដាច់ចិត្តថានឹងធ្វើទើបងាកមើលកែវទឹកដោះគោដែលនៅលើតុក្បែរនោះ គេកាន់វាហើយធ្វើជាប៉ះដៃក្រពប់លើខ្លួនថេយ៉ុង។
«អូ៎ សុំទោសលោកម្ចាស់»ជុងគុកងើបចេញពីគេហើយយកដៃជូត។
«អាឡិអាឡក់មែន»ថេយ៉ុងទម្លាក់បុិចចុះងើបចេញពីកៅអីដើរទៅបន្ទប់ទឹក ជុងគុកតាមមើលពេលគេទៅផុតហើយក៏ដកក្រដាសនោះចេញពិហោប៉ៅខោ គេលាវាទាំងញ័រដៃទទ្រឺត ក្រដាសនោះវាសរសេរដូចជាការងារធម្មតាប៉ុន្តែបើបងក្រដាសលើនោះចេញខាងក្រោមជាក្រដាសផ្ទេេរទ្រព្យសម្បត្តិ។
ជុងគុកយកវាទៅដាក់ដាក់លាយជាមួយឯកសាការងាររបស់ថេយ៉ុងទាំងភ័យៗរួចរាល់ស្របពេលថេយ៉ុងបើកទ្វាបន្ទប់ទឹកចេញមក។
«លោកម្ចាស់»ជុងគុក ញ័រដៃហៅគេតិចៗ
«កើតអីគ្រាន់តែក្រពប់ប៉ុន្នឹងភ័យម្លេះ មិនអីទេ»ថេយ៉ុង ទាញជុងគុកទៅអង្គុយជាមួយវិញ ហើយបន្តធ្វើការទៀត។
ជុងគុកអង្គុយមើលដៃរបស់ថេយ៉ុងដែលសុីញ៉េញាប់ឆ្មេរមិនព្រិចភ្នែក គេសុីញ៉េម្តងមួយៗរហូតលើកដល់ក្រដាសដែលជុងគុកដាក់អម្បាញ់មិញ.....To be continue
YOU ARE READING
Flame🔥
Фанфик«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...