Plan work

2K 96 3
                                    

          នៅតុអាហារដ៏សោះកក្រោះ លឺតែសម្លេងចាននិងស្លាបព្រាប៉ះទង្គិចគ្នា។ថេយ៉ុងនិងគីរេនអង្គុយញុំរៀងៗខ្លួនគ្មានអ្នកណានិយាយអ្វីរកគ្នា ធ្វើឲ្យបរិយាយកាសអាប់អួ។
«យើងឆ្អែតហើយ យើងទៅធ្វើការ»ថេយ៉ុង លើកទឹកមកផឹកមុននឹងយកកន្សែងជូតមាត់ដើរទៅបាត់។
«ហឹម មិនដឹងបែបនេះដល់ពេលណាទេ»ម៉ែដោះដកដង្ហើមធំ។
«មានរឿងអីមែនទេម៉ែដោះ»ជុងគុកដែលឈរក្បែរនោះខ្សឹបសួរ។
«លោកម្ចាស់និងម្ចាស់ស្រីមិនចុះសម្រុងគ្នាទេតាំងពីរៀបការមក ទោះជាមិនឈ្លោះគ្នាប៉ុន្តែសោះកក្រោះដាក់គ្នា»ម៉ែដោះមើលទៅគីរេនដោយក្តីអាណិត ឯជុងគុកមិនមាត់មានអារម្មណ៍មិនល្អមួយពព្រិចភ្នែក ប្រហែលមកពីគេចូលមកជ្រែតជ្រែកទេដឹង???
«ជុងគុក»កាត់ផ្តាច់ពីគំនិតពេលមានអ្នកហៅ ជុងគុក
«បាទ
«មិនទៅរៀនទេឬគីរេន ញញឹមមកកាន់គេជាស្នាមញញឹមដែលកក់ក្តៅក្នុងចិត្ត ក្នុងគំនិតរបស់ជុងគុក ជាស្នាមញញឹមបរិសុទ្ធនិងសោកសៅ នាងជាស្រ្តីដែលស្លូតបូត ជាកលស្ត្រី ជាទេពធីតានិងជាអ្នកមានគុណរបស់ជុងគុកជារៀងរហូត ដែលគេបានធ្វើខុសចំពោះនាងដ៏សែនធ្ងន់ដោយការលួចមានទំនាក់ទំនងដែលមិនគួរមានជាមួយនឹងប្តីរបស់នាង។
«ជុងគុ!!!» គេភ្ញាក់ពីអន្លង់គំនិតពេលដែលឈ្មោះខ្លួនត្រូវហៅជាច្រើនលើក។
«គឺថាថ្ងៃនេះគ្មានម៉ោងរៀនទេ»
«ល្អណាស់អញ្ចឹង បងមានរឿងចង់ឲ្យជួយ មកតាមបងមក»គីរេនដើរនាំផ្លូវមុន ឯជុងគុកក៏ដើរតាមក្រោយ។
«មានរឿងអីមែនទេបងស្រីជុងគុកសួរពេលគីរេនអង្គុយនៅលើសាឡុង
«គឺថាផ្ទះរបស់ជីមីនមានកម្មវិធី ជីមីនសុំបងយកឯងឲ្យទៅជួយផងបានទេ
«ប៉ុន្តែក្រែងថាពេលល្ងាចធ្វើម្ហូបមិនទាន់ជុងគុក
«បើចឹងមិនអីទេ ខ្លាចលោកម្ចាស់ថាឲ្យឯង»គីរេន ទម្លាក់ទឹកមុខ
«មិនមែនទេ បានខ្ញុំទៅបាន ខ្ញុំទៅប្តូរខោអាវហើយ»ជុងគុក ប្រញាប់ប្រកែក។
«ចឹងចាំបងឲ្យជីមីនមកយក»គីរេនញញឹមឡើង ហើយលើកទូរស័ព្ទនិយាយ។
(គីរេនមានការអី?)
«លឺថាបងធ្វើកម្មវិធីនៅផ្ទះមែនទេ
(ត្រូវហើយ ឯងមកឬអត់?)
«អត់ទេខ្ញុំមិនសូវស្រួលខ្លួន តែខ្ញុំឲ្យជុងគុកទៅជួយបងជំនួសបានទេ
(ពិតមែនឬ???ល្អណាស់)
«បងឆាប់មកយកគេចុះចឹង ខ្ញុំបិតហើយ» នាងចុចបិតទូរស័ព្ទចំពេលជុងគកចុះមកល្មម។
«បន្តិចទៀតគាត់មកដល់ហើយ»គីរេន ទុកទូរស័ព្ទលើតុហើយងាកមកនិយាយជាមួយជុងគុក។
       មិនដល់១០នាទីឡានរបស់ជីមីនមកឈប់នឹងមាត់ទ្វាចូល ជុងគុកក៏ដើរទៅ។
«លោកម្ចាស់ខ្ញុំចូលខ្លួនឯងបាន»ជុងគុក និយាយព្រោះជីមីនដល់ថ្នាក់មកបើកទ្វាឲ្យគេ។
«មិនអីទេ»ជីមីនញញឹមស្រស់ហើយចូលតាមក្រោយ។
«សួរស្តី អ្នកប្រុស»ហានញញឹមរាក់ទាក់ជុងគុក។
«បាទ សួរស្តីហៅខ្ញុំជុងគុកបានហើយ»ជុងគុក ញញឹមដាក់វិញ។
«អ្នកប្រុសនេះសមបំផុតហើយមែនទេលោកម្ចាស់ហានងាកមើលជីមីនដែលសម្លក់គេ។
«អាហាន»ជីមីន ក្រហឹម។
«សុំទោសលោកម្ចាស់ ហិហិ»គេសើចមិនសូវសមមុននឹងចេញឡានទៅ។

Flame🔥 Where stories live. Discover now