Feeling grow

1.9K 117 2
                                    

ពេលល្ងាច
ថ្ងៃនេះក៏មិនខុសពីរាល់ដងជុងគុកចេញពីរៀនមកក៏ប្រញាប់រុះរះធ្វើម្ហូបពេលល្ងាច ដោយថ្ងៃនេះមានគីរេនចង់ជួយ។
«បងស្រីខ្ញុំថាបងមិនបាច់ជួយក៏បាន»Jungkook
«មិនអីទេ ធ្វើខ្លះកុំឲភ្លេច»នាងញញឹមស្រទន់មកកាន់Jungkook ធ្វើឲគេកាន់តែអាណិតនាង ព្រោះមិនមែនគេមិនដឹងថានាងនឹងថេយ៉ុងមិនបាននៅជាមួយគ្នាដូចដែលប្តីប្រពន្ធដទៃធ្វើ គេនៅជាមួយគ្នាដូចត្រឹមតែមនុស្សស្គាល់គ្នា។គេឆ្ងល់ណាស់ថាគីរេនល្អ
ប៉ុណ្ណឹងហើយមិចក៏នៅតែថេយ៉ុងមើលមិនឃើញ ឬក៏....លោកម្ចាស់នោះជាខ្ទើយ?(គង់ដឹងទេពៅ🌚)
«ហាហា»Jungkook ឈរគិតម្នាក់ឯងរួចសើចលឺៗធ្វើឲគីរេនជ្រួញចិញ្ចើមមើលមកគេដូចមនុស្សចម្លែក។
«Jungkook កើតអីនឹងនាងឈប់ធ្វើការងាកមកមើលជុងគុកវិញ។
«អរ គឺសុំទោសខ្ញុំគិតដល់រឿងកំប្លែងដែលមើលយប់មិញ»ជុងគុកកុហករួចបន្តសើច ឯគីរេនក៏ជឿគេដោយមិនសង្ស័យមិនដឹងថាគេលួចគិតអាក្រក់លើប្តីទេ។
«ធំហើយមើលធ្វើចរិកដូចក្មេង»គីរេន ក្រវីក្បាលញញឹមបន្តិចដាក់គេមុននឹងចិតបន្លែបន្ត។
      ជុងគុកនៅមិនទាន់បាត់អស់សំណើចនៅឈរញញឹមប្រឹងទប់ដើចតែឯង ខណៈធ្វើម្ហូបបណ្តើ។
«ត្រូវហើយភ្លេចឲឈឹងថ្ងៃស្អែកបងមិនបានៅទេ ព្រោះទៅDaeguចែកអំណោយនៅទីនោះ ត្រូវចេញទៅពីល្ងាច នេះ»គីរេន
«អរ បាទ»ជុងគុកគ្រាន់តែងក់ក្បាលព្រោះមិនដឹងនិយាយអី។
«បងផ្ញើមើការខុសត្រូវផ្ទះផង ព្រោះមានតែឯងទេដែលនៅក្នុងផ្ទះនេះបានក្រៅពីអ្នកបម្រើផ្សេង»
«បាន ខ្ញុំយល់ហើយ» ជុងគុក ឆ្លើយរួចបង្វែទៅធ្វើការវិញ ឯគីរេនក៏ទៅយកវ៉ាលីមកឲអ្នកបើកឡានយកទៅទុកក្នុងឡានមុននឹងចេញទៅ។
     បន្ទាប់ពីធ្វើដំណើរអស់រយះជាយូរ ឡានដែលគីរេនជិះបរមកដល់សណ្ឋាគាផ្កាយប្រាំមួយនៅក្នុងខេត្តDaegu ពេលឡានឈប់ក៏មានប្រុសម្នាក់ដើរមកជួយយករបស់របសនាង ថែមទាំងញញឹមដាក់គ្នា ទើបនាំគ្នាដើរចូលទៅក្នុងសណ្ឋាគាបាត់។

     ពេលយប់
      ជុងគុក ចុះមកចាក់ទឹកដោះគោមួយកែវដូចម្សិលមិញ កាន់
ទៅបន្ទប់របស់លោកម្ចាស់។
      តុក តុក
«លោកម្ចាស់»ជុងគុកហៅពីខាងក្រៅពេលថ្ងៃមិនលឺសម្លេង
អនុញ្ញាត។
«ចូលមក» មួយសន្ទុះទើបមានសម្លេងហៅ ជុងគុកក៏បើកទ្វាចូលក៏ប្រទះនឹងថេយ៉ុងមានតែកន្សែងរុំចង្កេះមកពីនៅក្នុងបន្ទប់ទឹកទើបហៅមិនលឺ។
«ខ្ញុំយកទឹកដោះគោមកឲ»ជុងគុក ដាក់កែវទឹកដោះគោលើតុ ពេលគេងាកទៅមើលថេយ៉ុងឃើញគេក្រីក្បាលតិចៗព្រិចភ្នែកញាប់ៗដូចមិនស្រួលក្នុងខ្លួន។
«លោកម្ចាស់ កើតអីជុងគុកដើរទៅជិតគេបន្តិច។
«យើងឈឺក្បាល ស្រៀវរងាយ៉ាងមិចមិនដឹង»ថេយ៉ុង និយាយរួចជុងគុកក៏ដើរទៅឈរជិតលើកដៃស្ទាបលើថ្ងាសគេមើល។
«លោកម្ចាស់គ្រុនហើយប្រញាប់ស្លៀកខោអាវទៅ ចាំខ្ញុំទៅយកថ្នាំមកឲ»ជុងគុក និយាយរួចដើរពីបន្ទប់បាត់រកតែថេយ៉ុងនិយាយ មិនទាន់ ត្រឡប់មកវិញជាមួយថ្នាំពីរគ្រាប់ ទឹកមួយកែវ មានកន្សែងនិងទឹកមួយចានដែកផង។
«ណេះលោកម្ចាស់លេបទៅ»ជុងគុក ហុចថ្នាំឲគេក៏ទទួលយកមកអកនឹងទឹកទាំងអស់។
«លោកម្ចាស់មិនដឹងថាខ្លួនឯងគ្រុនទេឬ បានជាទៅងូតទឹកបែបនេះច្បាស់ជារឹតតែក្តៅហើយ»ជុងគុក ថាឲគេរួចយកកន្សែងជ្រលក់នឹងទឹកពូតទឹកហើយយកមកជូតដៃ និងមុខរបស់ថេយ៉ុង។
«ត្រជាក់យកចេញទៅ»ថេយ៉ុងរុញដៃជុងគុកតិចៗ ពេលនេះគេគ្មានកម្លាំងក្នុងខ្លួនទៀតទេ។
«មនុស្សគ្រុនគឺបែបនេះហើយ ប៉ុន្តែពេលជូតទៅឆាប់ត្រជាក់
ស្រួលខ្លួន»ជុងគុក និយាយរួចបន្តជូតឲគេឯថេយ៉ុងគិតតែគេចព្រោះវាត្រជាក់។
«យើងមិនចូលចិត្តទេ ត្រជាក់ណាស់»ថេយ៉ុងនៅតែរអ៊ូង៉ូវៗដូចកូនក្មេង ហើយចាប់ដៃរបស់ជុងគុកទាញទើបគេភ្លាត់ជ្រុលដួលច្រត់ដៃក្បែរក្បាលរបស់ថេយ៉ុង ទល់មុខនិងមុខជាមួយនឹងគ្នា ទទួលដឹងពីខ្យល់ដង្ហើមក្តៅគគុករបស់ថេយ៉ុងមកលើផ្ទៃមុខរបស់គេ។
      បន្ទាប់ពីស្ងាត់គ្រប់គ្នាថេយ៉ុងក៏បើកភ្នែកឡើងជួបនឹងកែវភ្នែកធំៗមូលក្រឡង់របស់ជុងគុកដែលព្រិចបើកៗញាប់ឆ្មេរសម្លឹងមើលគេឡើងភាំង។
«អឹម»ជុងគិក ប្រមូលស្មារតីបានវិញទើបប្រញាប់ងើបខ្លួនឡើង អេះកញ្ចឹង.កតិចៗទាំងអៀនប្រៀនមិនដឹងនិយាយអីបន្ត។
«អឺ បើលោកម្ចាស់ត្រជាក់ឈប់ជូតក៏បានគ្រាន់តែស្អំក្បាលបានហើយ»ជុងគុក និយាយរួចជ្រលក់ទឹកម្តងទៀតបត់វាឲតូចស្អំលើថ្ងាសរបស់ថេយ៉ុង។
«បើមានការអីអាចហៅខ្ញុំបានគ្រប់ពេល ខ្ញុំទៅសិនហើយ»ជុងគុក គេចមុខរបស់ថេយ៉ុងរួចប្រញាប់ចេញទៅបាត់។
     ថេយ៉ុង ដកដង្ហើមធំបន្តិចមើលទៅមាត់ទ្វាដែលជុងគុកចេញទៅ គេដឹងខ្លួនឯងច្បាស់ថាមានអារម្មណ៍យ៉ាងមិចចំពោះ
ជុងគុក ប៉ុន្តែវាពិបាកនឹងទទួលយកអារម្មណ៍មួយនោះណាស់ តែវាក៏មិនអាចមិនទទួលស្គាល់បានដែរ បើសិនជាគេទទួល
ស្គាល់វានឹងមានឧបសគ្គច្រើនតែវាច្បាស់ជាផ្តល់ក្តីសុខឲគេដូចដែលមិនធ្លាប់មានពីមុនមកក្នុងពាក់កណ្តាលជិរិតដែលគេរស់នៅយូរមកនេះ។

To be continued

Flame🔥 Where stories live. Discover now