«ម្ចាស់ស្រី»ម៉ែដោះជួយកាន់អីវ៉ាន់របស់គីរេនពេលនាងចូលក្នុងផ្ទះត្រឡប់មកពីខេត្តវិញ។
«ឯណាមិនឃើញជុងគុក?»នាងមិនឃើញប្អូនប្រុសក៏សួរព្រោះតាមធម្មតាគេតែងតែនៅធ្វើការនៅខាងក្រោមថ្មើនេះកំពុងធ្វើម្ហូបអីហើយ។
«ខ្ញុំទៅមើលគេថាមិនស្រួលខ្លួនងើបមិនរួច ខ្លួនក្តៅងំ» គាត់ប្រាប់តាមដែលចូលទៅមើលជុងគកកដល់បន្ទប់ចង់ប្រាប់ថាដល់ម៉ោងធ្វើម្ហូបប៉ុន្តែបែរជាគេងទៅវិញ។
«ធ្ងន់ធ្ងរឬទេនឹង?»គីរេន
«ប្រហែលគ្រាន់តែគ្រុនធម្មតាទេឲ្យគេញុំថ្នាំទៅធូរហើយ»
«ចឹងធ្វើអីឲ្យគេញុំលេបថ្នាំផងទៅ»
«ចា៎»
«ចុះលោកម្ចាស់នៅដែលទេ?»គីរេន សួរព្រោះមិនឃើញគេសោះ។
«លោកម្ចាស់នៅក្នុងបន្ទប់»
«អរ ខ្ញុំដឹងហើយ ចឹងម៉ែដោះទៅធ្វើការងារបន្តចុះ»គីរេន ដើរទៅបន្ទប់របស់ខ្លួនងូតទឹកសម្អាតកាយហើយទើបដើរទៅបន្ទប់របស់ថេយ៉ុង។
«អូនមិនវិញហើយហេ៎»ថេយ៉ុង សួរយកគួរសមព្រោះមិនដឹងនិយាយអី គេក៏រាងរអៀសចិត្តដែលនឹងរឿងដែលកើតឡើង។
«ចា៎ អូនបានទិញរបស់ផ្ញើរបងដែរ»គីរេន កាន់ដបទឹកអប់មួយដបតូចហុចឲ្យថេយ៉ុង។
«អរគុណហើយ»ថេយ៉ុងទទួកយកវាទៅទុកនៅលើតុ គីរេនតាមមើលកាយវិការគេរួចញញឹមដាក់ម្តទៀត។
«បើចឹងអូនទៅវិញហើយ»គីរេន មិនដឹងនិយាយអីទៀតក្រៅពី
ស្ងាត់ក៏សម្រេចចិត្តទៅវិញ។
«ឈប់សិន!»ថេយ៉ុងហៅ នាងទច់ដំណើរងាកមកវិញ។
«មានអីមែនទេ?»
«គឺថា...ឲ្យជុងគុកមកបង...មានន័យថាឲ្យគេបម្រើបង បងជាអ្នក សម្រេចលើគេគ្រប់រឿង»ថេយ៉ុង និយាយគេចក្រសែភ្នែក។
«គេមានអីមែនទេទើបចង់គ្រប់គ្រងគេ?»គីរេន សួរមិនសូវយល់ ដែរ។
«អូនក៏ដឹងគេបម្រើត្រូវចិត្តបង ទើបបងចង់ឲ្យគេបម្រើបង អូនមិនថាអីទេឬ?»ថេយ៉ុង សម្លឹងមុខនាងគីរេនញញឹមដាក់គេបន្តិច។
«ប្រាកដជាអត់ហើយ គ្រាន់តែកុំធ្វើបាបគេបានហើយគេជាក្មេងគួរឲ្យអាណិត»
«បងដឹងហើយ»ថេយ៉ុង ចេះតែឆ្លើយឲ្យរួចពីមាត់មុខគេនឹងសង្ឃឹមអីមើលថែជុងគុក?
«ចឹងអូនទៅហើយ»គីរេន បើកទ្វាដើរចេញទៅរកជុងគុកម្តង។
តុក តុក
នាងគោះទ្វាបន្ទប់ជុងគុក
«ចូលមកទ្វាមិនចាក់សោ»ជុងគុក ឆ្លើយល្វើយទាំងអស់កម្លាំងគ្មានគេមិនចង់ងើបសូម្បីបន្តិច។
«បងមករំខានមែនទេ?»គីរេន សួរព្រោះទឹកមុខជុងគុកមិនល្អសោះ។
«បងស្រី»ជុងគុកពោលតិចៗសឹងមិនចង់លឺ អោនមុខចុះមិនហ៊ានមើលនាង។
«កើតអីធ្ងន់ទេ?ទៅពេទ្យឬអត់?»គីរេនសួរដោយព្រួយបារម្ភ កាន់តែធ្វើឲ្យជុងគុកពិបាក នាងបារម្ភគេយ៉ាងនេះគេកាន់តែមានអារម្មណ៍ខុសធ្ងន់ទៅលើនាង។
«ហឹក»ជុងគុកស្រាប់តែហូរទឹកភ្នែកដោយទប់មិនបាន ស្រក់តក់ៗ
ទៅលើភួយ។
«ជុងគុកកើតអីនឹង?»គីរេនភ្ញាក់ផ្អើលចាប់ទាញមុខគេមកមើល។
«ខ្ញុំ....»ជុងគុក ស្ទុះអោបនាងយំលើស្មាគីរេនឡើងញ័រខ្លួន។
«បានហើយកុំយំខ្លួនឯងក្តៅណាស់ បើយំទៀតកាន់តែឡើងកម្តៅមិនខាន» នាងអង្អែលខ្នងគេតិចៗ ធ្វើឲ្យជុងគុកស្ងប់អារម្មណ៍ឈប់យំ។
«សុំទោស»ជុងគុក គ្មានពាក្យអ្វីលើសពីនេះ តែទោះជាគេនិយាយប៉ុន្មានដងក៏មិនអាចលើកលែងទោសឲ្យខ្លួនឯងជាដាច់ខាត។
«មានរឿងអី?»គីរេន ជូតទឹកភ្នែកអោយគេ
«ខ្ញុំ....»ជុងគុកគាំងសម្លេងនិយាយមិនចេញ ស្ទះពេញក្នុងទ្រូងរក
ដំណោះស្រាយមិនចេញ មិនដឹងរត់រកផ្លូវណាទេ។
«មិនអីទេមិនប្រាប់ក៏មិនអីដែរ តែបើចង់និយាយពេលណាប្រាប់បងបានបងនឹងព្រមស្តាប់ជានិច្ចទុកថាជាគ្រួសារតែមួយចុះ» គីរេន និយាយហើយជុងគុកសឹងហូរទឹកភ្នែកម្តងទៀតតែប្រទះនឹងភ្នែកនាងដែលសម្លឹងមើលអាវដែលគេពាក់នោះជារបស់ថេយ៉ុងក៏ប្រញាប់ទាញភួយគ្របខ្លួន។ គេខាំមាត់ភ័យៗ ខ្លាចបំផុតតែគីរេនដឹង បើនាងដឹងហើយស្អប់គេវាមិនអីទេសម្រាប់គេ ប៉ុន្តែគេខ្លាចនាងឈឺចាប់ទៅវិញទេ។
«បងស្រី!»ជុងគុកហៅនាងស្រាលៗស្អកកពីការយំ។
«ហឹម?»
«បងស្រឡាញ់លោកម្ចាស់ខ្លាំងទេ?»ជុងគុក ស្រាប់តែនឹកឃើញសួរនាងបែបនេះ។
«បងជាប្រពន្ធគាត់ មិចក៏សួរបែបនេះ ប្រាកដជាស្រឡាញ់ ហើយស្រឡាញ់ខ្លាំងទៀតផង» គីរេន និយាយសង្កត់ចុងប្រយោគមាត់ញោចជាស្នាមញញឹមឡើងដាក់ជុងគុកធ្វើឲ្យគេលេបទឹកមាត់ក្អឹកត្រង់ចុងប្រយោគ ។
«ទាំងដែល....»
«ទាំងដែលគេមិនស្រឡាញ់បងមែនទេ?» គីរេនបំពេញល្បះឲ្យជុងគុក រួចញញឹមដូចចម្អកខ្លួនឯង។
«បងព្រមរៀបការជាមួយគេដោយខ្លួនឯងទាំងដែលដឹងថាគេមិនស្រឡាញ់ ប៉ុន្តែធ្វើមិចបើបងស្រឡាញ់គេទៅហើយ» គីរេន និយាយឯជុងគុកសង្កេតមើលទឹកមុខរបស់នាងដូចជាគ្មានភាព សោកសៅ កាឈឺចាប់ដូចដែលនាងនិយាយសោះ ប៉ុន្តែគេគិតថាប្រហែលជានាងពិបាកចិត្តពេលរហូតស៊ាំនិងអារម្មណ៍បែបនេះ។
«សុំទោសដែលនាំនិយាយ»ជុងគុក ចាប់កាន់ដៃនាង។
«មិនអីទេ បើមិនស្រួលខ្លួនសម្រាកចុះ បងឲ្យម៉ែដោះយកអាហារនិងថ្នាំមកហើយ»នាងនិយាយរួចងើបដើរចេញទៅបាត់។៚
ជំនោរាត្រីត្រជាក់ខ្យល់បក់ល្ហើយៗចូលតាមបង្អូចដែលបើកចោល ជុងគុកអង្គុយអោបជង្គង់ទល់ទ្រូងសម្លឹងទៅក្រៅបង្អួចយ៉ាងស្ងៀមស្ងាត់ ទឹកមុខគ្មានអារម្មណ៍នឹងខ្លួនមិនដឹងគិតដល់ណាណីទៅហើយ។
«ខ្ញុំអាក្រក់ណាស់មែនទេ?»ជុងគុកសួរខ្លួន ផ្តេកក្បាលនឹងដៃ។គេទម្លាក់ជើងចុះពីលើគ្រែដើរចេញទៅក្រោយផ្ទះ ពេលយប់នេះរឹតតែត្រជាក់ព្រោះគេពាក់តែអាវស្តើងមួយគ្មានអ្វីទាំងអស់ គេដើរទាំងគ្មានព្រលឹងរហូតមកដល់អាងទឹកទាំងមិនដឹងខ្លួន។
«បើខ្ញុំមិនឈានជើងចូលផ្ទះនេះតាំងពីដំបូង វាប្រាកដជាល្អ»គេនិយាយខ្សោយៗ ភ្នែកទន់ទៅៗសម្លឹងមើលទៅផ្ទៃទឹកធំទូលាយ ជើងទាំងគូដឹកនាំរាយកាយទន់ខ្សោយរបស់គេដើរចុះកាំជណ្តើម្តងមួយៗយឺតៗសន្សឹមៗរហូតចុះដល់ត្រឹមចង្កេះ គេស្រុញជើងចុះម្តងបន្តិចៗមុននឹងបិតភ្នែកបណ្តោយរាងកាយលេចចូលទៅក្នុងទឹក។To be continued
YOU ARE READING
Flame🔥
Fanfiction«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...