ពេលព្រឹក
ថេយ៉ុងប្រញាប់ដាស់ជុងគុកពីព្រឹកថាចង់នាំទៅពេទ្យ ទាំាងជុងគុកប្រកែកយ៉ាងណាក៏មិនព្រម ទើបនាំគ្នាទៅប៉ុន្តែមុននឹងទៅបាននាំគ្នាចូលរួមពិធីបុណ្យសពរបស់គីរេន។
«លោកម្ចាស់»ជុងគុក មើលជីមីនដែលមានមុខស្ងួតឈរនៅខាងមុខរោងបុណ្យទទួលភ្ញៀវ។
«ជុងគុក មិនអីទេឬ?»ជីមីន សួរព្រោះគេក៏ដឹងរឿងអស់ហើយដែរ។
«ខ្ញុំមិនអីទេ»ជុងគុក ក្រវីក្បាលទាំងមុខស្ងួត ថេយ៉ុងក៏ចូលទៅគោរពសពមុនព្រោះក៏មានឈ្មោះជាប្តីកាលពីនៅរស់ ទោះនាងអាក្រក់យ៉ាងណាក៏គេធ្លាប់ធ្វើឲ្យនាងមានអារម្មណ៍មិនល្អ ទុកថាអាហោសកម្មឲ្យគ្នាទៅចុះ។
ជុងគុក អង្គុយមុខរូបថតរបស់នាងទឹកភ្នែកហូរមិនដឹងខ្លួន គេដញញឹមដាក់រូបថតរបស់នាងទាំងទឹកភ្នែក។
«បានហើយ ប្រញាប់ឡើង»ថេយ៉ុងគិតតែតឿន គេប្រញាប់តែចង់ដឹងថាជុងគុកកើតអីទើបណាមជូនភ្ញាក់ផ្អើលយ៉ាងនឹង?
«ខ្ញុំមិនឈឺអី គិតតែទៅពេទ្យៗទៅរកងាប់ស្អី»ជុងគុក ស្រែកដាក់គេញ៉ែតៗមុននឹងចូលក្នុងឡានមុនហើយបិតទ្វាផាំង ធ្វើឲ្យថេយ៉ុងគាំងស្ញេញ។
«ហើយថីនឹង?ម៉ួម៉ៅពីណាចេះ?»ថេយ៉ុង អេះក្បាលទាំងមិនយល់ទើបចូលឡានតាមក្រោយ។
ទៅដល់មន្ទីរពេទ្យជុងគុកចូលទៅពិនិត្យនៅក្នុងបន្ទប់តែពីរនាក់ជាមួយណាមជូនទុកឲ្យថេយ៉ុងនៅអង្គុយក្រៅតែម្នាក់ឯង។
«យ៉ាងមិចហើយ?»ថេយ៉ុង ស្ទុះងើបទៅភ្លាមគ្រាន់តែជុងគុកចេញមកភ្លាម។
«មហារីកដំណាក់កាលចុងក្រោយ»ជុងគុក និយាយរួចណាមជូនដែលនៅពីក្រោយនោះទប់សើច
«កុំនិយាយលេង»
«ប្រាប់ថាមិនកើតអីហើយនៅមិនជឿ»ជុងគុក ធុញទ្រាន់មែនទែនដល់ប្រាប់មិនជឿចឹងទៅ។
«ណាមជូន គេកើតអីឲ្យប្រាកដ?»ថេយ៉ុង ពេលនិយាយគ្នាជាមួយជុងគុកស្តាប់គ្នាមិនបានក៏ងាកទៅសួរណាមជូន។
«ដូចដែលគេប្រាប់ គេមិនកើតអីផង»ណាមជូន ឆ្លើយហីៗធ្វើឲ្យថេយ៉ុងដូចមនុស្សឆ្កួត។
«លេងសើចនឹងយើងពេកហើយ»ថេយ៉ុង និយាយសម្តីធ្ងន់សម្លក់ណាមជូនចង់ជ្រុះគ្រាប់។
«សូរីណា គេពិតជាមិនមានជំងឺអីទេម្សិលមិញយើងបោកឯងទេព្រោះអាឈីវាប្រាប់ថាឯងនឹងជុងគុកទាក់ទងគ្នាយើងមិនជឿមានតែបញ្ជាក់ខ្លួនឯង យើងដឹងថាបើសួរឯងត្រង់ៗឯងមិនប្រាប់ទេ ទើបយើងធ្វើចឹង»ណាមជូន ឆ្លើយដូចរេបព្រោះខ្លាចថេយ៉ុងខឹងខ្លាំង ពេលមើលទឹកមុខចង់សុីសាច់របស់គេ។
«ប្រសព្វឆ្កួតមែនតើស»ថេយ៉ុង សម្លក់ណាមជូនហើយទាញដៃជុងគុកចេញទៅជាមួយ គេខំភ័យដេកមិនលក់មួយយប់ការពិតម៉ោបោកអីឯណា។
ថេយ៉ុងធ្វើមុខងាប់តាំងពីឡើងឡានរហូតដល់ផ្ទះ ហើយក៏ទៅបន្ទប់បាត់មិននិយាយរកជុងគុកទៀត។
«លោកម្ចាស់ងអីទៀតហើយ?»ជុងគុក បើកទ្វាចូលទៅអង្គុយក្បែរថេយ៉ុង។
«យើងខំបារម្ភទើបនាំទៅ ប៉ុន្តែត្រូវគេបោក»ថេយ៉ុង
«ភ័យអីម្លេះ?ខ្ញុំមិនបានកើតអីធ្ងន់ឯណា យ៉ាងមិចថាខ្ញុំមានកូនមែនទេ?»ជុងគុក និយាយញោះគេហើយសើចតែម្នាក់ឯង
«មិនលេងសើចទេ»ថេយ៉ុង ធ្វើមុខខឹងប៉ុន្តែក្នុងចិត្តគ្រាន់តែលឺពាក្យកូនភ្លាមប្រហោងពោះបាត់ទៅហើយ គេស្រឡាញ់ក្មេងចង់បានកូនខ្លួនឯងយូរហើយ។
«មិនបានលេងសើចឯណា»ជុងគុក ដើរទៅអង្គុយលើភ្លៅគេហើយអោបជាប់។
«មិនលេង ចឹងយើងផលិតកូនទៅ»ថេយ៉ុង អោបជុងគុកវិញ
«លោកម្ចាស់ចង់បានកូនឬ?»
«ចង់!!!ចង់ខ្លាំងទៀតផង»ថេយ៉ុង
«ចុះមិចមិនសាកមាបកូនជាមួយបងស្រី ទោះបីមិនស្រឡាញ់តែយ៉ាងណាមានគ្រួសារជាមួយគ្នាអាចនឹងយល់ចិត្តគ្នា»
«ចុះបើយើងមានកូនយើងស្រឡាញ់តែកូន ហើយនៅតែមិនស្រឡាញ់នាងវារឹតតែយ៉ាប់»ថេយ៉ុង យកដៃទះគូថជុងគុកលេង
តិចៗដូចលួងកូនឲ្យគេង។
«ថ្ងៃស្អែកលោកម្ចាស់ធ្វើការឬអត់?»ជុងគុក ងើបមុខឡើងមើលមុខថេយ៉ុង។
«ធ្វើតើស ប៉ុន្តែយើងចេញលឿនជាងរាល់ដង»ថេយ៉ុង លូកដៃចូលក្នុងអាវជុងគុកកាន់សាច់ចង្កេះក្តៅឧនៗអង្អែលចុះឡើង។
«ល្អហើយខ្ញុំធ្វើម្ហូបចាំ»ជុងគុក និយាយហើយញញឹមព្រោះថ្ងៃស្អែកជាថ្ងៃកំណើតរបស់ថេយ៉ុង ណាមជូនទើបតែប្រាប់គេនៅឯពេទ្យមិញនេះឯង។៚
ជុងគុកមើលនំខេកទាំងស្នាមញញឹមជាប់នឹងមាត់ព្រោះគេខំដាក់ចិត្តដាក់កាយធ្វើយ៉ាងយកចិត្តទុកដាក់ដើម្បីលោកម្ចាស់របស់គេម្នាក់គត។
«មកហើយ»ជុងគុកញញឹមស្រស់ហើយរត់ទៅបិតភ្លើង គកាន់នំទៅកៀនទ្វា គ្រាន់តែថេយ៉ុងដើរចូលភ្លាមក៏ស្រែកយកតែម្តង។
«រីករាយថ្ងៃកំណើតលោកម្ចាស់»ជុងគុក លើកនំខេកកាន់នឹងមុខថេយ៉ុងដែលមើលទាំងញញឹមស្រស់។
«ឯងធ្វើមែនទេ?»ថេយ៉ុង ញញឹមបិតមាត់មិនជិត
«ត្រូវហើយ ផ្លុំទានទៅចុកដៃ»ជុងគុកធ្វើមុខជូ
«ក៏បាន»ថេយ៉ុង ផ្លុំហើយយកមកកាន់ ជុងគុកក៏ដើរទៅបគភ្លើងវិញើយនាំគេទៅតុអាហារដែលរៀបចំអាហារជាច្រើនមុខទុក។
«ច្រើនណាស់»ថេយ៉ុង មើលម្ហូបលើតុ
«ហូបឲ្យច្រើនទៅ»ជុងគុក ញញឹមដួសបាយឲ្យគេ ។
ពេលដែញុំរួចរាល់ជុងគុករៀបចំចានទុកដាក់រួចអូសថេយ៉ុងទៅលើបន្ទប់។
«ខ្ញុំមានការដូឲ្យលោកម្ចាស់»ជុងគុក និយាយស្របពេលថេយ៉ុងដាក់គូថអង្គុយលើពូក
«អ្វីទៅ?»ថេយ៉ុង ឆ្ងល់ជាខ្លាំងចង់ដឹងថាបានអ្វី?
«ចាំបន្តិច» ជុងគុក និយាយរួចទៅបើកថតតុរកមើលរបស់នោះ....(ចង់ដឹងមែន???អត់ប្រាប់ ទុកឲ្យឆ្ងល់😎🤙🏿)
![](https://img.wattpad.com/cover/220725074-288-k28274.jpg)
YOU ARE READING
Flame🔥
Fiksi Penggemar«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...