ថ្ងៃនេះជាថ្ងៃជុងគុកត្រូវចូលរៀនដំបូងនៅសាលាថ្មី គេងើបពីព្រឹកដូចរាល់ដងដើម្បីរៀបចំខ្លួននឹងធ្វើការក្នុងផ្ទះផង។
តុក តុក
«ជុងគុក រួចហើយឬនៅ?» សម្លេងម៉ែដោះហៅពីខាងក្រៅបន្ទប់។
«បាទ រួចហើយ»ជុងគុក ដើរទៅបើកទ្វា
«ចឹងប្រញាប់ទៅបន្ទប់លោកម្ចាស់ទៅ»
«aww ទៅធ្វើអី?»ជុងគុកសួរធ្វើមុខឆ្ងល់
«ទៅរៀបចំខ្លួនឲគាត់នឹងឯង»
«ហេតុអីជាខ្ញុំអ្នកបម្រើស្រីក៏មាន»ជុងគុក ចង្អុលមុខខ្លួនឯង
«អីយ៉ា កុំសួរច្រើនអីបើគាត់ប្រើហើយត្រូវតែធ្វើ»
«ក៏បាន»ជុងគុកឆ្លើយខ្សឹបទាំងមុខស្អុយ
«ហឹស អាយុបុិននឹងហើយនៅឲគេរៀបចំខ្លួនឲទៀត ប្រើនោះប្រើអាងតែគេអ្នកបម្រើ»ជុងគុកដើរបណ្តើរអ៊ូបណ្តើរហូតដល់បន្ទប់របស់ថេយ៉ុងទើបបិតមាត់គោះទ្វា
«ចូលមក»សម្លេងសោះកក្រោះដដែលៗបន្លឺឡើង
«ហីយ៉ា គ្រាន់តែស្តាប់សំឡេងក៏អត់ជាតិដែរ»ជុងគុក ឆ្លៀតនិយាយតិចៗមុននឹងចូល។
«នោះពាក់ឲយើង»ថេយ៉ុងបូញមាត់ទៅអាវនិងក្រវ៉ាត់កនៅលើគ្រែ។
«ឆើស ពាក់អាវក៏ប្រើគេដែរ»ជុងគុកគិតតែរអ៊ូមិនឈប់មាត់
«យើងលឺគ្រប់ម៉ាត់ណា ត្រចៀកយើងមិនបានថ្លង់»ថេយ៉ុង និយាយតែមិនមើលមុខជុងគុក។
«សុំទោស គ្រាន់តែនិយាយការពិត»ជុងគុកនៅមិនទាន់អស់ចិត្ត លួចរអ៊ូតិចៗ តែនៅតែមិនផុតពីត្រចៀកដ៏រវាសរវៃរបស់ថេយ៉ុង។
«បើខ្ជិលអញ្ចឹងមកធ្វើជាអ្នកបម្រើធ្វើអី?»ថេយ៉ុងលើកចិញ្ចើមម្ខាង។
«មកពីចាំបាច់ទើបធ្វើ គ្មានអ្នកណាគេចង់ធ្វើអ្នកបម្រើទេ»ជុងគុកចិត្តខ្លាំងងើយមុខតមាត់តែម្តង។
«ខ្ជិលក៏ខ្ជិល ឈ្លើយ ពូកែតមាត់ ចរិកមិនល្អសោះ ចង់ត្រូវដេញចេញឬ?»ថេយ៉ុងតម្លើងសម្លេងបន្តិច ធ្វើឲជុងគុកភ័យ
«ខ្ញុំសុំទោសសន្យាឈប់មានលើកក្រោយហើយ»ជុងគុក ប្រញាប់អោនមុខចុះ
«ប្រញាប់ពាក់អាវឲយើង»ថេយ៉ុង ក៏ខ្ជិលធ្វើបាបក្មេងទើបឲគេធ្វើការបន្ត
ជុងគុកកាន់អាវសឺមីពណ៌សមកស៊កចូលដៃថេយ៉ុង
ទាំងសងខាងរួចទើបបិតឡេវម្តងមួយៗរហូតដល់អស់ ទើបកាន់
យកក្រវ៉ាត់កមកបន្តចងអោយយ៉ាងមានរបៀបរៀបរយ ទើបចុងក្រោយទាញកអាវចុះបត់វាឲត្រូវផ្លី។
«រួចហើយ លោកម្ចាស់ត្រូវការប្រើអីទៀតឬអត់?»
«មិនខ្ជិលទេឬបើយើងប្រើ?»ថេយ៉ុងសួរឌឺធ្វើឲជុងគុកស្ពឹកមុខ។
«ខ្ញុំជាអ្នកបម្រើទោះខ្ជិលក៏នៅតែធ្វើជៀសមិនផុត»ជុងគុក តបវិញផាំងៗមិនឲធ្លាក់ ធ្វើឲថេយ៉ុងសែនខ្នាញ់ចង់តែចាប់ក្រញិចឲបែកអាចម៍ទេ។
«ហឹស បានសម្តីណាស់ មាត់នឹងគង់តែមានថ្ងៃនឹងបបិតទេ»និយាយតិចៗចុងប្រយោគ
«បើអស់អីហើយខ្ញុំទៅសិនហើយ»ជុងគុករៀបនឹងដើរចេញតែថេយ៉ុងនិយាយកាត់។
«ពេលយប់យកតែមកឲយើងនៅបន្ទប់»
«បាទ» ជុងគុកមិនសូវយកចិត្តទុកដាក់ស្តាប់រួចដើរចេញទៅបាត់ ព្រោះខ្លាចហួសម៉ោងទៅរៀន។
ថេយ៉ុងក៏ចុះទៅក្រោមស្រស់ស្រូបអាហារពេលព្រឹករួចទៅធ្វើការងាររបស់គេដូចសព្វដង រាល់ថ្ងៃមិនសូវបានសម្រាកឡើយព្រឹកចេញល្ងាចចូល ពេលខ្លះក៏យកការងារមកផ្ទះទៀត។៚
ពេលល្ងាច
ជុងគុកចេញពីរៀនប្រញាប់ប្រញាល់មកផ្ទះព្រោះមានការងារច្រើនណាស់នៅរង់ចាំគេ។មកដល់ភ្លាមក៏ប្រញាប់ធ្វើម្ហូប ព្រោះច្រើនមុខខ្លាចមិនទាន់។ពេលធ្វើរួចរាល់ក៏ត្រូវម៉ែដោះប្រើឲយកទឹកទៅឲភ្ញៀវរបស់ម្ចាស់ស្រីទៀត។ជុងគុកកាន់ទឹកពីរកែវមកដាក់ខាងមុខគីរេនមួយ និងមួយទៀតដាក់នៅខាងមុខប្រុសប្លែកមុខម្នាក់អង្គុយទល់មុខគីរេន។តែវាធ្វើឲជុងគុកទើសទាល់ត្រង់ប្រុសម្នាក់នោះសម្លឹងមើលជុងគុកតាំងពីដើរមកដល់ ទើបអត់មិនបានក៏ដាក់មួយម៉ាត់។
«លោកម្ចាស់ឈប់សម្លឹងខ្ញុំបានទេ?»ជុងគុកសម្លឹងមើលមុខគេដូចចង់សម្លក់បន្តិចអីបន្តិច។
«ខ្ញុំមើលឯង?»គេចង្អុលមុខខ្លួនឯង សួរដូចមិនដឹងអី។
«ចុះភ្នែកដែលសម្លឹងខ្ញុំនេះហៅថាអី?»ជុងគុកត្បកទៅវិញមិនញញឺត។
«ហាហា អាល្អិតសម្តីថ្លោស»គេស្រាប់តែផ្ទុះសំណើចឡើង ឯគីរេនអង្គុយក្បែរនោះក៏សើចតាម។
«បងប្រុសកុំញោះគេ»គីរេន សម្លក់មុខអ្នកដែលខ្លួនហៅថាបង។
«គីរេនអ្នកបម្រើរបស់ឯងសម្តីខ្លាំងមែន»
«គេមិនមែនអ្នកបម្រើធម្មតា ព្រោះខ្ញុំជាអ្នកនាំមកផ្ទាល់»គីរេន និយាយរួចមើលមុខជុងគុកដែលកំពុងភ័យតិចៗ នេះគេចូលចិត្តថ្លើមធំដាក់មនុស្សមានអំណាចម្លេះ បែបលែងចង់រស់យូរហើយមើលទៅ😑
«សុំទោសលោកម្ចាស់»
«មិនអីទេ ឯងមិនខុសឯណា»គេសើចស្រស់មកកាន់ជុងគុក
«ជីមីន ឈប់លេងបានហើយ»គីរេន ហាមប្រាមពេលបងប្រុសលេងច្រើន
«មានលេងឯណាគ្រាន់តែស្គាល់គ្នាជាមួយអ្នកបម្រើឯងតើស»ជីមីន
«យ៉ាងនឹងក៏យ៉ាងនឹង»
«យប់ហើយបងទៅវិញហើយ»ជីមីនប្រុងនឹងងើបតែគីរេនឃាត់
«នៅញុំបាយសិនទៅ សាកស្នាដៃរបស់ជុងគុកណា សូម្បីលោកម្ចាស់ក៏ពេញចិត្តដែរ»គីរេន ផ្សព្វផ្សាយស្នាដៃរបស់ជុងគុក។
«ពិតមែន អាលោកម្ចាស់មុខងាប់នឹងហេ៎» ជីមីន និយាយរួចធ្វើឲជុងគុកសើចឡើងតែម្តងព្រោះហៅត្រូវចិត្តពេក។
«បងឯងនេះ»គីរេនសម្លក់ជីមីនពេលហៅប្តីអាក្រក់ពេក ដោយសារថេយ៉ុងនិងជីមីនជាមិត្តជិតស្និទ្ធទើបលេងសើចបាន។To be continued
YOU ARE READING
Flame🔥
Fanfiction«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...