ថ្ងៃចុងសប្តាហ៍
ដូចដែលបានសន្យាថេយ៉ុងនឹងនាំគីរេនទៅដើរលេងតាមដែលនាងសុំ នាងថាចង់ទៅដើរលេងនៅសមុទ្រ ថេយ៉ុងគ្មានអីក្រៅពីតាមចិត្តនាង។តែចង់ប្រាប់ថាមិនមែនទៅតែពីរនាក់គេទេនៅសណ្តោងជុងគុកទៅជាមួយទៀតផង។
«តែបងស្រីបងទៅដើរលេងយកខ្ញុំទៅធ្វើអី?»ជុងគុក ជំទាស់គេមិនចង់ទៅរំខានពេលវេលាផ្ទាល់ខ្លួនរបស់ប្តីប្រពន្ធគេ។
«ក៏នាំឯងទៅលេងជាមួយដែរទៅណា ណាមួយអាចជួយធ្វើការងារខ្លះក៏ថាបាន»គីរេន ញញឹមទន់ភ្លន់ដាក់ជុងគុកធ្វើឲ្យគេកាន់តែយ៉ាប់។
«ក៏បាន ទៅយូរប៉ុណ្ណាដែរ?»
«តែពីរថ្ងៃទេ»
«ចឹងខ្ញុំទៅរៀបខោអាវសិន»ជុងគុក ដើរទៅបន្ទប់ខ្លួនដើម្បីយកខោអាវ។
ប្រើពេលយូរគួរសមទើបបានអ្នកទាំងបួនទៅដល់គោលដៅ មានគីរេន ថេយ៉ុង ឈីលូនិងជុងគុក។ពួកគេទៅរកសណ្ឋាគាដើម្បីស្នាក់សិន។
«ត្រូវការបន្ទប់បី»ថេយ៉ុងប្រាប់ទៅអ្នកទទួលភ្ញៀវ។
«មិចក៏យកដល់ទីបី?»គីរេនសួរព្រោះនាងជាមួគេ ហើយជុងគុកជាមួយឈីលូ មិចក៏យកដល់ទៅបីឬគេចង់គេងបែកនាងទៀត?
«អូននិងបងមួយ ឈីលូមួយ ជុងគុកមួយ»
«លោកម្ចាស់ខ្ញុំនៅពីរនាក់ជុងគុក៏បានបាទ»ឈីលូ ផ្តល់គំនិតព្រោះមិនចង់ខ្ជះខ្ជាយច្រើន។
«មិនអីទេែបនឹងក្រែងពួកឯងស្រួលនៅផងមិនចឹង?»ថេយ៉ុង និយាយបែបអត់ខ្វល់ហុចសោឲ្យពួកគេម្នាក់មួយ ជុងគុកមិនមាត់មួយម៉ាត់តែក៏ទទួលសោមកទៅបន្ទប់ខ្លួន។
ពួកគេមកដល់ពេលរសៀលម្នាក់ៗឃ្លានហើយមិនទាន់មានកម្លាំងដើរលេងទេ ទើបនាំគ្នាទៅញុំអីសិន។
«ជុងគុកកើតអីអត់មាត់សោះ»ឈីលូ សួរព្រោះជុងគុកប៉ុន្មានថ្ងៃនឹងមុខមិនសូវរីកដូចលើកដំបូងទេ។
«គ្មានអីទេគ្រាន់តែគ្មានអីនិយាយ»ជុងគុកញញឹមដាកគេហើយបន្តញុំអាហារខ្លួន ថេយ៉ុងក៏ចេះតែដៀងភ្នែកមើលគេរហូតដែរ។
«មកដើរលេងធ្វើឲ្យសប្បាយទៅណា កុំធ្វើមុខស្អុយអញ្ចឹងមើស»គីរេន លេងសើចជាមួយគេទើបគេចេះតែញញឹមតបវិញ។
បន្ទាប់ពីញុំរួចពួកគេនាំគ្នាដើរលេងមានអ្នកកាសែតប៉ុន្មានអ្នកថតរូបរបស់ពួកគេទាំងពីរ គីរេនអោបដៃថេយ៉ុងញញឹមស្រស់ឯថេយ៉ុងក៏ដូចគ្នានៅមុខកាមេរ៉ា។ឯឈីលូនិងជុងគុកគ្មានខ្វល់ក្បាលអាណាទេនាំគ្នាលេងដូចកូនក្មេង ជុងគុកភ្លេចរឿងពិបាកចិត្តអីអស់ហើយ មុខឥលូវរីកដូចគ្រាប់ជីបាចទឹកទៅមកជាមួយឈីលូ។
«អា៎យ បងឯងបាចចូលភ្នែកខ្ញុំ»ជុងគុកចង្អុលមុខគេយកដៃញីភ្នែក។
«ឯណាមើល?»ឈីលូដើរចូលទៅជិតប្រុងមើល
«នេះនែ៎»ជុងគុកស្រាប់តែបាចទឹកដាក់គេហើយសើចកក្អឹក។
«អាក្បាលខូច»ឈីលូ ចង្អុលមុខគេហើយបាច់ទឹកដាក់វិញ។
ពួកគេលេងមិនដឹងអីក្រោមក្រសែភ្នែកគីរេននិងថេយ៉ុង គីរេនមានស្នាមញញឹមលើបបូមាត់ ខុសពីថេយ៉ុងដែលមុខស្មើតឹងចិត្ត តឹងទ្រូងចង់តែចូលបំបែកគេទាំងពីរ។
«បានហើយល្ងាចណាស់ហើយទៅវិញទៅ»ជុងគ្កហីឈីលូព្រោះពួកគេលេងយូរណាស់ហើយ។
«ក៏បាន»ឈីលូនិងជុងគុកឡើងមកជាមួយគ្នា គីរេននិងថេយ៉ុងអង្គុយនៅឆ្នេខ្សាច់។
«បងស្រីមិនទៅលេងទេឬ?»ជុងគុកសួរទាំងញញឹមព្រោះសប្បាយ
«អត់ទេ មើតែពួកឯងលេងក៏សប្បាយ»នាងសើចដាក់គេ ជុងគុកងាកមើលមុខងាប់ៗរបស់ថេយ៉ុងទាំងធុញទ្រាន់។
«ហួយ មកលេងម៉ាកស្អីអង្គុយធ្វើមុខងាប់នឹង?»ជុងគុក ពេបមាត់តែឯង។
«ថាឲ្យអ្នកណាអាល្អិត»ឈីលូចេញពីកន្លៀតណាមិនដឹងសួរគេ
«ហួយ បងមើលលោកម្ចាស់បងទៅស្ពៃនៅនឹងហើយ ដើរលេងម៉ាកនឹងស្តាយលុយងាប់»ជុងគុកខ្សឹបខ្សាវដាក់ឈីលូ
«ឯងកុំចូលចិត្តនិយាយការពិតពេក»ឈីលូ លួចក្បត់លោកម្ចាស់គេនិយាយដើមជាមួយអាល្អិតមាត់ដាច។
«ហាហា បងឯងនេះ»ជុងគុកវៃដៃគេបន្តិច សើចសប្បាយជាមួយគ្នា ឯថេយ៉ុងចេះតែលួចដៀងមើលគេតឹងចិត្តស្ទើស្លាប់ទៅហើយ គេប្រច័ណ្ឌតែគ្មានសិទ្ធហួងហែង អ្នកណាយល់អារម្មណ៍នេះ?
«រងាណាស់ ខ្ញុំទៅបន្ទប់ហើយ»ជុងគុក អោបដៃរត់ទៅបន្ទប់បាត់។
«បងឃ្លានទេ?»គីរេន សួរថេយ៉ុងពេលគេមិននិយាយអីសោះ។
«អត់ទេ រាងអស់កម្លាំងចង់សម្រាក»
«ចឹងយើងទៅបន្ទប់វិញទៅ»គីរេន និយាយរួចងើបឈរថេយ៉ុងក៏ងើបទៅជាមួយដែរ។
ថេយ៉ុងងាកមើលទៅគីរេនដែលដេកនៅម្ខាង គេស្ងៀមមួយសន្ទុះឲ្យប្រកដថានាងដេកលក់ក៏ងើបលបៗដើរចេញក្រៅ។គេងាកឆ្វេងស្តាំស្ងាត់ឈឹងគ្មានមនុស្សមួយគ្រប់លឹបលទៅឈរនៅមុខបន្ទប់របស់ជុងគុក គេគោះទ្វាប៉ុន្តែគ្មានអ្នកមកបើក ទើបសាកមួលសោមើលគឺមិនជាប់ គេក៏បើកទ្វាចូលទៅ។កាពិតបានបង្ហើ្ហញហើយហេតុផងដែលគេឲ្យបន្ទប់ម្នាក់មួយព្រោះលបលួចមកជួបនឹងឯង។
ចុងគុកចេញមកពីបន្ទប់ទឹកមានតែអាវឃ្លុំចងខ្សែគេរត់មកប្រញាប់ៗរងាពេកភ្លេចចាក់សោបន្ទប់ ហើយទៅងូតទឹកមិនបានលឺសម្លេងគោះទ្វា។
«លោកម្ចាស់?»គេភ្ញាក់ព្រឺតពេលថេយ៉ុងចូលមកអោបចង្កេះគេ។
«មិនចាក់សោចាំយើងមែនទេ?»ថេយ៉ុងញញឹមថើបលើ.ករបស់ជុងគុកដែលទើបនឹងងូតទឹក ត្រជាក់ៗហើយក្រអូប។
«ធ្វើអីនឹង?ឯណាបងស្រី?»ជុងគុកនិយាយតិចៗដូចខ្លាចអ្នកណាលឺ។
«នាងគេងលក់ហើយ យើងនឹកឯង»ថេយ៉ុង អោបរឹតគេស្អិតចេះតែថើបកន្លែងនេះកន្លែងនោះមិនឈប់។
«ទៅវិញទៅ លោកម្ចាស់ចង់ធ្វើអីនឹង?»ជុងគុក ស្លន់ស្លោពេលថេយ៉ុងទាញអាវទម្លាក់ទៅម្ខាងហើយថើបស្មាគេ។
«អត់ទេ យើងត្រូវការឯង»ថេយ៉ុង មិនស្តាប់ថើបគេដូចមនុស្សល្មោបកាម។
«លោកម្ចាស់ចង់លេងសើចនឹងខ្ញុំដូចតុកក្កាតាមែនទេ?»ជុងគុក និយាយពាក្យនេះធ្វើឲ្យថេយ៉ុងបញ្ឈប់សកម្មភាព។
«មិចក៏និយាយបែបនេះ?»ថេយ៉ុងចាប់បែរមុខគេមកទល់ខ្លួន។
«តែក៏ពិតមិនចឹង លោកម្ចាស់ចង់ដេកជាមួយខ្ញុំពេលណាក៏មក រួចហើយក៏ទៅវិញ ទុកឲ្យខ្ញុំជាប់ឈ្មោះជាក្រពើតែឯងមែនទេ?»ជុងគុក កល់ទឹកភ្នែកសម្លឹងមើលថេយ៉ុងទាំងឈឺចាប់។
«យើងមិនគិតបែបនេះ»ថេយ៉ុងចាប់ស្មារបស់ជុងគុក។
«ចឹងលោកគិតបែបណា...»ជុងគុកស្រែក
«យើងស្រលាញ់ឯង»ថេយ៉ុងក៏ស្រែកកាត់
«លោកម្ចាស់...»
«យើងស្រឡាញ់ឯង យើងប្រច័ណ្ឌឯង ចង់នៅក្បែរឯងគ្រប់នាទី ពេលឃើញឯងលេងជាមួយអ្នកផ្សេងយើងមិនចូលចិត្ត»ថេយ៉ុង សង្កត់ស្មាជុងគិកចង់បាក់ឆ្អឹង តែគេគ្មានអារម្មណ៍ឈឺគេ គេរវល់ភ្លឹកនឹងពាក្យសម្តីរបស់ថេយ៉ុងទៅវិញ។
«លោកម្ចាស់លេងសើចមែនទេ លោកនិងបងស្រីនៅជាមួយគ្នាជាប្តីប្រពន្ធហើយ មកនិយាយស្រឡាញ់ខ្ញុំយ៉ាងមិច?»
«ឲ្យយើនិយាយប៉ុន្មានដងទៀតថាយើងមិនបានស្រឡាញ់នាង»
«តែលោកម្ចាស់ក៏...លោកម្ចាស់ក៏គេងជាមួយគាត់ លោកម្ចាស់ចង់ធ្វើបែបនេះដាក់មនុស្សប៉ុន្មាននាក់ទៀត?» ជុងគុកហូរទឹកភ្នែកនឹកឃើញថ្ងៃដែលគេលឺ។
«យើងដេកជាមួយនាងពីអង្កាល់?»ថេយ៉ុង សួរមិនដឹងខ្យល់អីមិនដឹងថាក្មេងនេះនិយាយអី?
«ចុះថ្ងៃមុនជាស្អី ខ្ញុំលឺបងស្រី....»
«ថ្ងៃមុននាងបុកជើងនឹងតុនោះមែនទេ?»
«ស្អីគេ?»ជុងគុក ធ្វើមុខភ្លឺម្តង ថ្ងៃមុននាងដើរបុកតុ?
«ល្ងង់ណាស់ គ្រាន់តែប៉ុន្នឹងក៏ចែកមិនច្បាស់»ថេយ៉ុងយកដៃរុញក្បាលគេ
«ប៉ុន្តែនៅតែយើងមិនអាចធ្វើបែបនឹងដែល វាខុសណាស់ ខុសនឹងបងស្រី ខុសនឹងខ្លួនយើង»ជុគុក ក្រវីក្បាលទោះចិត្តគេចង់យ៉ាងណាក៏ត្រូវហាម
«ប៉ុន្តែយើងស្រឡាញ់ឯង យើងនៅជាមួយនាងគ្មានក្តីស្រឡាញ់តបនាងឡើង ហើយក៏គ្មានក្តីសុខ ឯងចង់ឲ្យយើងទៅជាមនុស្សឆ្កួតមែនទេ?»
«ប៉ុន្តែលោកម្ចាស់យើងធ្វើបែបនឹងមិនបាន»
«មើលឲ្យចំភ្នែកយើងហើយនិយាយថាឯងមិនស្រឡាញ់យើង យើងនឹងដើរចេញ»
To be continued
YOU ARE READING
Flame🔥
Fanfiction«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...
