Her true self

1.8K 101 6
                                    

ថេយ៉ុងអង្គុយនៅក្នុងបន្ទប់ស្ងៀមធ្មឹង គ្មានសកម្មភាពអ្វីទាំងអស់ ខួរក្បាលគេកំពុងតែនឹកគិតដល់រូបភាពដែលនៅក្នុងហាងអម្បាញ់មិញ វាដិតដាមឃើញវិលជុំ។
តុក តុក
«ចូលម៉ោ»
«លោកម្ចាស់»ឈីឡូអោនក្បាលមិនហ៊ានងើបមើល
«យ៉ាងមិច?»
«រឿងដែលលោកម្ចាស់ឲ្យស៊ើប គឺស្រុកកំណើតជុងគុកនៅសេអ៊ូលនេះឯង ឪពុកម្តាយគេស្លាប់អស់ហើយគេជាកូនទោល គ្មានសាច់ញាតិឯណាទៀតទេ»ឈីលូ ប្រាប់តាមដែលដឹងម៉ោ ព្រោះបន្ទាប់ពីគីរេនប្រាប់ថាជុងគុកទៅស្រុកថេយ៉ុងចង់ដឹង ទើបប្រាប់ឲ្យឈីលូទៅស៊ើបស្ងាត់ៗ។
«ទៅវិញចុះ»ថេយ៉ុង និយាយសម្តីរឹងកំព្រឹសវាធ្វើឲ្យឈីលូភ័យៗ
«បាទ»
ប្រាវ
គ្រាន់តែឈីលូដើរចេញផុតថេយ៉ុងប្របាច់កែវដែលនៅក្បែរដៃនោះបែកខ្ចាយ ដៃគេហូរឈាមរហាចស្រក់ណក់ៗទៅលើឥដ្ឋ ភ្នែកគេក្រហមពោពេញដោយកំហឹង។
«ឯងក្បត់យើងមែនទេ ជុន ជុងគុក???»

«អរគុណលោកម្ចាស់»ជុងគុក បើកទ្វារចុះពីឡានរបស់ជីមីន។
«មិនអីទេ អរគុណឯងដែលជួយយើ»ជីមីន ញញឹមស្រស់ហើយញីសក់គេ។
«ចឹងខ្ញុំទៅហើយ លោកម្ចាស់សុខសប្បាយតាមផ្លូវ»ជុងគុកក្រវីដៃដាក់គេឈរមើលរហូតដល់គេចេញឡានទៅបាត់ទើបចូលផ្ទះ។
ជុងគុក ដើររៀននឹងទៅបន្ទប់របស់ខ្លួនប៉ុន្តែប្រទះនឹងទ្វាបន្ទប់របស់ថេយ៉ុងមិនបានបិត គេអើតមើលប្រាកដថាគ្មានមនុស្សទើបរុញទ្វាចូលទៅ។
«លោកម្ចាស់!!!»ជុងគុក បើកភ្នែកធំៗស្រែកចង់ផ្អើលពេលឃើញថេយ៉ុងអង្គុយទាំងដៃហូរឈាមណក់ៗ។
«លោកម្ចាស់កើតអីនឹង ឈាមច្រើនណាស់»ជុងគុក រត់ទៅរកគេបម្រុងចាប់ដៃគេមើលប៉ុន្តែត្រូវគេវាសដៃចេញធ្វើឲ្យគេថយឆ្ងាយពីរ បីជំហាន។
«ពូកែសម្តែងណាស់ណ៎»ថេយ៉ុង ញញឹមចម្អកហើយងាកមើលមុខជុងគុក។
«លោកម្ចាស់និយាយអី?»ជុងគុក មានទឹកមុខមិនយល់ មានអារម្មណ៍ថប់ដើមទ្រូងពេលថេយ៉ុងប្លែកបែបនេះ។
«ល្បិចច្រើនដូចយើងគិតមិនខុស មានយើងមួយមិនគ្រប់មែនទេ លុយយើងមានច្រើនឯងចង់បានប៉ុន្មានក៏បាន ក្តីស្រឡាញ់យើងក៏ឲ្យឯងដែរ ឯងនៅចង់បានអីទៀត?»ថេយ៉ុង វាសរបស់លើតុធ្លាក់អស់ដៃគេមុតអំបែងកែវសុះឈាមហូររឹតតែច្រើន ជុងគុកមើលទាំងញ័រខ្លួន។
«ខ្ញុំមិនយល់លោកម្ចាស់និយាយពីអី ប៉ុន្តែបើសិនជារឿងលោកម្ចាស់ជីមីនខ្ញុំអាចបកស្រាយបាន»ជុងគុក ប្រឹងនិយាយទប់ទឹកភ្នែកសម្រួលគ្នាកុំឲ្យមានរឿងធំដុំ។
«បកស្រាយ???ឯងចង់បកស្រាយយ៉ាងមិច?ថាឯងគ្រាន់តែទៅសប្បាយជាមួយវាតែបន្តិច ហើយមកផ្ទះវិញដេកជាមួយយើងធម្មតាមែនទេ?»ថេយ៉ុង ស្រែកសម្លុតធ្វើឲ្យជុងគុកញ័រដៃហូរទឹកភ្នែក។
«លោកម្ចាស់មិនដែលជឿទុកចិត្តខ្ញុំសោះមែនទេ?»ជុងគុក និយាយតិចៗមិនចង់លឺទាំងទឹកភ្នែក។
«ចុះឯងមានធ្វើខ្លួនគួរឲ្យទុកចិត្តឬអត់?»
«ខ្ញុំប្រាប់ហើយថាខ្ញុំគ្មានអីនឹងគាត់ហេតុអីមិនជឿ»
«យើងជឿនឹងភ្នែក មិនមែនជឿនឹងសម្តី»ថេយ៉ុងនិយាយរួចប្រុងដើរចេញប៉ុន្តែជុងគុកចាប់ដៃ។
«លោកម្ចាស់ទៅណា យ៉ាងណាលាងរបួសសិនទៅ»ជុងគុក ឃើញគេហូរឈាមច្រើនក៏ឃាត់បុន្តែត្រូវគេក្រវាសដៃចេញពីខ្លួនមួយទំហឹង មុននឹងបោះប្រយោគចុកឈាម។
«យើងទៅណាជារឿងយើង ឯងគ្រាន់តែជាអ្នកបម្រើមិនបាច់ឲ្យឯងមកខ្វល់ពីយើង ប្រពន្ធយើងចេះមើលថែយើងហើយ»និយាយចប់ថេយ៉ុងចេញទៅបាត់ ជុងគុកស្រឡាំងកាំងទឹកភ្នែកហូរឥតសំឡេងទន់ជង្គង់នឹងដី។
«ទីបំផុតនៅតែមានថ្ងៃនេះ ត្រូវហើយយើងត្រឹមជាអ្នកបម្រើ»ជុងគុក ញញឹមចម្អកខ្លួនឯងរួចហើយងើបទាំងគ្មានកម្លាំងទៅបន្ទប់របស់ខ្លួន។

Flame🔥 Where stories live. Discover now