មួយខែកន្លងផុត
ពោះជុងគុកចាប់ផ្តើមខ្ទាតមើលឃើញជារូបរាង ថេយ៉ុងមិនឲ្យគេធ្វើអីទាំងអស់ហើយសឹងតែឲ្យគេទៅពេទ្យមួយអាទិត្យម្តង គឺថាបារម្ភជ្រុលតែម្តង តែធ្វើមិចបើគេមានកូនដំបូងស្រឡាញ់ស្ទើលេប។
«លោកម្ចាស់អូនឃ្លាន»ជុងគុក ទៅឈរង៉ូវៗនៅក្បែរតុថេយ៉ុងធ្វើការ ព្រោះគេនៅបង្ហើយសិន។
«បងរវល់ ចាំបន្តិចសិនទៅណា»ថេយ៉ុង ងើបមើលមុខគេបន្តិចកុំឲ្យគេអន់ចិត្តថាមិនខ្វល់ជាមួយ។
«អត់ទេ ឃ្លានឥលូវចាំមិនបាន»ជុងគុក ទន្រ្ទាំជើងមិនសុខចិត្ត ព្រោះពេទ្យថាមនុស្សមានកូនឆាប់ម៉ួម៉ៅ ង៉ក់ងរច្រើន។
«ចាំបន្តិចទៅណា៎ អូនទើបតែញុំប្រហែល២០នាទីមុនទេ»ថេយ៉ុង និយាយសម្លេងថ្នមខ្លាចគេខឹង ចុះបើមែន គេទាញុំរហូតមិនឈប់មាត់ញុំនេះញុំនោះ តែបន្ទោសគេក៏មិនកើតធ្វើមិចគ្នាមានកូន។
«អូនមិនព្រម»ជុងគុកអង្គុយលើភ្លៅគេមួយទំហឹង សឹងធ្វើឲ្យថេយ៉ុងចេញបាយមកវិញ ព្រោះជុងគុកឥលូវមិនមែនខ្លួនមួយទៀតទេគេនៅមានម្នាក់ទៀតនៅក្នុងពោះ។
«មើលចុះ បុិននឹងហើយនៅរកញុំទៀត»ថេយ៉ុងលើកដៃដាក់ លើពោះជុងគុក ប៉ុន្តែត្រូវគេវាសចេញយ៉ាងលឿនហើយ ងើបឈរ។
«បងចង់ថាអូនធាត់មែនទេ?នេះបងឈប់ស្រឡាញ់អូនហើយបងមានស្រី»ជុងគុក ច្រឡោតតោតតោង អឺអើតែម្នាក់ឯងធ្វើឲ្យថេយ៉ុងចង់វិលមុខ។
«មិនមែនទេស្តាប់បងសិន»ថេយ៉ុង ប្រុងចាប់ដៃគេប៉ុន្តែគេខិតថយក្រោយ។
«ហឹក កូនសម្លាញ់ប៉ាកូនមិនត្រូវការពួកយើងទៀតទេ យើងចេញពីគេទៅ»ជុងគុក ធ្វើដូចជាកំសត់ណាស់អង្អែលពោះនិយាយជាមួយកូន។
«ហួយ ឆ្កួតអាលូវហើយ»ថេយ៉ុង ទះក្បាលទាំងវិលមុខមុននឹង ទាញគេអង្គុយលើភ្លៅ។
«បងមិនបានន័យចឹងទេណា កុំខឹងអី»ថេយ៉ុង ថើបថ្ពាល់គេខ្សឺតៗ ដើម្បីលួងចិត្ត។
«អូនដឹងហើយ បងនិយាយព្រោះបងត្រូវការតែកូនទេមិនមែនខ្ញុំទេ»ជុងគុក
«ព្រះអើយ»ថេយ៉ុង សឹងតែបោកក្បាលទេគិតទៅជុងគុកនិយាយយ៉ាងមិចឲ្យតែបានរំខានខួរគេតែម្តងឬយ៉ាងមិច?
«ឈប់ខឹងទៅណា បងទើបតែទិញការ៉េមទុកនៅក្នុងទូទឹកកក យកញុំទៅ»ថេយ៉ុង និយាយមិនទាន់ចប់ស្រួលជុងគុកងើបក្រេសពីភ្លៅគេសើចស្ញេញធ្វើដូចមិញនេះគ្មានរឿងអីកើតឡើង។
«អរគុណ បងសម្លាញ់»គេថើបថេយ៉ុងមួយខ្សឺតរួចរត់ចុះទៅក្រោមបាត់ថេយ៉ុងអង្គុយក្រវីក្បាលតែម្នាក់ឯង។
ជុងគុក មកវិញបានការ៉េមមួយចានដើរបណ្តើញុំបណ្តើញញឹមញញែមដូចសប្បាយចិត្តណាស់មកអង្គុយលើភ្លៅថេយ៉ុង
វិញទៀត។
«ថ្ងៃស្អែកត្រូវទៅពេទ្យ»ថេយ៉ុង លើកគេទៅអង្គុយលើគ្រែព្រោះធ្វើការងាររួចហើយ។
«ទៅទៀតហើយ»ជុងគុក បូញមាត់
«កន្លះខែទៅម្តងសោះ»
«មិនចូលចិត្តទីនោះ»
«ចឹងហៅណាមជូនមកផ្ទះទៅ»ថេយ៉ុង អោបពោះគេជាប់វាជាទម្លាប់ទៅហើយឲ្យតែនៅជិតជុងគុកគេតែងតែលេងនៅជិតៗពោះគេ។
«ចឹងក៏ល្អ»ជុងគុក ងក់ក្បាលទុកចានការ៉េមនៅលើតុហើយស្ងាប។
«ងងុយណាស់ ចង់គេង»ជុងគុក យកមុខទៅត្រដុសទៅមកនឹងទ្រូងថេយ៉ុងដូចកូនឆ្មា។
«គេងទៅ»ថេយ៉ុង លើកគេឲ្យដេកស្រួលបួលរួចបិតភ្លើងដេកតាមក្រោយ។ពេលព្រឹក
ជុងគុក ងើបមកភ្លាមបាត់មិនឃើញថេយ៉ុងនៅក្បែរខ្លួនក៏អង្គុយយំយកៗ ដូចកូនក្មេង។
«អូនកើតអី?» ថេយ៉ុង បើកទ្វាឃើញជុងគុកអង្គុយយំក៏ភ័យស្លេកមុខ ឯជុងគុកគ្រាន់តែឃើញថេយ៉ុងភ្លាមឈប់យំហើយប្តូរមុខខ្លាម្តង។
«ទើបម៉ោពីណាហា៎? បងទៅជួបស្រីមែនទេមិចមិនដាស់អូន?»ជុងគុក អោបដៃបួញមាត់សម្លក់គេយ៉ាងគួរឲ្យខ្នាញ់។
«មានឯណាមកនៅខាងក្រោម»ថេយ៉ុង ធ្វើមុខខ្លាចៗពេលជុងគុកសម្លក់ គេចាំបានលើកមុនពេលគេកំពុងតែធ្វើការជាមួយមនុស្សស្រីជុងគុកលួចទៅវៃបោចសក់នាងចង់ស្លាប់ចង់រស់។
«បើអត់បងបីខ្ញុំទៅលុបមុខចេញ»ជុងគុក
«បាទៗ»ថេយ៉ុង បហរញាប់ទៅបីជុងគុកយកគេទៅបន្ទប់ទឹកដុសធ្មេញឲ្យ ងូតទឹកឲ្យគ្រប់សព្វថែមទាំងប្តូរខោអាវឲ្យទៀត។
«បន្តិចទៀតណាមជូនមកហើយ»ថេយ៉ុង និយាយពេលដាក់ជុងគុកនៅលើគ្រែ
«មិនឲ្យបងទៅណាទាំងអស់ មិនចឹងដឹងគ្នាហើយ»ជុងគក ចង្អុលមុខគេយ៉ាងឆ្នាស់ឆ្នើមធ្វើឲ្យថេយ៉ុងត្រង់កន្ទុយឆ្កឺត ធ្វើមុខជូដូចចង់យំ។
«ដឹងហើយ»ថេយ៉ុង ពេបមាត់ទៅអង្គុយនៅកៅអីម្ខាង មិនយូរប៉ុន្មានណាមជូនក៏មកដល់។
«យ៉ាងមិចហើយ គ្មានអីមិនប្រក្រតីទេឬ?»ណាមជូនសួរពេលគេពិនិត្យរួច តាមពិតគេពិត្យពីដើមខែរួចហើយ គេត្រូវពិនិត្យមួយខែតែមួយដងប៉ុណ្ណោះតែថេយ៉ុងទាមទាចង់បានពីរដងទើបមិនបាច់មើលច្រើន។
«មិនអីទេគ្រាន់តែម៉ួម៉ៅជាងមុនបន្តិច»ជុងគុក និយាយរួចដៀងមើលថេយ៉ុង
«អ្នកមានផ្ទៃពោះអញ្ចឹងហើយ ឆាប់ម៉ួមៅ ខឹងច្រើន ងរង៉ក់»ណាមជូន ញញឹមថ្ពាល់ខួច
«ថាតែអ្នកមានផ្ទៃពោះស្អី អ្នកខ្លះគេថាឲ្យបន្តិចពេបមាត់ច្បែបហើយ»ជុងគុក ឌឺដងឲ្យថេយ៉ុងដែលឈរក្បែរនោះ។
«កុំសម្លុតគេពេក ប្រយ័ត្នយំមែនទៅ»ណាមជូន ចូលដៃចូលជើងជាមួយជុងគុកធ្វើឲ្យថេយ៉ុង រឹតតែខឹង។
«បានហើយ ពិនិត្យរួចទៅវិញទៅ»ថេយ៉ុងដើរទៅបើកទ្វាឲ្យ ណាមជូននិងជុងគុកនាំគ្នាសើច។
«ចឹងបងទៅហើយ»ណាមជូន ប្របាប់ជុងគុកហើយដើរចេញទៅ ថេយ៉ុងក៏ទៅអង្គុយក្បែរជុងគុក។
«សុំទោសណាដែលស្រែកឲ្យ បងគួរតែយល់ហើយ»ជុងគុក មើលមុខថេយ៉ុង
«បងដឹងហើយ មិនអីទេ»ថេយ៉ុង អង្គុយក្បែរជើងជុងគុកថើបពោះគេមួយខ្សឺតមុននឹងផ្តេកក្បាលក្បែតនោះអង្អែលពោះគេលេង។To be continue

YOU ARE READING
Flame🔥
Fiksi Penggemar«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...