New Maid

2.2K 128 4
                                    

«អ្នកទាំងអស់គ្នាខ្ញុំមានរឿងចង់ប្រាប់»គីរេន និយាយពេលហៅអ្នកមប្រើមកជុំគ្នា
«ចា៎ ម្ចាស់ស្រី» អ្នកបម្រើឆ្លើយព្រមគ្នា
«នេះជុងគុក ចាប់ពីថ្ងៃនេះទៅគេនឹងនៅទីនេះជាមួយទាំងអស់គ្នា គេធ្វើការងារនៅទីនេះដែរ»
«សួរស្តី ខ្ញុំឈ្មោះជុន ជុងគុក ជួយណែនាំផង» ជុងគុកឱនគោរពបន្តិចមុននឹងញញឹមពព្រាយដាក់អ្នកគ្រប់គ្នា ធ្វើឲអ្នកដែលមានវត្តមាននៅទីនោះអត់ញញឹមតាមមិនបាន។
«ម៉ែដោះជួយណែនាំការងារគេផង»គីរេន ងាកទៅប្រាប់ស្ត្រីមាន វ័យចំណាស់ជាងគេ ដែលជាអ្នកចាត់ការការងារធំតូច។
«ចា ម្ចាស់ស្រី»
«អស់ការហើយ ចឹងខ្ញុំមានការទៅខាងក្រៅប្រហែលជាមិនទាន់បាយល្ងាចជួយរៀបចំឲបានល្អ កុំឲលោកម្ចាស់ទាស់ចិត្ត» គីរេននិយាយរួចទើបដើរចេញទៅបាត់។
«មានអីប្រើខ្ញុំទេម៉ែដោះបាទ»ជុងគុក ងាក. មើលម៉ែដោះយ៉ាងគួរឲខ្នាញ់
«អីយ៉ា ការងារមិនខ្វះទេ ឲតែមានកម្លាំងធ្វើអាល្អិត»ម៉ែដោះអត់មិនបានច្បិចថ្ពាល់គេបន្តិច។
«ខ្ញុំខ្លាំងណាស់ ប្រើអីក៏បានដែរ»
«ចឹងចាប់ផ្តើមទៅ»ម៉ែដោះនិយាយរួចចាប់ផ្តើមចាត់ការងារឲធ្វើគ្រប់គ្នា។
     ម៉ែដោះក៏ឲជុងគុកទៅស្រោចផ្កា និងជួយធ្វើការកំបុិកកំប៉ុកបន្តិចបន្តួចព្រោះអ្នកមប្រើមានច្រើនទៅហើយ មានការងារប្រចាំខ្លួនរួចអស់មិនត្រូវការទៀតឡើយតែបើមានចេះតែឲធ្វើទៅ រហូតដល់ពេលល្ងាចត្រូវរៀបចំអាហារពេលល្ងាចជុងគុកក៏ចូលទៅផ្ទះបាយជិតម៉ែដោះ។
«ធ្វើម្ហូបមែនទេ
«ចា»
«ឲខ្ញុំជួយធ្វើទេ
«ខ្ញុំថាមិនបាច់ទេខ្លាចមិនត្រូវមាត់លោកម្ចាស់រឿងមិនខាន»ម៉ែដោះក្រវីក្បាល
«មិនអីទេណា ជឿខ្ញុំទៅណាៗ»ជុងគុក រំអុកយោលដៃម៉ែដោះចុះឡើង។
«ហ៊ើយ ក៏បានតែធ្វើតែមួយមុខបានហើយ ក្រៅពីនេះទុកឲម៉ែដោះជាអ្នកធ្វើ យល់ទេអាល្អិត
«បាទ»ជុងគុក ញញឹមស្រស់ទើបចាប់ផ្តើមធ្វើម្ហូបជាមួយម៉ែដោះ។
      ក្រោយពីធ្វើម្ហូបរួចរាល់ អ្នកបម្រើទាំងអស់នាំគ្នាជួយរៀបចំដាក់ នៅលើតុទ្រវែងមួយ។មិនប៉ុន្មាននាទីគីរេនក៏ដើរចូលមកក្នុងផ្ទះ។
«ម្ចាស់ស្រី»
«រៀបចំម្ហូបរួចឬនៅ
«ចា រួចហើយ»
«ល្អ» គីរេន និយាយផុតពីមាត់ឡានរបស់ថេយ៉ុងក៏បរចូលមកតាមក្រោយ។ដូចតាមទម្លាប់អ្នកបម្រើទាំងអស់ទៅឈរទទួលនៅមាត់ទ្វាប៉ុន្តែប្លែកត្រង់ថ្ងៃនេះថែមក្មេងប្រុសម្នាក់ទៀត។ថេយ៉ុងដើរចូលមកក្រលៀសកន្ទុយភ្នែកមើលជុងគុកបន្តិចទើបដើរចូលឲផុត។
«បងញុំបាយសិនទេ
«ហឹម»ថេយ៉ុងគ្រាន់តែក្រហឹមមុននឹងដើរទៅតុបាយដោយមានគីរេនដើរពីក្រោយ។
     ម៉ែដោះដួសបាយឲអ្នកទាំងពីររួចទើបដើរទៅឈរម្ខាង។ថេយ៉ុងចាប់ផ្តើមដួសម្ហូបដាក់ចានញុំតាមធម្មតា ញុំបានមួយម៉ាត់គេក៏ដួសម្ហូបមួយមុខទៀតមកញុំគេដាក់ចូលមាត់ទំពារមួយៗហើយក៏ឈប់ ឯម៉ែដោះដែលឈរមើលគ្រប់កាយវិការនោះក៏លេបទឹកមាត់ក្អឹកពេលគេឈប់ មិនដឹងយ៉ាងមិចយ៉ាងម៉ាទេ។នេះជាម្ហូបដែលជុងគុកជាអ្នកធ្វើបើមិនត្រូវមាត់អីស្លាប់មិនខានទេ។
«ម្ហូបនេះអ្នកណាអ្នកអ្នកធ្វើ»ថេយ៉ុងងើបមុខសួរ ធ្វើឲគីរេនងើបមុខមើលគេដែរ ឯម៉ែដោះរឹតែភ័យ។
«ចាគឺ...ម្ហូបមួយមុខដែលលោកម្ចាស់ទើបពិសារជារបស់ជុងគុកធ្វើ ក្រៅពីនេះគឺខ្ញុំ»
«ហឹមថេយ៉ុងឈប់មាត់ក៏ញុំបន្ត
«ហឹមម៉ែដោះនិងជុងគុកងាកមើលមុខគ្នាបែបមិនយល់។
     បន្ទាប់ពីញុំរួចឃើញថាថ្ងៃនេះថេយ៉ុងញុំបានច្រើនជាង រាល់ដងហើយដាច់ម្ហូបរបស់ជុងគុកជាងគេតែម្តង។ថេយ៉ុងផឹកទឹក រួចងើមឈរបម្រុងនឹងដើរចេញតែក៏និយាយប៉ុន្មានម៉ាត់សិន។
«ចាប់ពីស្អែកទៅជុងគុកជាអ្នកធ្វើម្ហូប» និយាយរួចថេយ៉ុងក៏ដើរទៅបាត់ទុកឲអ្នកបម្រើទាំងអស់នៅភ្លឹក។ឯគីរេនមិនមាត់គ្រាន់តែញញឹមដាក់ជុងគុកមុននឹងដើរទៅបាត់ដែរ។
«ជាអ្នកបម្រើថ្មីមែនទេប្រុសម្នាក់ដើរមកជិតជុងគុកមុននឹងសួរ។
«អឹម»ជុងគុកគ្រាន់តែងក់ក្បាល មើលប្រុសម្នាក់នោះភ្លឹសៗ
«សំណាងណាស់បានលោកម្ចាស់ចូលចិត្តស្នាដៃឯង»គេនិយាយរួចលើកដៃអោបស្មាជុងគុក។
«សំណាងអី ស៊យទៅវិញទេការងារច្រើនណាស់ ម្ហូបធ្វើម្តង4-5មុខ»ជុងគុកគ្រាន់តែនិយាយចង់សន្លប់តឹង
«អាល្អិតសម្តីធំនេះ តែបានប្រាក់ខែច្រើនណា»
«បងជាអ្នកណាជុងគុកសួរព្រោះនិយាយគ្នាម៉្ងៃហើយអត់ដឹងថាគេជាអ្នកណាផង
«បងជាអ្នកបើកឡានឲលោកម្ចាស់ Han Chhilu កូនប្រុសរបស់ម៉ែដោះយាម្នាក់នេះ»គេចង្អុលទៅម៉ែដោះដែលឈរក្បែរនោះ
«អាchiសុីក្រញ៉រអីលូវ»ម៉ែដោះសម្លក់គេ ធ្វើឲជុងគុកសើច
«ខ្ញុំជុងគុក» គេញញឹមដាក់chilu
«ស្អាតដូចតារាចឹងអាប្រុសពៅ»Chhilu ញីសក់ក្បាលជុងគុក
«ឈប់លេងហើយ ខ្ញុំលាងចានអាងបានសម្រាក»ជុងគុក រុញដៃគេចេញទើបរៀបចំលាងចាន រួចរាល់ទើបទៅបន្ទប់ដើម្បីសម្អាតខ្លួននឹងបានសម្រាក។
      ថេយ៉ុងបន្ទាប់ពីសម្អាតខ្លួនរួចក៏មកអង្គុយជូតសក់លើគ្រែ តែក៏មានសម្លេងគោះទ្វាពីខាងក្រៅ។
«ចូលមកទ្វាមិនចាក់សោ»
«ខ្ញុំយកតែឲបង»គីរេន ចូលមកដោយមានពែងតែនឹងដៃ
«ទុកលើតុចុះ អរគុណហើយ»ថេយ៉ុងញញឹមដាក់នាងបន្តិច គីរេនក៏យកកែវតែដាក់នៅលើតុក្បែរគ្រែ រួចដើរទៅក្រោយខ្នងថេយ៉ុង
«ហត់ទេ ខ្ញុំធ្វើសសៃឲ»គីរេន លើកដៃដាក់លើស្មាថេយ៉ុងច្របាច់ថ្នមៗ
«មិនអីទេអូនទៅសម្រាកចះ»ថេយ៉ុងហាមឃាត់ព្រោះមានអារម្មណ៍ទើសទាល់។
«មិនអីទេ អូនចង់ធ្វើ»គីរេន នៅបន្តច្របាច់ថ្នមៗដៃនាងអូសចុះ
តិចៗទៅដើមទ្រូងរបស់ថេយ៉ុង តែត្រូវគេចាប់ជាប់។
«ធ្វើអីនឹងថេយ៉ុង សួរសំឡេសោះកក្រោះ
«លោកម្ចាស់យើងរៀបការច្រើនខែហើយបងគិតចង់គេងបន្ទប់ផ្សេងគ្នា មើលមុខគ្នាមិនចំបែបនឹងរហូតមែនទេគីរេន សួរសំឡេងញ័រៗដូចចង់យំ។
«សុំទោសតែយើង...យើងមិនបានស្រឡាញ់នាង នាងក៏ដឹង»ថេយ៉ុងដកដង្ហើមធំ
«ប៉ុន្តែយ៉ាងណាយើងក៏រៀបការមានឈ្មោះជាប្តីប្រពន្ធហើយយើងគួរតែស្វែងយល់ពីគ្នា»
«សុំទោស ប៉ុន្តែយើងគ្មានអារម្មណ៍លើនាងពិតមែន»
«ខ្ញុំយល់ហើយ»គីរេនដកដៃចេញ បើកទ្វាចេញក្រៅទាំងទឹកភ្នែក តែក៏ប្រទះនឹងជុងគុកដើរមកជិត។
«អឺ...ម្ចាស់ស្រី»ជុងគុកហៅស្រាលៗបែបមិនចង់លឺ មើមុខនាងែបខ្លាចៗ ទាបគីរេនប្រញាប់ជូតទឹកភ្នែកចេញ។
«កុំហៅខ្ញុំបែបនេះអី ហៅងាបងស្រីចុះ»គីរេនព្យាយាមញញឹមដាក់ជុងគុក
«ប៉ុន្តែ...»
«មោះខ្ញុំមានរឿងចង់និយាយ»
«បាទ»
«ខ្ញុំបានចុះឈ្មោះសាលារៀនឲឯងរួចហើយ វានៅមិនឆ្ងាយពីផ្ទះនេះប៉ុន្មានទេ លុយថ្ងៃសាលាទុកឲខ្ញុំជាអ្នកចេញ»
«បែបនេះមិចនឹងកើត ខ្ញុំជំពាក់ម្ចាស់...អឺ បងស្រីច្រើហើយ ថ្ងៃសាលាទុកឲខ្ញុំរកលុយខ្លួនឯងចុះ»
«ឯងមានពេលឯណារកលុយបើឯងធ្វើការនៅផ្ទះនេះហើយ មានការងារច្រើនណាស់ឯងមានម៉ោងឯណារៀនផង ធ្វើការងារផ្ទះ ហើយនៅការងារក្រៅទៀត
«ប៉ុន្តែ...»
«ធ្វើតាមខ្ញុំទៅ ឯងគ្រាន់តែទៅរៀនហើយធ្វើការនៅក្នុងផ្ទះនេះទៅរហូតដល់ឯងរឿនចប់អាចចិញ្ចឹមខ្លួនឯងបានចង់ចេញពេលណាក៏បាន»
«ខ្ញុំអរគុណខ្លាំង មិនដឹងថាមានអ្វីតបគុណបងស្រីបានទេ បើបងស្រីមានអ្វីចង់ឲខ្ញុំប្រាប់មកចុះ»ជុងគុករលីងរលោងទឹកភ្នែកចាប់ដៃនាងតិចៗ។
«មិនអីទេ យប់ហើយខ្ញុំទៅសម្រាកហើយ»នាងនិយាយរួចដើរចេញទុក។

To be continued

Flame🔥 Where stories live. Discover now