Maybe he's jealous?

2.3K 117 7
                                        

      ថ្ងៃថ្មី
      ថេយ៉ុងភ្ញាក់ឡើងរាងគ្រាន់បើជាងយប់មិញបន្តិច ប៉ុន្តែហួសម៉ោងទៅធ្វើការបាត់ទៅហើយ ទើបងើបទៅលុបមុខ ដុសធ្មេញ មិនទាន់ហ៊ានងូតទឹកព្រោះនៅក្តៅស្ទីងៗ។បន្ទាប់ពីធ្វើកិច្ចការផ្ទាល់ខ្លួនរួចរាល់ថេយ៉ុងក៏ចុះទៅក្រោម ឃើញអ្នកបម្រើកុំពុងធ្វើការងាររៀងៗខ្លួន។
«លោកម្ចាស់ ពិសារបបរទៅទើបបានលេបថ្នាំ ជុងគុកប្រាប់ខ្ញុំថាលោកម្ចាស់ក្តៅខ្លួន»ម៉ែដោះ ឃើញគេក៏ដើរមកជិត។
«បាទ ចុះគេទៅណាថេយ៉ុង ងាកមើលជុំវិញតែមិនឃើញ។
«ជុងគុកហេ៎?គេទៅរៀនហើយ»
«អរ ចុះគីរេន
«ម្ចាស់ស្រីទៅចែកអំណោយនៅDaegu»
«មែនហើយ យើងភ្លេចឲឈឹង»ថេយ៉ុង ច្បូតមុខខ្លួនឯង រួចដើរទៅផ្ទះបាយញុំបបររួចលេបថ្នាំ។
«ឈីលូ»
«បាទ លោកម្ចាស់
«មានការងារទេ
«បាទ មាន»
«យកមកធ្វើនៅផ្ទះ» គេនិយាយកំបុតប៉ុន្នឹងឈីលូក៏យល់ហើយក៏ទៅធ្វើតាមបញ្ជា។

     ពេលល្ងាច
      បន្ទាប់ពីធ្វើកិច្ចការងាររួចរាល់ ថេយ៉ុងអង្គុយអានសៀវភៅនៅសួនច្បាសរក្រោយផ្ទះយ៉ាងស្ងៀមស្ងាត់ រហូតនឹកឃើញដល់ម៉ោងដែលជុងគុកចេញពីរៀន គេចង់ទៅទទួលព្រោះចង់អរគុណដែលបានមើលថែផង។ថេយ៉ុងទៅប្តូរសម្លៀកបំពាក់រួចយកសោឡានទៅ។
«លោកម្ចាស់ទៅណាឈីលូ ឃើញក៏សួរ
«យើងមានការទៅក្រៅមិនបាច់តាមទេ»និយាយរួចថេយ៉ុងចេញទៅបាត់។

     ជុងគុកចេញពីរៀនទាំងញញឹមថ្ងៃនេះគេសប្បាយចិត្តព្រោះរៀនបានពិន្ទុះខ្ពស់បំផុតនៅក្នុងថ្នាក់។គេដើរដល់មាត់ទ្វាសាលាក៏ប្រទះនឹងជីមីនឈរនៅក្បែរឡាន។ជុងគុកគិតថាគេប្រហែលមកយកកូន ឬក៏ប្អូនអីហើយ មិនគិតច្រើនក៏ដើរហួស ប៉ុន្តែជីមីន
ដើរពាំងមុខ
«លោកម្ចាស់»ជុងគុក ថយក្រោយមួយជំហ៊ាន
«ចង់ទៅណាធ្វើដូចមិនឃើញយើងនឹងជីមីន ញញឹមលើកចិញ្ចើមដាក់។
«ខ្ញុំទៅផ្ទះ លោកម្ចាស់មានការអីឬ
«យើងឃើញឯងដើរក៏ឈប់មើល ទៅជាមួយើងទៅ»
«មិនអីទេ មិនរំខានលោកម្ចាស់ទេ»ជុងគុក ប្រកែកមិនចង់ពាក់ពន្ធរញ៉េរញ៉ៃច្រើន។
«យើងខំឈប់ហើយ ឯងសុខចិត្តដេញយើងទៅវិញហេ៎ជីមីន ទម្លាក់ទឹកមុខធ្វើឲជុងគុកដកដង្ហើមធំ
«ទៅក៏បាន»ជុងគុក ព្រមឡើងឡានជាមួយជីមីនក្រោមក្រសែភ្នែកខឹងសម្បាររបស់ថេយ៉ុងដែលមកយឺតមួយជំហ៊ាន គេឡើងឡានវិញរួចបើកលឿនដូចព្យុះត្រឡប់ទៅវិញ។
«លោកម្ចាស់»ឈីលូ ហៅតិចឯពេលឃើញទឹកមុខម្ចាស់ខ្លួនមើលមិនយល់
«យកស្រាឲយើង» ថេយ៉ុងមិននិយាយអីច្រើន ប្រាប់កំបុតៗ
«តែលោកម្ចាស់ឈឺ»
«យកស្រាឲយើង»ថេយ៉ុងនិយាយម្តងទៀតធ្វើឲឈីលូមិនអាចប្រកែកបានយកស្រាឲគេដល់បន្ទប់។
«ជុងគុកមកវិញឲគេមករកយើង បន្ទប់មកគ្រប់គ្នាអាចសម្រាកបានហើយមិនឲអ្នកណានៅឡើយ យល់ទេថេយ៉ុង បង្គាប់បញ្ជាច្បស់ៗ ធ្វើឲឈីលូស្រៀវឆ្អឹងខ្នង។
«បាទ យល់ហើយ»

«លោកម្ចាស់ទៅណាបានជាជិះកាត់តាមនេះ
«យើងមកពីធ្វើការ»
«លោកម្ចាស់គ្មានប្រពន្ធទេឬជុងគុកចេះតែសួរៗទៅក្រែងលោគេមានប្រពន្ធមែន។
«គ្មានទេ ឯងគិតថាយើងមានឬជីមីនសើចបន្តិចពេលជុងគុកស្រាប់តែសួរបែបនេះ។
«មិនកុហកទេឬ តិចប្រពន្ធលោកម្ចាស់យល់ច្រលំ ឲ្យគេមកជះទឹក
អាសុីតលើមុខដ៏ស្រស់ស្អាតរបស់ខ្ញុំអីទៅ»ជុងគុក និយាយហើយយកដៃស្ទាបមុខធ្វើដូចមែនទែន។
«អាល្អិតសម្អុយ គិតច្រើនពេកហើយ»ជីមីន សើចកាន់តែខ្លាំង ផ្ទាត់ក្បាលជុងគុកបន្តិច ធ្វើឲ្យគេមុខស្អុយ នាំឲតៃកុងឡានសើចតាមជាមួយ រហូតមកដល់ផ្ទះល្មម។
«អរគុណលោកម្ចាស់ហើយ»ជុងគុក អោនក្បាលបន្តិចមុននឹងចុះ។
«Hanឯងយល់យ៉ាងមិចដែរជីមីន សួរទៅតែកុងឡាន។
«អីទៅលោកម្ចាស់គេសួរព្រោះមិនដឹងជីមីននិយាយពីអី
«បើគេក្លាយជាលោកប្រុសរបស់ឯងជីមីននិយាយ ធ្វើឲ្យគេបើកភ្នែកធំៗ
«លោកម្ចាស់លេងមែនទែនឬ
«យើងដែលនិយាយរឿងចឹងជាមួយឯងពីមុនទេ
«គេគួរឲ្យស្រឡាញ់ប៉ុន្តែខ្ញុំថាដូចជាមិនសូវសម»
«ហេតុអី
«មនុស្សស្រីច្រើនណាស់លោកម្ចាស់មិនចាប់អារម្មណ៍តែគេជាក្មេងប្រុសណា»
«តែឯងក៏ចូលចិត្តគេមិនចឹងជីមីន ផ្អៀងកមើលមុខគេ
«ក៏បែបនឹងហើយ» han អេះក្បាលតិចៗសើចមិនសូវសម។
«ចឹងក៏ចប់បញ្ហាហើយ ចេញទៅ» ជីមីន បញ្ជារួចHanក៏បើកឡានចេញទៅ។

To be continued

Flame🔥 Where stories live. Discover now