ពេលព្រឹក
នៅតុអាហារថ្ងៃនេះវាដូចជារាងស្រស់ស្រាយជាងសព្វដង ព្រោះថេយ៉ុងថ្ងៃនេះមានទឹកមុខស្រស់បស់ខុសពីធម្មតា មិនមានទឹកមុខមាំៗគួរឲខ្លាចដូចរាល់ដង ទើបម្នាក់ៗចេះតែលួចដៀងភ្នែកមើលរហូតជុងគុកអត់ឆ្ងល់មិនបាន។
«ម៉ែដោះមិចម្នាក់ៗមើលតែលោកម្ចាស់អញ្ចឹង?គាត់មានអីមិមស្រួលមែនទេ?»ជុងគុក សួរខ្សឹបៗដាក់ម៉ែដោះដែលឈរមើលថេយ៉ុង។
«ត្រូវហើយគាត់ប្លែក គាត់មានទឹកមុខស្រស់បស់ជាងរាល់ដង ហើយថែមទាំងញញឹមទៀតផង»ម៉ែដោះខ្សឹបដាក់ជុងគុកវិញព្រោះខ្លាចគេលឺ។
«អូ៎»ជុងគុកធ្វើមាត់ស្រួចរួចក៏ឈប់ចាប់អារម្មណ៍ ព្រោះគេខ្លួនឯងក៏ធ្លាប់ភ្ញាក់ផ្អើលបែបនេះដែរ។
«អាល្អិត ឯងមិនចម្លែកទេឬ?»ឈីលូចេញពីប្រលោះណាមិនដឹងមកខ្សឹបៗក្បែរជុងគុក។
«ចម្លែក?រឿងអីដែរ?»ជុងគុក ជ្រួញចិញ្ចើម
«ក៏លោកម្ចាស់នឹងអី»
«គ្មានអីចម្លែកទេ គាត់គ្រាន់តែមានអារម្មណ៍ល្អជាងមុន ពេលបានសម្រាកគ្រប់គ្រាន់»ជុងគុកនិយាយតាមដែលដឹង
«មិនក៏ដឹងថាគាត់សម្រាកគ្រប់គ្រាន់»ឈីលូ មានចម្ងល់ព្រោះធ្វើមិចដឹងថាលោកម្ចាស់សម្រាកគ្រាន់ឬមិនគ្រាន់នោះ?
«គឺខ្ញុំជាអ្នកយកទឹកដោះគោឲគាត់ រាល់ដងគាត់ពិសាតែដើម្បីមិនឲងងុយគេនៅធ្វើការងារបានយូរ ប៉ុន្តែបើញុំទឹកដោះគោវាធ្វើឲមានសុខភាពមាំមួនបូក ហើយគាត់ធ្វើការហត់មួយថ្ងៃគាត់នឹងងងុយគេង»ជុងគុករៀបរាប់តាមដែលដឹងប្រាប់ទៅឈីលូ
«អីយ៉ា!!!ឯងពូកែមែន បានឯងមកបម្រើពិតជាចំណេញ លោកម្ចាស់របស់ពួកយើងគាត់ចូលចិត្តធ្វើការហួសកម្លាំងមិនសូវបានសម្រាកច្រើនឡើយ បើបានបែបនេះគឺល្អ» ឈីលូញីសក់ក្បាលជុងគុកឡើងរញ៉រញ៉ៃ តែក៏ដាក់ដៃចុះពេលមានសំឡេងក្រហេម។
«ហេម»ថេយ៉ុង ធ្វើជាក្រហេមពេលឃើញពីរនាក់នោះខ្សឹបខ្សាវគ្នាលួចលាក់ដូចធ្វើរឿងមិនល្អ។
«បងមានអារម្មណ៍ល្អខុសពីធម្មតាថ្ងៃនេះ?»គីរេន ញញឹមដាក់ថេយ៉ុង។
«ប្រហែលមកពីដេកលក់ស្រួកទេដឹង?»ថេយ៉ុងញោចមាត់ញញឹមបន្តិចតបនាង មុននឹងលើកអាហារញុំ។
«បែបនេះល្អណាស់»គីរេន និយាយរួចបន្តញុំខ្លួនឯងដែរ ។
ថេយ៉ុងញុំអារហាររួចរៀបនឹងទៅធ្វើការក៏ឃើញជុងគុករត់ឆ្លេឆ្លាទាញកាតាប ដូចប្រញាប់ខ្លាំងណាស់។
«ឈប់សិន»ថេយ៉ុង, ជុងគុកអាក់ដំណើរពេលលឺគេហៅ។
«បាទ លោកម្ចាស់មានការអី?»ជុងគុក ឈរមិននៅកន្លែងព្រោះប្រញាប់ពេកគឹសល់ពេលមិនច្រើនទេ បើនៅទៀតហួសម៉ោងរៀនមិនខាន។
«ឯងជិះអីទៅរៀន?»
«ឡានក្រុង»
«ថ្ងៃនេះទៅជាមួយយើងចុះ»ថេយ៉ុងនិយាយផុត ធ្វើឲឈីលូដែលឈរក្បើរនោះភ្ញាក់ខ្លួនព្រឺត លោកម្ចាស់របស់គេប្លែកទៀតហើយ។
«មិនអីទេលោកម្ចាស់ ខ្ញុំទៅខ្លួនឯងបាន មិនរំខានលោកម្ចាស់ទេ»ជុងគុកក្រវីដៃញាប់ឆ្មេរ
«មិនមែនជាសំណួរតែជាការបញ្ជា»ថេយ៉ុង បោះសម្តីមួយប្រយោគនេះចប់ជ្រែងដៃនឹងហោប៉ៅចេញទៅបាត់ ទុកឲជុងគុកនឹងឈីលូឈរមើលមុខគ្នាឡេងឡង់។
ជុងគុកនិងឈីលូក៏ដើរទៅឡានជាមួយគ្នា ឈីលូមិនចាំបាច់ប្រាប់ច្រើនក៏បើកទៅសាលាដែលជុងគុករៀនតែម្តង ព្រោះគ្រាន់តែមើលតាមឯកសណ្ឋានក៏ស្គាល់ទៅហើយ។
«មកដល់ហើយ»ឈីលូ ងាកមកប្រាប់ជុងគុក។
«អរគុណហើយបងប្រុស»ជុងគុក ញញឹមដាក់ឈីលូអត់ខ្វល់ថេយ៉ុងដែលអង្គុយខាំមាត់ចង់ដាច់
[ ឆឹស!!!អរគុណអាលូទឹកស្អុយនឹងវិញ ទាំងដែលគេជាអ្នកចិត្តល្អហៅមក ក្មេងល្ងង់!!!] ថេយ៉ុង គិតក្នុងចិត្តតែឯងទាំងក្តៅចិត្ត។
«លោកម្ចាស់ទៅណាបន្តបាទ?» ឈីលូ ងាកមកសួរយ៉ាងទន់ភ្លន់ តែពេលឃើញមុខងាប់របស់ថេយ៉ុង ធ្វើឲគេធ្វើមុខស្មើយ៉ាងលឿន។
«ទៅពេទ្យពូកែជាងគេនៅកូរ៉េនេះ»ថេយ៉ុង
«ទៅធ្វើអីទៅលោកម្ចាស់ អ្នកណាឈឺ?»ឈីលូ សួរទាំងឆ្ងល់តែពេលបានចម្លើយធ្វើឲបាក់ចង្កេះភឹង។
«ឯង!!!យកឯងទៅលាងខួរចេញកុំឲល្ងង់ពេក»ថេយ៉ុង ឆ្លើយយ៉ាងដាច់ធម៌មេត្តា មិនអាណិតចិត្តឈីលូតិចសោះដែលគ្នាមិនដឹងអី។
«aww ហេតុអីលោកម្ចាស់ ខ្ញុំធ្វើអីខុស?» ឈីលូ
«រាល់ព្រឹកឯងដេកយើងទៅក្លឹបមែនទេ?»
«បាទ អត់ទេទៅ»ឈីលូ ឈប់មាត់ទើបចេញឡានទៅ។To be continued
YOU ARE READING
Flame🔥
Fanfic«មិនថាឯងមានហេតុផលអីក៏ដោយ ក៏ឯងនៅតែជាមនុស្សរបស់យើង ហើយយើងមិនដោះលែងឯងឡើយ» គីម ថេយ៉ុង «បើឯងគិតថាធ្វើខុស ហើយចង់សងគុណខ្ញុំវិញឯងធ្វើរឿងមួយអោយខ្ញុំទៅ....សម្លាប់គេចោល» ផាក គីរេន «ខ្ញុំមិនអាចកុហកខ្លួនឯងឡើយ ខ្ញុំពិតជាស្រឡាញ់លោកម្ចាស់ តែខ្ញុំក៏មិនអាចរមិលគុណនឹងប...