That's her fault

2.1K 105 2
                                        

បច្ចុប្បន្ន
«ឯងបោកយើងហេ៎?»គីរេន ស្រែកជំទាលងាកសម្លក់ជុងគុកដែលឈរញ័រដៃញ័រជើង។
«សុំទោសបងស្រី»ជុងគុក ញ័រមាត់ស្រក់ទឹកភ្នែក
«កុំម៉ោសម្លុតគេ វាជាកុហុសរបស់ជាង»ថេយ៉ុង គំហ៊គដាក់នាងវិញ។
«ការពារគ្នាណាស់ណ៎?បាន!!!ទោះយើងមិនបាទ្រព្យសម្បត្តិតែយើងក៏បានបកអាក្រាតឯងដែរ»គីរេន ប្តូរពីខឹងមកជាសើចវិញធ្វើឲ្យជុងគុកនិងថេយ៉ុងមើលមុខគ្នាឆ្ងល់
«នាងធ្វើអី?»
«យើងហៅអ្នកការសែតម៉ោហើយ យើងនឹងឲ្យវីដេអូនោះឲ្យគេ ចាំមើលឯងនៅខ្លាំងទៀតឬអត់?» គីរេន សម្លក់ថេយ៉ុងនិងជុងគុកឆ្លាស់គ្នា។
«ប្រហែលអ្នកការសែតរបស់នាងមកមិនទាន់ទេដឹង?»ថេយ៉ុង ញញឹមឈាមត្រជាក់ពេលសម្លេងឡានប៉ូលិសបន្លឺឡើង រួចប៉ូលិសស្រីពីរនាក់រួមនឹងប្រុសបីនាក់ទៀតចូលមក។
«អ្នកស្រីត្រូវជាប់ទោសពីបទក្លែងបន្លំលិខិតផ្ទេទ្រព្យសម្បត្តិក្លែងក្លាយនិងលួចដាក់កាមេរ៉ាក្នុងសណ្ឋាគាដោយគ្មានការអនុ
ញ្ញាតពីម្ចាស់កម្មសិទ្ធិ»ប៉ូលិសលើកដីការផ្តឹងទាំងពីរឡើងឲ្យនាងមើល ធ្វើឲ្យនាងស្រឡាំងកាំងរាជើងថយក្រោយពីរ បីជំហាន។
«ពួកឯង!!!»គីរេន ស្រែកយ៉ាងខ្លាំងយកដៃចង្អុលជុងគុកនិងថេយ៉ុង រួចក៏រត់យ៉ាងលឿនទៅកាន់កាំភ្លើងពីចង្កេះរបស់ប៉ូលិស។
«បងស្រី»ជុងគុកស្រែកឡើងព្រោះខ្លាចថានាងគិតអីមិនល្អ។
«យើងរលាយក៏មិនព្រមរលាយតែឯងដែរ យើងនាំពួកឯងទៅកំដរយើង»នាងតំរង់កាំភ្លើងទៅកាន់ជុងគុកមុននឹងបាញ់វា ប៉ុន្តែថេយ៉ុងរហ័សរត់ទៅទាញគេធ្វើឲ្យគ្រាប់កាំភ្លើងបាញ់បញ្ឆិតដើមដៃគេទៅត្រូវថូផ្កានៅខាងក្រោយបែកខ្ចាយ។
«មិនអីទេឬ?»ថេយ៉ុង សួរជុងគុកដែលដេកក្រោមខ្លួន គេទាំងពីរនាក់ដួលទៅនឹងដីព្រោះថេយ៉ុងទាញខ្លាំង។
«មិនអីទេ»ជុងគុក ក្រវីក្បាលហើយថេយ៉ុងក៏ជួយលើកគេឡើង។
«ចាប់គេ»ប៉ូលិសប្រុសប្រាប់ទៅស្រីៗពីរនាក់ទៀត ពួកគេបម្រុងដើរចូលប៉ុន្តែគីរេនលើកកាំភ្លើងផ្ទុងមក។
«កុំចូលម៉ោ យើងសុខចិត្តស្លាប់ក៏មិនជាប់គុកដែរ»គីរេន កាន់កាំភ្លើយផ្ទុងក្បាលខ្លួនឯង។
«បងស្រីអត់ទេ»ជុងគុក ស្រែកខ្លាំងៗ
ផាំង
ឈាមខ្ទាតពេញផ្ទះ គីរេនដួលទៅលើដីខ្ពោកមួយជំហ៊រ ថេយ៉ុងមើលដោយស្រឡាំងកាំងឯជុងគុកស្លុតចិត្តរហូតដួលសន្លប់ទៅលើថេយ៉ុង។
«ជុងគុក!!!»ថេយ៉ុង ទប់គេជាប់ហើយយកគេទៅអង្គុយសាឡុងក្បែរនោះ។
«ចាត់ការសម្អាតទៅ»ប៉ូលិសនិយាយប្រាប់គ្នាហើយនាំយកសាកសពចេញទៅ។
«ឈីលូ ហៅNamjoon hyungម៉ោ»ថេយ៉ុងប្រាប់ឈីលូដែលដើរចូលមកនោះ គេក៏ប្រញាប់ចេញទៅបាត់មកវិញជាមួយណាមជូន។
ណាមជូនរុំរបួសឲ្យដៃថេយ៉ុងរួចហើយទើបងាកទៅមើលជុងគុកដែលសន្លប់ស្តូកស្តឹង។
«មើលគេផងទៅ»ថេយ៉ុងប្រាប់ទៅណាមជូនដែលសម្លឹងមុខគេ។
«អឹម»ណាមជូន ងក់ក្បាលហើយទៅក្បែរជុងគុកដែលដេកលើគ្រែ។
ណាមជូន ពិនិត្យមើលចង្វាក់បេះដូច ស្ទាបជិពចរស្រាប់តែបើកភ្នែកធំៗ គេស្ទាប់ម្តងហើយម្តងទៀត ដូចជានៅតែមិនអស់ចិត្ត ធ្វើឲ្យថេយ៉ុងដែលឈរមើលចង់ភ័យ។
«OMO!!! ថេយ៉ុងយើយល់សប្តិឬអត់?»ណាមជូនស្រែកឡើយយកដៃទះមុខខ្លួនឯងតិចៗ។
«ថីនឹង?ផាច់»ថេយ៉ុងទះណាមជូនមួយកំផ្លៀងចង់វៀចថ្គាម។
«ឈឺ!!!វៃមនុស្សដូចវៃខ្នើយចឹង?»ណាមជូន អង្អែលមុខហើយសម្លក់ថេយ៉ុង
«ច្បាស់ហើយឬនៅ?មិនយល់សប្តិទេ កើតអីឬអត់?»ថេយ៉ុង មើលមុខណាមជូន
«អឺ....នែ៎....គេ គឺថា....គេស្រឡាញ់ប្រុសមែនទេ?»ណាមជូនស្រាប់តែសួរធ្វើឲ្យថេយ៉ុងលើកចិញ្ចើម។
«ជាមួយខ្ញុំ»
«ស្អីគេ?»ណាមជូន ស្រែកយ៉ៃ
«ស្រែកម្លេះ?អាណាចាក់ក?»ថេយ៉ុង ធ្វើមុខធុញ
«និយាយមែន?»
«ខ្ញុំលេងជាមួយបងពីកាល?»
«Jmហើយវុី លេងមែនទែនចឹងម៉ង?»ណាមជូន អេះក្បាលខ្វោកៗធ្វើដូចមិនយល់
«សួរថាថីក៏dramaម្លេះ?»ថេយ៉ុង គ្រឺតមែនទែនអាគេចង់ដឹងសុខទុក្ខប្រពន្ធគេមកស៊ាំញ៊ាំ។
«ចាំពិនិត្យនៅពេទ្យទើបមានឧបករណ៍គ្រប់គ្រាន់អាចបញ្ជាក់បាន ពេលនេះឲ្យគេសម្រាកសិនទៅគេគ្រាន់តែភ័យពេក»ណាមជូន ដាក់របស់ចូលកាបូបវិញប៉ុន្តែទឹកមុខនៅតែមិនទាន់អស់ចម្ងល់។
«មិនប្រាប់មែនថាកើតអីជាមួយគេដល់ភ្ញាក់ផ្អើលម្លឹង?»ថេយ៉ុងអោបដៃសួរ។
«អត់ប្រាប់ទុកឲ្យឆ្ងល់»
«អាឈី ឡានពណ៌សនៅមុខផ្ទះយើងនឹងវៃចោលឲ្យខ្ទេចទៅ»ថេយ៉ុងស្រែកឡើង ណាមជូនបើលភ្នែកធំៗ
«ចិត្តត្រជាក់ៗ យើងសម្រួលគ្នាបាន»ណាមជូន ញញឹមមិនសម
«ស៊ាំម្លេះ អាឈីទៅដុតផ្ទះលេខ២១ ពណ៌ក្រហម នៅបុរីhaechulចោលទៀតទៅ»
«ចុម ធ្វើចឹងមិចកើត»ណាមជូន ធ្វើមុខខ្មូ
«និយាយឬអត់?»
«ក៏បានណា ប្រាប់ថាយើមិនទាន់ច្បាស់គ្មានឧបករណ៍គ្រប់គ្រាន់ បើចង់ដឹងណាស់ស្អែកយកគេទៅពេទ្យទៅ»ណាមជូន និយាយរួចទៅបាត់នៅទៀតគេគំរាមទៀតមិនខាន។
«អឹម»ជុងគុក ងើបអង្គុយថេយ៉ុងើរទៅអង្គុយជិត
«លោកម្ចាស់»ជុងគុក មើលមកគេកល់ទឹកភ្នែករកយំ។
«កុំយំ»ថេយ៉ុង ទាញគេមកអោប
«បងស្រី...ហឹក បងស្រីគាត់មិនគួរធ្វើចឹងទេ»ជុងគុក ខ្ញាំអាវថេយ៉ុងជាប់យំអណ្តឺតអណ្តកជោគអាវគេ។
«នាងរកបាញ់ឯង អាណិតនាងទៀតឬ?»ថេយ៉ុង ទាញគេឲ្យសម្លឹងមុខចំ។
«មកពីខ្ញុំទើបគាត់ខឹង ខ្ញុំមិនខឹងគាត់ទេ»ជុងគុក ក្រវីក្បាលទឹកភ្នែកហូរមិនឈប់ ក្រៅពីគ្រួសាគេមានតែគីរេនប៉ុណ្ណោះដែលគេទុកជាសាច់ញាតិហៅបងស្រីពេញមាត់ ប៉ុន្តែមិនគួរណារឿងវាទៅជាបែបនេះ។
«ឯងមិនខុស កុំនិយាយបែបនឹង ឈប់យំទៅ»ថេយ៉ុង ជូតទឹកភ្នែក
«លោកម្ចាស់មិនអាណិតគាត់ទេឬ លោកម្ចាស់អាក្រក់»ជុងគុក វៃគេឌឹបតែប៉ះចំដៃរុំរបួស
«អួយ»ថេយ៉ុង ស្រែកហើយខ្ទប់ដៃជុងគុកឈប់យំហើយមើលគេដោយភ័យព្រួយ។
«លោកម្ចាស់កើតអី?»ជុងគុក ទាញដៃគេមើល
«សុំទោស ឈឺខ្លាំងទេ?»ជុងគុក មើលថេយ៉ុងខ្លាចៗ
«មិនអីទេ ក្រៅបេះដូង»ថេយ៉ុង ឆ្លើយមិនសូវខ្វល់
«សុំទោស»ជុងគុក អោបចង្កេះគេពិតក្បាលនឹងទ្រូង។
«ដេកទៅ ថ្ងៃស្អែកមានរឿងច្រើនត្រូវធ្វើ»ថេយ៉ុង រុញជុងគុកឲ្យដេកដោយមានគេអោបជាប់។

To be continue

Flame🔥 Where stories live. Discover now