Plan gone wrong

2K 102 2
                                    

ពេលព្រឹក
ជុងគុក អាចរៀបចំខ្លួនឲ្យថេយ៉ុងតាមធម្មតាហើយនៅក្នុងថ្ងៃ ព្រោះបានសម្រួលគ្នាវាដូចជាលើកថ្មរាប់សិបគីឡូចេញពីស្មា ប៉ុន្តែនៅតែមានរឿងឲ្យកង្វល់ ហឹម...មើលទៅប្រហែលមានតែពេលល្ងាចនេះទេទើបដឹងថាយ៉ាងមិច។
«រួចហើយ»ជុងគុក ចងក្រវ៉ាត់ករួចរាល់ទាញវាឲ្យស្មើស្អាត។
«ហឹម»ថេយ៉ុង ក្រហឹមគេមើលទឹកមុខរបស់ជុងគុកដែលមិនស្រស់បស់គួរឲ្យចង់គយគន់ដូចមុនឡើយ ពេលនេះគេដូចជាផ្កាដែលស្វិតស្រពោនខ្វះជាតិទឹក។
«កុំភ័យអី ជឿយើងទៅ» ថេយ៉ុង ផ្ងើយចង្កាជុងគុកឡើយហើយផ្តិតបបូរមាត់លើថ្ងាសគេថ្នមៗក្នុងន័យលួងលោម។
«អឹម»ជុងគុក ងក់ក្បាលអោបចង្កេះរបស់ថេយ៉ុងជាប់ពិតក្បាលនឹងទ្រូងគេ។
«បានហើយ តោះ»ថេយ៉ុង ទាញចេញពីការអោបហើយបើកទ្វាចេញទៅដោយមានជុងគុកទៅតាមក្រោយ ឯគីរេនក៏នៅចាំនៅឯតុបាយតាមធម្មតាស្នាញញញឹមមិនដឹងអីរបស់នាងនៅដដែល ធ្វើដូចជានាងមិនបានធ្វើរឿងយ៉ាងអញ្ចឹង។
«លោកម្ចាស់»នាងញញឹមតាមទម្លាប់មកកាន់គេ ថេយ៉ុងក៏ធម្មតាគឺមិននិយាយអីក៏អង្គុយញុំបាយរួចទៅធ្វើការ។
«មកតាមយើង»គីរេន និយាយដាក់ជុងគុកហើយដើរនាំមុខគេទៅក្រោយផ្ទះ។
«យករបស់ម៉ោ»នាងអង្គុយគងទាក់ខ្លាហុចដៃទាយកក្រដាសនោះ ជុងគុកក៏ដកវាចេញពីហោប៉ៅហុចឲ្យនាងទាំងញ័រដៃ។
«ហាហា សុីញ៉េពិតមែន???ពូកែណាស់ប្អូនប្រុសរបស់បង មើលទៅលោកម្ចាស់ស្រឡាញ់ឯងណាស់ណ៎?»គីរេន សើចលឺៗហើយមើលទៅជុងគុកដែលឈរអោនមុខ។
«ហឹម...យើងទុកបើកមើលជាមួយលោកម្ចាស់ល្អទេ?អោយគាត់បានមើលដោយផ្ទាល់ភ្នែកទៅ?»គីរេន សើចម្តងទៀតមុននឹងងើបដើរចេញទៅទុកឲ្យជុងគុកនៅឈរម្នាក់ឯង។

ពេលល្ងាច
គីរេន ដេញអ្នកបម្រើចេញទាំងអស់ ពេលនេះក្នុងផ្ទះមានតែនាងនិងជុងគុកប៉ុណ្ណោះ នាងអង្គុយនៅលើសាឡុង ដែលមានជុងគុកឈរក្បែរនោះ។មុខគេមើលមិនយល់ ចង់យំបន្តិចអីបន្តិច។
«លោកម្ចាស់មកហើយ»គីរេន ញញឹមចុងមាត់ដាក់ជុងគុកពេលលឺសំឡេងរថយន្តរបស់ថេយ៉ុង។
បេះដូងរបស់ជុងគុកលោតរឹតតែលឿនពេលលឺសំឡេងស្បែកជើងរបស់ថេយ៉ុងដើរចូលមក គេដកដង្ហើមធំចូលមួយពោះ ដៃខ្ញាំជាយអាវជាប់។
«គីរេន?ជុងគុក?អ្នកទាំងពីរធ្វើអីទីនេះ ឯណាអ្នកបម្រើ?»ថេយ៉ុង ងាកមើលជុំវិញខ្លួន។
«អូនឲ្យគេសម្រាកហើយ ព្រោះអូនមានអីsurprise លោកប្តីណា៎»នាងញញឹមខ្ជឹប ទាញក្រដាសមួយសន្លឹកនោះចេញមក។
«មានរឿងអីមែនទេ?»ថេយ៉ុង ងាកទៅជុងគុកដែលមើលមកគេដូចគ្នា គេមានទឹកមុខភ័យខ្លាច។
«ឃើញនេះជាអ្វីទេ?»គីរេន លើកក្រដាសនោះក្រវីទៅមកបង្ហាញថេយ៉ុង។
«ជាអ្វី?»
«វាជាក្រដាសផ្ទេទ្រព្យសម្បត្តិរបស់លោកប្តីមកឲ្យអូន ហឹម...ប្អូនប្រុសអូនពូកែណាស់ មែនទេជុងគុក???»គីរេន ងាកទៅសម្លឹងជុងគុកដែលមិននិយាយអ្វីសោះនោះ។
«នាងនិយាយពីអី?»ថេយ៉ុង ធ្វើមុខឆ្ងល់ចង់ឲ្យនាងបកស្រាយឲ្យងាយយល់ជាងនេះ។
«បងគួរតែដឹងហើយថាយប់មិញជុងគុកបានទៅបន្ទប់របស់បងដើម្បីសុំត្រូវគ្នា បងគិតថាគេទៅធម្មតាឬ?គេបោកបងឲ្យសុីញ៉េក្រដាសនេះ....ឃើញទេគេស្រឡាញ់បងស្រីជាងប្តី!!!»គីរេន សើចលឺៗចង់ចម្អកឲ្យថេយ៉ុងដែលត្រូវមនុស្សគេស្រឡាញ់ក្បត់។
«អូ៎ បែបនេះមែនឬ?»ថេយ៉ុង ធ្វើជាបើកភ្នែកធំៗប៉ុន្តែមើលទៅគេមិនភ្ញាក់ផ្អើល មិនឈឺចាប់ ប៉ុន្តែទឹកមុខសប្បាយចិត្ត?
«យ៉ាងមិច?សប្បាយចិត្តហេ៎»គីរេនឈប់សើចវិញព្រោះមើលទៅថេយ៉ុងមិនប្រតិកម្មដូចដែលនាងចង់បានវាធ្វើឲ្យនាងឆ្ងល់ហើយថាគេកើត់អី?
«ហឹម...អូនគិតខ្លួនឯងឆ្លាតណាស់មែនទេប្រពន្ធសម្លាញ់???ជុជុជុ កោតតែគ្រួសាParkចិញ្ចឹមមនុស្សបែបនេះសោះ គួរឲ្យសង្វេគណាស់»ថេយ៉ុង ជញ្ជក់មាត់ឌឺដងធ្វើឲ្យគីរេនក្តាប់ដៃណែន ឆេះឆួលក្នុងទ្រូងខ្លួនឯង។ឆ្ងល់ថាគេយ៉ាងមិចក្នុងខ្លួន បាត់បង់ទ្រព្យសម្បត្តិហើយនៅមកឈរសប្បាយចិត្តទៀត។
«បងនិយាយអី?»
«ហឹស....ខ្ញុំស្រឡាញ់ចំមនុស្សស្មោះត្រង់ បរិសុទ្ធ គ្មានចិត្តពិសពុលឡើយ.....»

Flame🔥 Where stories live. Discover now