Hurt & Tear

2.8K 133 4
                                        

         ព្រឹកថ្ងៃថ្មី
          ថេយ៉ុង បើកភ្នែកព្រឹមៗមើលជុំវិញខ្លួន មុននឹងងើបអង្គុយគេលើកដៃទប់ក្បាលបន្តិចវាឈឺខ្ទោកៗ។
«ហា៎»ថេយ៉ុង បិតភ្នែកយកដៃញីក្បាលមុននឹងងាករកមើលអ្នក ដែលខ្លួនដេកអោបកាលពីយប់ តែមិនមានឃើញសូម្បីស្រមោល។
«ទៅណាហើយ?នៅងើបរួចទៀតថេយ៉ុងរអ៊ូតិចៗតែម្នាក់ឯង ទើបងើបចូលបន្ទប់ទឹកបាត់ មួយសន្ទុះក្រោយទើបចេញមកវិញពេលងូតទឹកវាបានស្រឡះខ្លួន គេចេញពីបន្ទប់ហើយដើរទៅបើកទ្វាបន្ទប់របស់ជុងគុក។
       ថេយ៉ុងដើរចូលទៅគ្មានឃើញជុងគុកដូចគ្នា គេចាប់ផ្តើមបុកពោះទើបដើរទៅបើកទ្វាបន្ទប់ទឹកក៏មិនឃើញ ចុងក្រោយក៏បើកទូរខោអាវ ធ្វើអោយគេក្តាប់ដៃណែន ខោអាវរបស់ជុងគុកគ្មានសូម្បីតែមួយសម្រាប់នៅក្នុងទូ។
«លេងជាមួយយើងមែនទេ?បាន!!!»ថេយ៉ុង យកអណ្តាតទល់ថ្ពាល់ទាំងក្តៅក្រហាយមុននឹងស្ទុះចុះទៅក្រោម។
«លោកម្ចាស់»ម៉ែដោះ និងឈីលូហៅថេយ៉ុងព្រមគ្នា
«មានឃើញជុងគុកទេថេយ៉ុងសួរសម្លេងអន្ទះសារ លាយលំការខឹងសម្បារ។
«ខ្ញុំនិងម៉ែក៏តាមរកគេដែរ ពេញមួយផ្ទះហើយមិនឃើញទេ»ឈីលូ មានទឹកមុខព្រួយដែរ ព្រោះសុខៗបាត់មនុស្សទៅ។
«តាមរកគេអោយឃើញក្នុងរយះពេលមួយម៉ោង យកមនុស្សអោយច្រើនទៅជាមួយផង»ថេយ៉ុង បញ្ជាច្បាស់ៗទើបឈីលូអោនក្បាលប្រញាប់រត់ទៅធ្វើការ គេរៀបនឹងដើរទៅវិញហើយតែក៏ទុចង៉ក់។
«ម៉ែដោះ មិនបាច់ប្រាប់រឿងនេះឲ្យគីរេនឬអ្នកណាទាំងអស់ដឹង យល់ទេ
«ចា លោកម្ចាស់» គាត់អោនគំនាបទាំងញញឺត រួចទៅធ្វើការងាររបស់គាត់វិញ។
      ថេយ៉ុងឡើងមកបន្ទប់វិញទាំងក្តៅឆេះឆួលក្នុងទ្រូង គេចង់តែរកជុងគុកឲ្យឃើញក្នុងពេលឥលូវទេ នឹងដាក់ទោសក្មេងថ្លើមធំនោះអោយសមចិត្តតែម្តង។
«យើងហាមមិនស្តាប់មានតែប្រើធម៌ក្តៅ»ថេយ៉ុង សម្លក់ជញ្ជាំងសឹងតែធ្លុះ ខឹងនឹងក្មេងក្បាលរឹងនោះខ្លាំងដែលទុកសម្តីគេដូចជាខ្យល់។

      ជុងគុកកាន់បង្វិចខោអាវក្នុងដៃដើរអូសជើងទាំងអស់កម្លាំង គេគ្មានកម្លាំងសូម្បីបន្តិច គេមិនបានគេងឡើងក្រោយពីថេយ៉ុងធ្វើបាបអស់ចិត្តគេក៏ដាក់ខ្លួនដេកទុកឲជុងគុកនៅដេកយំខ្សឹកខ្សួលតែម្នាក់ឯង មុននឹងសម្រេចចិត្តរត់ចេញពីផ្ទះ។គេគ្មានមុខអីនៅផ្ទះនឹងទៀតឡើយ គេបាននៅដោយសារគីរេនជាអ្នកជួយគេ ប៉ុន្តែគេក្រៅពីមិនបានសងគុណហើយនៅដេកជាមួយប្តីនាងទៀត គិតមើលទៅបើសិនជានាងដឹងនាងនឹងមានអារម្មណ៍យ៉ាងណា?ប្តីមិនស្រឡាញ់វាមិនស្មើនឹងប្តីក្បត់ឡើយ។
«ខ្ញុំឈឺ»ជុងគុក ខ្សឹបម្ហបៗយកដៃទប់ចង្កេះ គេចាំថាយប់មិញងូតទឹកមានឈាមទៀតផង ប៉ុន្តែប្រឹងជម្នះដើរមកឲ្យទាល់តែបាន។
«ខ្ញុំហត់ខ្លាំងណាស់»ជុងគុក និយាយមួយម៉ាត់ចុងក្រោយមុននឹងធ្លាក់របស់លើដៃអស់ អ្វីៗជុំវិញខ្លួនងងឹតដួលទៅលើដីបាត់បង់ស្មារតី។

Flame🔥 Where stories live. Discover now