1

5K 145 9
                                    



     នៅក្នុងភូមិគ្រិះដ៏ស្គឹមស្គៃ ដែលមានផ្ទៃដីធំជាងគេនៅទីក្រុងសេអ៊ូលខាងក្នុងផ្ទះកំពុងតែមានមនុស្សជាច្រេីន ខ្វែងដៃខ្វែងជេីងគ្នាធ្វេីការ ព្រោះថ្ងៃនេះជាថ្ងៃមង្គលរបស់កូនប្រុសតែម្នាក់ន័យត្រកូលអភិជនល្បីឈ្មោះមួយនៅកូរ៉េ ។

  « ពិធីជិតចាប់ផ្ដេីមហេីយ រួចរឺនៅកូន »លោកស្រីដាលិការ អេឡេស ចូលក្នុងបន្ទប់តែងខ្លួនកូនកំលោះ សួរនាំកូនប្រុសសំណប់ចិត្តរបស់គាត់ ។
« ស្អាតខ្លាំងណាស់កូនប្រុសរបស់ម៉ាក់ថ្ងៃនេះ....មកនេះមកម៉ាក់សារ៉េអាវអោយបន្តិច..»លោកស្រីដេីរតម្រង់ទៅជិតកូនប្រុសដែលអង្គុយធ្វើមុខងាប់ ហាក់ជាមិនត្រេកត្រអាលនឹងពិធីរៀបការរបស់គេ ។
« រួចហេីយ »ទោះគ្មានការឆ្លេីយតបពីកូន លោកស្រីនៅតែបំពេញទួលនាទីជាម្ដាយរបស់នាងដដែល ។

វាពិតចម្លែកណាស់ ធ្លាប់តែលឺថាកូនក្រមុំមនុស្សម្នាក់ៗនិងគិតថាជាស្រីមិនខាន ប៉ុន្តែខាងកូនកំលោះនេះវិញ កូនក្រមុំរបស់គេ បែជាមិនមេនមនុស្សស្រីដូចម្ដាយ ប្ដូរមកជាកូនក្រមុំមានរូបរាងកាយគ្រប់យ៉ាងដូចគេ ។ កូនកំលោះត្រូវដាក់ងាជាកូនក្រមុំ កំពុងអង្គុយមុខកញ្ចក់ទឹកមុខសោកសៅ បង្ហាញឱ្យឃេីញមានរឿងជា ច្រើនលាក់ក្នុងចិត្ត ថ្ងៃរៀបការគួរតែរីករាយសប្បាយចិត្តនៅអ្វីពុកម៉ែផ្ដល់ជូន តែខុសគេតែឯង មកអង្គុយស្រណោះស្រណោកដូចជាបុណ្យសព្វ ។
« ស្រស់ស្អាតខ្លាំងណាស់កូនរបស់ម៉ាក់នេះ...ម៉ាក់សប្បាយចិត្តខ្លាំងណាស់ ដែលបានឈរមេីលកូននៅថ្ងៃនេះ »សំដីស្ត្រីវ័យសែសិបក្រាស បេីកទ្វាចូលសសេីរដល់កូនប្រុសពៅ មិនចាប់អារម្មណ៍ទឹកមុខគេយ៉ាងណា ។
« កូនពិតជាមិនធ្វេីឱ្យម៉ាក់ខកបំណងលេីកូនទេ ជីមីន »លោកស្រី លេីកសសេីរកូនមិនដាច់ពីមាត់ នាងសប្បាយចិត្តកូនប្រុសចូលវ័យ20ឆ្នាំមិនទាន់ស៊ុប ក៏មានគូស្រករបាត់ ។
« តោះ ពួកគេកំពុងតែរងចាំហេីយ »ជីមីន ងេីបឈរតាមម្ដាយដោយទឹកមុខញញឹមសឹមៗផ្ដល់ទៅកាន់គាត់ លោកស្រីបានប្រគល់កូនប្រុសទៅឪពុកជាអ្នកជូនទៅរកកូនកំលោះនៅឈរចាំគេជាមួយអាចារ្យ ។
មួយជំហ៊ានៗដែលជីមីនបោះទៅមុខ ខួរក្បាលរបស់គេបានគិតដល់រឿងកើតឡើងរវៀងជុងហ្គុកនឹងគេ ។

និស្ស័យកម្ម. ចប់Where stories live. Discover now