Intro

3.5K 153 12
                                    

តំបន់ District នៅលើកោះមួយស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានសុំដកខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ប៉ុន្តែមិនមានន័យថាអ្នកនៅលើកោះនោះអាចធ្វើអ្វីល្មើសច្បាប់បាននោះទេ រាល់ការរកស៊ីទាំងអស់ត្រូវតែបង់ពន្ធ ដើម្បីគោរពទៅតាមច្បាប់

នៅក្នុងតំបន់ស្វយ័ត District នោះគឺមានពួកម៉ាហ្វៀលជាច្រើន ក្រុមមករកស៊ីជំនួញនៅទីនោះ ប៉ុន្តែក្រុមដែលមានអំណាយបំផុតនោះគឺ Dead Devil ក្រុមនេះបានកំណត់ទឹកដីនៅក្នុងតំបន់ស្វយ័តហើយក៏ដាក់រហ័សនាមរបស់អាណាចក្ររបស់ខ្លួនថា Dead Devil អោយដូចទៅនឹងឈ្មោះរបស់ក្រុមម៉ាហ្វៀល ហើយសត្រូវលេខមួយរបស់ពួកគេនោះគឺ ម៉ាហ្វៀលមួយក្រុម
ទៀតដែលមើលទៅគឺមានអំណាចបន្ទាប់ពី Dead Devil ពួកក្រុម នោះក៏មានអាណាចក្រ និងរហ័សនាមថា Golden Eagle

ម៉ាហ្វៀលដែលមានអំណាចទាំងពីរក្រុមនេះ តែងតែបើកជំនួញដូចគ្នាដើម្បីប្រកួតប្រជែងគ្នា តែដូចដែលបានដឹងនោះគឺខាងក្រុម របស់ Golden Eagle មិនដែលយកឈ្នះក្រុម Dead Devil បានសូម្បីតែម្ដង

អាណាចក្រ Dead Devil គឺត្រូវបង្កើតឡើង និងគ្រប់គ្រងដោយកូនសេដ្ឋីលំដាប់ប្រទេសចំនួនបីនាក់ មុខមាត់ពួកគេម្នាក់ៗ គឺសុទ្ធ តែសង្ហាមិនចាញ់គ្នានោះទេ ពួកគេទាំងបីនាក់គឺគ្រប់គ្រងទៅតាម ចំណង់ចំណូលចិត្តរបស់ពួកខ្លួន ជំនួញផ្នែកទីមួយនោះគឺ កាស៊ីណូ និង សណ្ឋាគា ដែលបើកលំដាប់ពិភពលោក អាចនិយាយបានថាមិនអន់ជាង Las Vegas ដែលស្ថិតនៅសហរដ្ឋអាមេរិកនោះទេ ជំនួញផ្នែកទីពីរគឺ Bar និង Club ជំនួញផ្នែកទីបីនោះ គឺការបើកកន្លែងភ្នាល់គ្នាប្រណាំងឡាន

Character:

Character:

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Even If I die, It's you Where stories live. Discover now