@ភូមិគ្រិះត្រកូលចន
"ខ្ញុំមិនព្រមការជាមួយគេទេ ខ្ញុំមិនព្រមដាច់ខាត" សម្លេងគ្រល ធំស្រែកបន្លឺឡើងពេញភូមិគ្រិះ ក្រោយលឺឪពុកម្តាយខ្លួននិយាយហើយ នេះត្រូវអោយនាយរៀបការអញ្ចឹងហេស? ថែមទាំងរៀបការជាមួយមនុស្សប្រុសទៀត?តើគាត់កំពុងតែលេងសើចជាមួយគេតើមែនទេ?
(ចន ជុងហ្គុក ជាកូនប្រុសនិងជាទាយាទតែមួយរបស់ត្រកូលចន នាយមានអាយុ25ឆ្នាំហើយថែមទាំងជាអគ្គនាយកក្រុមហ៊ុនផលិតទឹកអប់ដ៏ធំល្បីល្បាញលំដាប់ពិភពលោកដូចគ្នា )
"បើកូនមិនព្រមរៀបការជាមួយគេទេ កូនមានរឿងជាមួយម៉ាក់ជាមិនខាន ទោះគេជាប្រុសតែអត្តចរិកគេទទួលយកបាន ណាមួយម៉ាក់ក៏មិនចង់អោយឯងទៅទាក់ទងនិងស្រីៗអស់នោះទៀតដែរ"អ្នកស្រីចន ពោលឡើងជាដាច់ខាត ទោះជាយ៉ាងណាគាត់ក៏មិនអាចទទួលយកមនុស្សស្រីដែលនាយពាក់ព័ន្ធជាមួយរៀងរាល់ថ្ងៃនេះកើតដែរ
"តែម៉ាក់ប៉ា សូម្បីមុខគេក៏ខ្ញុំមិនស្គាល់ហើយជាប្រុសទៀត ម៉ាក់មិនខ្មាសគេទេមែនទេ" ជុងហ្គុក ឈរគាំងហួសចិត្តនិងការសម្រេចចិត្តរបស់ពួកគាត់ជាខ្លាំង មនុស្សស្រីលើលោកនេះក៏មិនខ្វះដែលអោយនាយរើសមកធ្វើជាគូរអនាគតច្រើនណាស់ ហេតុអ្វីក៏ត្រូវអោយនាយមករៀបការជាមួយមនុស្សប្រុសបែបនេះទៅវិញ ?ហើយខ្លួនមិនដែលស្គាល់ទៀត ត្រូវមកចាប់ការបែបនេះ នាយសឹងតែទៅបោកក្បាលនិងជញ្ជាំងអោយឆ្កួតបាត់ទេ
"គង់និងបានឃើញទេ ប៉ាម៉ាក់មិនអោយកូនអស់សង្ឃឹមទេ ហើយកូនត្រូវត្រៀមខ្លួនផងខែក្រោយកូនត្រូវការហើយ មិនអាចដើរហើរជាមួយស្រីទៀតទេ"លោកប្រុសចន
"តែម៉ាក់យ៉ាងណាក៏ខ្ញុំមិនការដែរ"ជុងហ្គុក
" បើមិនព្រមរៀបការជាមួយគេ ចុះចេញពីដំណែងជាCEOរបស់ឯងហើយដកកាត របស់ឯងយកមកអោយយើងទាំងអស់"លោកប្រុសចន
"ហូយ~~~លោកប៉ា នេះចង់កាត់កាលកូនដោយគេមែនទេ"Jungkook
"យើងមិនបានថាកាត់កាលឯងឯណា យើងចាំមើលទៅវិញទេថាស្រីរបស់ឯងនោះពេលអត់លុយ ពួកនាងៗទាំងអស់នោះមកតាមយកចិត្តឯងទៀតទេ"Mr Jeon
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021