សង្រ្គាម⚡️ស្នេហា
ពេលព្រឹកដ៏សែនស្រស់ថ្លា..! ពេលម៉ង6:30នាទីព្រឹកនៅថ្ងៃច័ន្ទហេីយក៏ជាថ្ងៃដែលគ្រប់សាលាទូទាំងប្រទេលបេីកបវេនសនកាលចូលរៀនព្រមទាំងសាកលវិទ្យាល័យផងដែរ។
«Taeyoung...!ក្រោកឡេីងកូន..!យឺតពេលទៅសាកលហេីយ..!ហ្ហេីយ៎ អាល្អិតនេះដេកត្រមក់ណាស់..!»សម្លេងស្រែកជំទាលពីលេីផ្ទះបាញ់ឡេីងមកដល់លេីរបស់ស្រ្តីចំណាស់ម្នាក់ដែលត្រូវជាម្ដាយរបស់រាងតូចកំពុងគេងមិនក្រោកKim Taeyoung។
«ហ្ហាក..!មែនហេីយថ្ងៃចូលសាកលដំបូងរបស់ខ្ញុំ..!ស្លាប់ហេីយអាtaeម៉ោងជិត7ហេីយនេះមិនរស់ទេ..! ដាក់ម៉ោងរោទិ៍ដាស់ហេីយ នៅមិនឮទៀត..!»
Taeyoungបេីកភ្នែកបុិនៗពងមាន់បន្ទាប់ពីឮពាក្យម្ដាយជំទាលយ៉ាងខ្លាំងឮដល់ផ្ទះបីផ្ទះបួន រួចទាញTaeyoungក៏ទាញទូរស័ព្ទមេីលម៉ោងហេីយក៏រត់ត្រហេបត្រហបចេញពីគ្រែទៅបន្ទប់ទឹកយ៉ាងលឿន។
10នាទីក្រោយ
បន្ទាប់ពីចេញពីបន្ទប់ទឹកមកវិញជាមួយសម្លៀកបំពាក់ជានិស្សិត រាងតូចក៏យកដៃចុចទូរស័ព្ទមកមេីលរួចក៏ឃេីញMissed Callមួយដែលខលមកចង់10ដងដោយមានសេវឈ្មោះថាJiminតុញ។មិនបង្អង់យូរtaeក៏ចុចខលទៅវិញយ៉ាងលឿន។
«អាឡូអាTae!ឯងប្រកាច់នៅទីណាហ្ហាស៎..!នេះមនុស្សមកឡេីងផ្អេីលសាកលហេីយ ហេីយឯងពេលណាមក?»សម្លេងស្រែកជេរមួយអស់ដៃបានបន្លឺឡេីងមក ធ្វេីអោយត្រចៀករាងតូចTaeyoungស្ទេីតែបែកទៅហេីយ។
«គឺយេីងតងេីបយឺត..!បានហេីយណា៎ យេីងប្រញាប់ទៅហេីយ!មិនចឹងស្លាប់មិនខានទេ!»និយាយរួចរាងតូចក៏បឹទទូរស័ព្ទរួចក៏ស្ទុះរត់ចុះទៅក្រោម។
អាហារដែលជាបបរពេលព្រឹកបានរៀបចំដាក់ជាពីរចាន ដោយមានស្រ្តីចំណាស់ម្នាក់កំពុងអង្គុយញាំ។បន្ទាប់ពីឃេីញរាងតូចកូនប្រុសរបស់ខ្លួនចុះមកក្រោមហេីយ គាត់ក៏ទម្លាក់ស្រាបព្រាចុះហៅកូនដោយសម្លេងស្រទន់។
«Taeyoung កូនមិនញាំបបរសិនទេអីកូន?»
«អត់ទេម៉ាក់!ខ្ញុំញាំមិនទាន់ទេ ពេលនេះយឺតហេីយ!ចឹងខ្ញុំលាសិនហេីយ!ជុបៗ..!ស្រឡាញ់ម៉ាក់បំផុត!»teaឆ្លេីយទៅម្ដាយបណ្តេីរដោយពាក់ស្បែកជេីងប៉ាត់តាបណ្ដេីរហេីយក៏រត់ទៅថេីបថ្ពាល់ម្ដាយសងខាងជាមួយសម្ដីផ្អែមបន្តិចរួចក៏រត់ជិះម៉ូតូចេញបាត់ទៅ។
YOU ARE READING
ប្រជុំរឿងភាគប្រលោមលោកBTS
Romanceនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...