ភាគទី៣
«អ្នកប្រុសតូច ឆាប់ចុះទៅ!»
បន្ទាប់ពីរាងតូចTaehyungកំពុងតែសញ្ចឹងគិតមិនមាត់កនោះ រាងតូចJiminក៏បន្លឺសម្លេងហៅឈ្មោះរាងតូចថ្នមៗកាលបេីបានឃេីញពីភាពភ្លឹករបស់រាងតូចបែបនេះ។
បន្តិចមក រាងតូចTaehyungក៏ភ្ញាក់មកពីការភ្លឹកវិញរួចរាងតូចក៏បន្លឺតបទៅរាងតូចJiminវិញទាំងញញឹមស្រទន់។
«តោះទៅ...!»
និយាយរួចរាងតូចTaehyungក៏ដេីរចុះមកពីជណ្ដេីរ មកដល់តុអាហារដែលកំពុងតែមានសមាជិត៧នាក់កំពុងតែអង្គុយបរិភោគនោះ។
ភ្លាមនោះលោកស្រីSoyaម្ដាយរាងតូចក៏បន្លឺសម្លេងចោទសួរកាលបេីឃេីញរាងតូចដេីរចេញមកឈរនៅពីមុខតុអាហារ។
«Taehyungកូន!មិចមិនអង្គុយមក!»
ចំណែកលោកម្ចាស់Wangក៏បន្លឺតបចូលមកយ៉ាងមាំ។
«អង្គុយចុះមក កូននៅមិនទាន់បានញាំអាហារពេលព្រឹកនៅឡេីយ!»
ដោយឮបែបនេះហេីយ រាងតូចក៏ដេីរទៅរកកៅអីរួចរាងតូចក៏ដាក់ខ្លួនអង្គុយចុះទាំងទឹកមុខញញឹមមិនសម។ជាការពិតណាស់ ពេលនេះអោយរាងតូចធ្វេីខ្លួនយ៉ាងមិចសមទៅបេីរាងតូចមិនស្គាល់នរណាម្នាក់នៅក្នុងភូមិគ្រឹះនេះសោះឡេីយ។
ចំណែកកែវភ្នែកអ្នកផ្សេងទៀតក៏នាំគ្នាសម្លឹងមេីលមករាងយ៉ាងមិនដាក់ខ្សែភ្នែក។បន្តិចមកទេីបនាយកម្លោះសង្ហារដែលអង្គុយជិតនាងក្រមុំម្នាក់ទៀតទល់មុខរាងតូចនោះ នាយកម្លោះក៏បានបន្លឺសម្លេងចោទជាសំណួរមកកានរាងតូចTaehyung ដែលនាយកម្លោះម្នាក់នេះគឺKim Namjoonបងទីមួយរបស់រាងតូច។
«ប្អូនTaehyung តេីប្អូនមិនកេីតអីទេមែនទេ?នេះសន្លប់ច្រេីនថ្ងៃណាស់ទៅហេីយ!»
នាងក្រមុំKim Noonaក៏បន្លឺតបចូលពាក្យសម្ដីនាយកម្លោះNamjoon។
«មែនហេីយ តេីប្អូនមិនកេីតអីទេមែនទេ?ហេីយកម្ដៅបាតឬនៅ?»
ចំណែកឯរាងតូចវិញ កាលបេីរាងតូចបានឮនូវការចោទសួរបែបនេះពីនាយកម្លោះនិងនាងក្រមុំទាំងពីរនាក់នោះ រាងតូចTaehyungក៏ញញឹមបន្តិចទេីបរាងតូចតបទៅវិញទាំងស្រទន់។
YOU ARE READING
ប្រជុំរឿងភាគប្រលោមលោកBTS
Romanceនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...