ភាគ3 «ជួបឈ្លោះ ខាំគ្នាដូចឆ្កែ!»

2.8K 226 4
                                    

សង្រ្គាម⚡️ស្នេហា

ស្របពេលដែលរាងតូចTaehyungនិងនាយកម្លោះសង្ហាJungkookកំពុសសម្លឹងសម្លក់គ្នាទៅវិញទៅមកហេីយជាពិសេសគឺរាងតូចកំពុងតែក្រហមភ្នែកយំសម្លក់នាយកម្លោះមិនដាក់នោះ ភ្លាមនោះសម្រឹបជេីងរត់ត្រហេបត្រហបក៏បន្លឺរត់មកយ៉ាងលឿនចូលមករករាងតូច ហេីយម្នាក់នោះគឺមិត្តសម្លាញ់Park Jimin។

«Taehyung!ឯងយ៉ាមិចហេីយ ឈឺត្រង់ណទេ?»រាងតូចjiminដាក់ខ្លួនអង្គុយសម្លឹងសួរទៅរាងតូចដោយមិនខ្វល់នឹងវត្តមាននាយកម្លោះjungkookបន្តិចសោះឡេីយ។

«ខ្ញុំមិនអីទេ! តែឯងទេីបមកពីណា?យេីងខលមិនចូលសោះព្រឹកមិញ!»Taehyung ចោទសួរទាំងទឹកមុខស្រពោន ភ្នែកដែលក្រហមងេីងសម្លឹងទៅរកមិត្តសម្លាញ់ទាំងយំតិចៗ។

«មិនអីទេណា!យេីងសុំទោសផងtae ពេលដែលឯងមានទុក្ខយេីងបែរជាមិនអាចនៅក្បែរឯង..!»ពាក្យសម្ដីទន់ភ្លន់អមជាមួយទឹកមុខបែបដឹងខុសរបស់ខ្លួន រួចjiminក៏ខិតទៅជិតរាងតូចរួចក៏ឳបលួងលោមtaehyungដែលកំពុងយំមិនឈប់។

នាយកម្លោះJungkookឃេីញបែបនេះនាយក៏ដេីរចេញមកដោយស្ងាត់ៗព្រោះមិនចង់រំខានរាងតូចទាំងពីរ។ពេលដែលដេីរមកដល់ក្រៅ នាយកម្លោះក៏បន្ធូរដង្ហេីមវែងបន្តិច រួចកនាយកម្លោះក៏ដេីរទៅបន្ទប់រៀនរបស់ខ្លួន។

«ក្មេងតូចនោះយ៉ាងមិចហេីយ!»នាយកម្លោះដែលជាមិត្តសម្លាញ់Sugaចោទសួរទាំងបារម្ភពីរាងតូចសម្លឹងទៅនាយកម្លោះJungkookរងចាំចម្លេីយ។

«មិនទាន់ស្លាប់ទេ!នេះឯងដឹងទេ?ដឹងខ្លួនភ្លាមទះយេីងមួយកំភ្លៀងភ្លាម!ខំទៅជួយហេីយ នៅមិនអរគុណបែរមកវាយយេីងវិញ!»នាយកម្លោះសង្ហារJungkookតបប្រាប់ទៅមិត្តទាំងពីរដែលអង្គុយស្ដាប់ទាំងខឹង។

«អោយសមមុខឯង!គេប្រហែលជា ខឹងដែលMi Raeស្រីស្នេហ៍ឯងលេីកទ័ពទៅវាយហេីយមេីលទៅ!»នាយកម្លោះម្ខាងទៀតjinនិយាយស្ដីអោយនាយកម្លោះJungkookទាំងមុខរាងញញឹមបន្តិច។

«ចុះពេលនេះ ឯងគិតយ៉ាងណានឹងMi Rae?នេះបេីឯងទៅជួយមិនទាន់ ក្មេងនោះប្រាកដជាទ្រោមហេីយ!»sugaនិយាយចោទសួរទៅនាយកម្លោះJungkookដែលកំពុងយកដៃញីក្បាលហាក់ធុញទ្រាន់នឹងរឿងដែលកេីតឡេីង។

ប្រជុំរឿងភាគប្រលោមលោកBTSDonde viven las historias. Descúbrelo ahora