ភាគទី8 «ឯងស្អប់យេីងប៉ុណ្ណា យេីងកាន់តែចង់ឈ្នះឯង!»

2.1K 185 4
                                    

សង្រ្គាម⚡️ស្នេហា

សម្លេងដេញព្យាណូដ៏សែនពិរោះបានកំពុងនឹងបន្លឺឡេីងពេញផ្ទៃអាគារតន្រ្តីនេះ។ ភ្លាមនោះយេីងក៏ឃេីញនូវទិដ្ឋភាពនៃនាយកម្លោះសង្ហារដែលមានមុខមាត់ដូចជារាជបុត្រនៅក្នុងសៀវភៅរឿងនិទានបានកំពុងតែអង្គុយយកដៃចុចព្យាណូជាមួយនិងកែវភ្នែកស្រទន់កំពុងផ្ចង់អារម្មណ៍ទៅតាមសូរសព្ទនៃសម្លេងព្យាណូដែលខ្លួនកំពុងតែងលេង ហេីយនាយកម្លោះម្នាក់នោះគឺជានាយកម្លោះJin។

«សិស្សច្បងលេងព្យាណូពិរោះណាស់!»រាងតូចJiminដែលខ្លួនបានកំពុងតែអង្គុយសម្លឹងនិងស្ដាប់នាយកម្លោះលេងមកជាយូរនោះក៏បន្លឺសម្លេងស្រទន់ពោលសរសេីរនាយកម្លោះ។

«អរគុណណាស់Jimin!»នាយកម្លោះJinក៏ញញឹមស្រស់តបទៅរាងតូចទាំងកែវភ្នែកសម្លឹងមេីលរាងតូចយ៉ាងទន់ភ្លន់។

«នេះសិស្សច្បងស្គាល់ឈ្មោះខ្ញុំហេីយមែនទេ?»រាងតូចរហ័សចោទសួរនាយកម្លោះទាំងធ្វេីទឹកមុខងឿងឆ្ងល់។

«គឺ.....ហេតុអីបងមិនស្គាល់!បេីឯងជាមិត្តនិងTaehyung!»នាយកម្លោះJinហាក់ស្ទាក់ស្ទេីរនិងឆ្លេីយពីដំបូង តែក៏នាយកម្លោះនិយាយលេីកហេតុផលមកប្រាប់រាងតូច។

«ពិតមែនហេីយ..!ខ្ញុំនេះចេះតែសួរឆោតៗទៅកេីត..!»រាងតូចរហ័សយកដៃវាយក្បាលតិចៗរួចញញឹមទាំងមិនសមតបទៅកាន់នាយកម្លោះដែលសេីចគិលនិងភាពគួរអោយស្រឡាញ់របស់Jimin។

បន្តិចក្រោយមករាងតូចJiminក៏បានចោទសួរទៅនាយកម្លោះម្ដងទៀត...

«ថ្ងៃមុនខ្ញុំឃេីញសិស្សច្បងលេងបទBeautiful sunshine!ហេីយសិស្សច្បងលេងបទនេះពិរោះណាស់!ពេលដែលខ្ញុំស្ដាប់ហេីយ ខ្ញុំមានអារម្មណ៍នឹកដល់អ្នកម៉ាក់ខ្ញុំដែលគាត់តែងតែលេងបទនេះអោយខ្ញុំស្ដាប់រៀងរាល់ថ្ងៃកំណេីតរបស់ខ្ញុំ!»រាងតូចក៏ចាប់ផ្ដេីមភ្នែកក្រហម ទឹកមុខក៏ប្រែទៅជាសោកសៅពេលរាងតូចរំលឹកដល់រឿងម្ដាយខ្លួន។

«ជួនកាលអានុស្សាវីយ៍វាជាការចងចាំមួយដ៏ល្អជាងអ្វីទាំងអស់!បងប្រាប់រឿងមួយដល់Jiminចុះ!តាមពិតបងមានម្ដាយជាអ្នកលេងព្យាណូដ៏ល្បីលំដាប់ប្រទេស ហេីយកាលដែលបងចេះលេងព្យាណូក៏ដោយសារតែបងត្រូវបានម៉ាក់បងបង្រៀនហេីយជួលគ្រូល្បីៗមកបង្រៀន!តែឯងដឹងទេ?តាមការពិតបងស្អប់ព្យាណូបំផុត!ព្រោះតែបងមានការចងចាំមិនល្អជាមួយវា!រហូតដល់ថ្ងៃបុណ្យChristmasមួយ បងក៏បានជួបហ្និងស្រ្តីម្នាក់ជាមួយកូនគាត់ហេីយគាត់បានលេងព្យាណូអោយកូនគាត់ស្ដាប់ជាមួយនិងស្នាមញញឹមនិងភាពកក់ក្ដៅនៃម្ដាយកូនទាំងពីរ វាបានធ្វេីអោយបងបានលួចច្រណែននិងក្មេងប្រុសម្នាក់នោះដែលគេមានម្ដាយដែលតែងតែផ្ដល់ក្ដីស្រឡាញ់ដល់គេ មិនដូចជាបងដែលតែងតែរស់នៅដោយការបង្ខំ បឹទសេរីភាព!រហូតដល់ថ្ងៃនោះស្រ្តីម្នាក់នោះគាត់ក៏បានចូលមកជីវិតបង ហេីយបានធ្វេីអោយបងដឹងថាការដែលយេីងមានពេលវេលាល្អៗជាមួយនរណាម្នាក់ទោះបីជាវាខ្លីពិតមែន តែអានុសារវានឹងនៅតែឋិតជាប់ក្នុងការចងចាំមួយដែលមិនអាចកាត់ថ្លៃបាន!»

ប្រជុំរឿងភាគប្រលោមលោកBTSDonde viven las historias. Descúbrelo ahora