ភាគទី2 «គូរសត្រូវ ស្លាប់រស់»

3.8K 270 5
                                    

សង្រ្គាម⚡️ស្នេហា


នៅទីលានបាល់ទាត់...

«ខ្ញុំសន្យាឈប់លួចឡេីងលេីរបសសាលាសាកលទៀតហេីយ...! »សម្លេងស្រែកបណ្ដេីររត់ជុំតារាងបាល់ដ៏ធំដែលមានរាងជារង្វង់បណ្ដេីររបស់រាងតូច។ taehyungរត់ត្រហេបត្រហបខ្លាំង ព្រោះអាកាសធាតុក្ដៅផង ហត់ផងដែលធ្វេីអោយញេីសស្រក់មកពីគ្រប់កន្លែងមិនឈប់។

«តេីវាថ្ងៃស៊យអ្វីរបស់យេីងទៅ...!ហុឹស..!អាមុខឈេី ឯងចាំមេីលណា៎..!ផ្ញេីរទុកសិនចុះ...!»រាងតូចឈប់ទ្រឹងមួយកន្លែងនិយាយដោយខឹងនឹងនាយកម្លោះJungkookដែលធ្វេីបាបរាងតូចអោយមករត់3ជុំហត់ស្ទេីស្លាប់។

បន្តិចមកjiminក៏រត់មកដោយមានកាន់ទឹកសុទ្ធត្រជាក់មួយកាន់ជាប់នឹងដៃរួចរាងតូចក៏ហុចទៅអោយTaehyungដែលហត់ឡេីងចង់សន្លប់។

«taehyung!នេះផឹកទឹកសិនទៅ!តិចសន្លប់ យេីងប្រាប់ម៉ាក់ឯងយ៉ាងមិចទៅ!»jiminញុះរាងតូចដែលកំពុងតែហត់ស្ទេីតែដកដង្ហេីមមិនទាន់ដោយទឹកមុខញញឹមមិនដាច់។

«នេះនែ៎៎..!នេះមិត្តសម្លាញ់កំពុងតែហត់ចង់ងាប់ ឯងនៅមានអារម្មណ៍មកញុះយេីងទៀតJimin!»មួយដៃចំក្បាលរបស់រាងតូចTaehyungព្រោះតែខឹងនិងមិត្តដែលញុះមិនដឹងពេលវេលា។

«ចាំមេីលយេីងប្រាប់លោកអ៊ុំស្រីហេីយ ថាឯងវៃសំណព្វវចិត្តលោកអ៊ុំ!»សម្លេងបែបចង់យំដូចកូនក្មេងរបស់jiminនិយាយបញ្ឈឺប្រយោគទៅកាន់Taehyungដោយទឹកមុខឌឺតាមបែបចរិកក្មេងៗរបស់គេ។

«ចឹងហ្ហ៎?រាល់ថ្ងៃម៉ាក់យេីងបុណ្យអោយតែឯងមកជាកូនគាត់ទេ!យេីងនេះវាជាកូនសម្អប់ទៅហេីយ..!»រាងតូចតបទៅjiminដោយបញ្ឈិតបញ្ឈៀងគ្មានបាត់មួយពក្យ។

«បេីដឹងល្អហេីយ ហាស...!ហាស...!»jiminឯនេះវិញបានចិត្តរឹតតែមិនខ្ចីទ្រតែតបបញ្ឈឺមិត្តបន្ថែមដោយសេីចខិលៗ។

«ឯងមកនេះអាកន្តឿJimin!»

និយាយរួចtaehyungក៏ដេញចាប់រាងតូចjiminពេញទីលានតារាងបាល់។សកម្មភាពដែលពោរពេញទៅដោយភាពរីករាយញញឹមដេញគ្នាទៅមករវាងរាងតូចទាំងពីរបានកំពុងតែធ្វេីអោយនាយកម្លោះសង្ហាម្នាក់ដែលកំពុងឈរសម្លឹងមេីលមកពីលេីអាគារដែលបាញ់មកទីធ្លាតារាងបាល់ដែលរាងតូចទាំងពីរកំពុងប្រលែងមិនបានដឹងថានាយកម្លោះសង្ហាម្នាក់នេះមេីលមកដោយស្នាមញញឹមពេញចិត្ត ហេីយនាយកម្លោះញញឹមសម្លឹងម្នាក់នេះគឺSuga។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now