រឿង«ចំណងសន្យា» ភាគទី១ «ពាក្យសន្យា»

466 54 25
                                    

ភាគទី១ «ពាក្យសន្យា»

ឆ្នាំ២០១៦ យប់មួយក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

ផាំងៗ!

«ថេហ៊ុន!»

សំឡេងស្រែករបស់បុរសចំណាស់ម្នាក់អាយុប្រហែលខ្ទង់៤០ឆ្នាំ ។ លោកបានស្រែកមកមួយទំហឹងជាមួយកែវភ្នែកដែលបារម្ភលាយភាពអង់អាច ។ ដៃលោកកាន់កាំភ្លើងខ្មៅខ្លីមួយដើម ស្លៀកខោអាវគ្រ័ហ្សេពណ៌ខ្មៅដែលប្រលោមទៅដោយឈាមក្រហមប្រលាក់ពេញសម្លៀកបំពាក់លោកចំណាស់ម្នាក់នេះ ។ ខាងក្រោយខ្លួនមានអង្គរក្សតាមការពារពេញជាមួយការទាញកាំភ្លើងយកបាញ់ទៅមកឮសំឡេងលាន់ពេញជំហៀងស្ងាត់មួយនៃទីក្រុងភ្លើងពណ៌នេះ ។

មើលទៅលោកចំណាស់នេះមិនមែនជាមនុស្សធម្មតាឡើយ! មែនហើយ! លោកចំណាស់នេះគឺមានឈ្មោះថា ជុន ជុងហ្គុន ដែលជាម៉ាហ្វៀខាងសង្គមងងឹតមានឥទ្ធិពលបំផុតក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ តែបើតាមមុខមាត់លោកប្រាកដមិនមែនជាមនុស្សអាក្រក់ឡើយ ព្រោះលោកជាមនុស្សដែលចិត្តល្អ និងប្រកាន់ឆន្ទៈបំផុត ។

លោកជុងហ្គុនរត់មកជួយគ្រាមិត្តខ្លួនដែលជាសម្លាញ់ស្លាប់រស់សញ្ជាតិដូចគ្នាឈ្មោះថេហ៊ុន កំពុងតែត្រូវគ្រាប់ចំជាច្រើនកន្លែងច្រាលឈាមពេញមាត់ ។

ផាំងៗៗ!!

ស្នូរកាំភ្លើងនៅតែបន្លឺមកមិនដាច់សូរ ពួកខ្មាំងសត្រូវត្រៀបត្រាបាញ់មកមិនបង្អស់ដៃ ធ្វើយ៉ាងណាសម្លាប់បុរសចំណាស់ពីរនាក់នេះឱ្យបាន ។

«អាថេហ៊ុន ឯងកុំកើតអីឱ្យសោះ! ទ្រាំបន្តិចយើងនឹងនាំឯងទៅជួបកូននិងប្រពន្ធឯងហើយ!» លោកជុងហ្គុននិយាយទាំងទឹកភ្នែក ។

លោកថេហ៊ុនខំប្រឹងញញឹមជាមួយទឹកភ្នែក ហារបបូរមាត់បន្លឺសម្ដីទាំងក្អួតឈាមមកមិនដាច់៖

«ជុងហ្គុន! សន្យា..មក..ថាឯងនឹងមើល..ថែថេយ៉ុងនិងប្រពន្ធ...យើង! មើលថែថេយ៍ កុំឱ្យនរណាធ្វើបាបឮទេ?»

ផាំងៗ!!

«លោកម្ចាស់! ឆាប់រត់ទៅពួកវាមកហើយ! គ្នាយើងមានកម្លាំងតិចណាស់ ប្រាកដជាមិនឈ្នះពួកវាទេ!» អូសាកា ក្នុងសម្លៀកបំពាក់ខោអាវគ្រ័ហ្សេខ្មៅដូចបុរសចំណាស់ទាំងពីរ គេជាអង្គរក្សជនជាតិជប៉ុនកាត់កូរ៉េ ដែលជាអ្នកការពារជំណិតលោកជុងហ្គុនបានបន្លឺនិយាយមកយ៉ាងត្រហេបត្រហប ។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now