ខ្ញុំមានវិញ្ញាណទី៦ ភាគទី៥ «ក្ដីឃាតកម្មទី១»

574 68 23
                                    

ភាគទី៥ «ក្ដីឃាតកម្មទី១»

      ថេយ៍! ថេយ៉ុង!!

      ហ្ហា!!!

     ថេយ៍ស្រាប់តែស្ទុះបើកភ្នែកមកភ្លាមៗ រួមជាមួយខ្យល់ដង្ហើមដែលដកមកដង្ហក់ បែកញើសដាបថ្ងាស កាលបើត្រូវបាននាយកំលោះជុងហ្គុកអង្រុនខ្លួនខ្លាំងៗឱ្យភ្ញាក់ពីការសុបិនរបស់គេ ។

     ស៊ូហូដើរមកជិតថេយ៍បន្តិច រួចនាយក៏បន្លឺសំណួរចោទសួរឡើងទាំងបារម្ភ៖

     «នេះមានរឿងអី? ជុងហ្គុក?»

     «ថេយ៍ ឯងបានឃើញអ្វីខ្លះ?»  ជុងហ្គុកមិនតបមិត្តខ្លួន តែប្ដូរជាមកចោទសំណួរសួរថេយ៉ុងវិញទាំងចង់ដឹង ។

      ហុឹម!!

      ថេយ៉ុងបន្ធូរដង្ហើយមមកយ៉ាងវែង ទើបគេបន្លឺតបឆ្លើយទៅអ្នកដែលចង់ដឹងវិញ៖

     «ខ្ញុំគ្មានទទួលអ្វីបានទេ! គ្រប់យ៉ាងគឺគ្មានដាមឬសញ្ញាអ្វីមួយឡើយ! តែ..»

    «តែអ្វី?» ជុងហ្គុកសួរបកយ៉ាងរហ័ស ។

    «គឺមានអ្វីម្យ៉ាងកំពុងតែប្រាប់ខ្ញុំថា នឹងមានក្ដីឃាតកម្មកើតមកឆាប់ៗ!»

     «នរណាគេថេយ៍?» ម្ដងនេះនាយកំលោះស៊ូហូជាអ្នកបន្លឺសួរម្ដង ។

     «ខ្ញុំមិនដឹងទេ! គ្រាន់តែខ្ញុំមានអារម្មណ៍បែបហ្នឹង! គេជាមនុស្សស្រីចំណាស់ អាយុប្រហែ៣៥ឆ្នាំ! ខ្ញុំដឹងតែប៉ុណ្ណឹងទេ!»

     «នេះជាអ្វីឱ្យប្រាកដទៅ?»

     គ្រប់គ្នាដែលនៅក្នុងបន្ទប់កុសលវិច្ឆ័យពេលនេះ នាំគ្នាចងចិញ្ចើមឆ្ងល់មកជាមួយរឿងរ៉ាវដែលកើតឡើងមកនេះយ៉ាងខ្លាំង ។ ពេលនេះ អ្វីៗគ្រប់យ៉ាងហាក់ស្រពិចស្រពិលមិនច្បាស់លាស់ឡើយ! ជាពិសេសគឺថេយ៍ ដែលកំពុងមិនយល់មកយ៉ាងខ្លាំង ថានេះវាជាល្បែងប្រស្នាអ្វីឱ្យប្រាកដ? ហើយនរណា ម៉េចក៏មកលេងសើចបែបនេះ?

     យប់ម៉ោង៧

    នៅផ្ទះនាយកំលោះជុងហ្គុក ដោយពេលនេះនាយកំពុងតែចូលផ្ទះបាយធ្វើម្ហូបសម្រាប់ញុំា ។ ចំណែកថេយ៉ុងវិញ គេកំពុងតែអង្គុយកៅអីក្បែរតុអាហារជាមួយការឈ្ងោកមុខទៅក្រោម ហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនបន្តិចសោះ ។

ប្រជុំរឿងភាគប្រលោមលោកBTSWo Geschichten leben. Entdecke jetzt