ភាគទី៨
នៅក្នុងព្រៃនៃជេីងភ្នំមួយកន្លែង។ ជំនោរខ្យល់បានបក់រសាត់មករំហេីយសព្វទិសទី ដែលធ្វេីអោយដេីមឈេីជាច្រេីន ម្រឹកគឺ ម្រឹកគា រេទៅមកទៅតាមកម្លាំងនៃជំនោរខ្យល់ រួមជាមួយសត្វបស្សាបស្សី ដែលកំពុងតែហោះហេីរ ឡែលោមទៅមកនាជេីងភ្នំដ៏ស្រស់ត្រកាលនេះ។
នៅក្នុងនោះ យេីងក៏នឹងបានឃេីញមានកូនផ្ទះឈេីមួយ ដែលបានសង់ឡេីងនៅលេីដេីមឈេីយក្សមួយកណ្ដាល់ព្រៃនោះ។ បន្តិចមកនោះ ក៏មានវត្តមាននាយកម្លោះម្នាក់បានដេីរមកដល់ រួមជាមួយកូនចៅតាមមកពីក្រោយពីរទៅបីនាក់។ នាយកម្លោះបញ្ឈប់ដំណេីរ ហេីយបន្លឺសមហលេងនិយាយមកបែបមាំមានភាពជាម្ចាស់ការ។
«យ៉ាងមិចដែរ? ពួកឯងនៅទីនេះ មានបញ្ហាអ្វីដែរឬទេ? ចុះអាមនុស្សរុក្ខជាតិនោះ វាយ៉ាងមិចហេីយ?»
ឮបែបនេះ កូនចៅម្នាក់ក្នុងចំណោមបីនាក់នោះ ក៏បន្លឺតបទៅនាយកម្លោះវិញទាំងលំទោន។
«បាទ...! ចៅហ្វាយ វានៅតែដេកដូចស្លាប់ដដែល!»
នាយកម្លោះរំលេចស្នាមញញឹមចុងមាត់ បន្តិចមកនាយកម្លោះក៏ដេីរសំដៅឡេីងជណ្ដេីរឈេីដែលភ្ជាប់ដេីមឈេីនោះ ទៅកាន់កូនផ្ទះឈេីនៅលេីនោះបាត់ទៅ។
«ក្រាក...!»
សម្លេងបេីកទ្វាក៏បានបន្លឺសម្លេងឡេីងមក កាលបេីត្រូវបានកម្លាំងដៃរុញទ្វារបស់នាយកម្លោះSugan។ នាយកម្លោះក៏ដេីរចូលមក រីឯកែវភ្នែកក៏បានចោលសម្លឹងមិនព្រិចទៅមេីលនូវខ្លួនប្រាណនាយកម្លោះម្នាក់ទៀតដែលកំពុងតែគេងលង់លក់លេីគ្រែមានពូកពន់ រួមជាមួយការដាក់ប្រដាប់វាស់ចង្វាក់បេះដូងលោតទៅមកៗ ហេីយនាយកម្លោះដែលគេងសន្លប់នេះគឺជារាងកាយនាយកម្លោះSugaនេះឯង។
Suganដាក់ខ្លួនអង្គុយលេីកៅអីបន្តិច រួចនាយក៏បន្លឺនិយាយមកកាន់រាងកាយដែលគេងមិនដឹងខ្លួននេះ។
«យ៉ាងមិចដែរ? សុខសប្បាយទេហ្ហា៎? ហុឹស..!»
នាយកម្លោះបញ្ឈប់សម្ដីបន្តិច រួចក៏បន្លឺនិយាយមកត...
«ឯងគេងលក់ស្រួលណាស់! តែហេតុអ្វីក៏ឯងនៅមកតាមព្យាបាទយេីងទៀត? ឯងដឹងទេ ថាជីវិតយេីងក្លាយទៅជាបែបនេះ គឺព្រោះតែឯងម្នាក់គត់! យេីងស្អប់ឯង! ស្អប់! ស្អប់....!»
YOU ARE READING
ប្រជុំរឿងភាគប្រលោមលោកBTS
Romanceនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...