សង្រ្គាមស្នេហា ភាគទី18 «ក្ដីកង្វល់!»

468 74 1
                                    

ភាគទី18    «ក្ដីកង្វល់!»

បន្តិចមកលោកJunghaeក៏លេីកនាយកំលោះឱ្យងេីបឈររួចក៏និយាយតបបន្ថែម។

«កុំគិតថាវាជាកំហុសរបស់ក្មួយអីណា!ហេីយពេលនេះJiminក៏លែងអីហេីយ!ពេលប្អូនដឹងខ្លួនពេលណាចាំអ៊ំប្រាប់ឱ្យដឹង!»

«អរគុណណាស់លោកអ៊ំ!»

និយាយរួចលោកJunghaeក៏ដេីរចេញទៅបាត់ទៅ។

ចំណែកឯនាយកំលោះSugaវិញក៏ស្រាប់តែស្ទុះទៅចាប់ដៃមិត្តសម្លាញ់ខ្លួនរួចនាយកំលោះក៏អូសនាយកំលោះJinមកកន្លែងស្ងាត់ក្រោយមន្ទីរពេទ្យបាត់ទៅ។

«ឯងប្រាប់យេីងមកJinថានេះរឿងវាជាអ្វី?»

នាយកំលោះSugaក៏ចោទសួរទៅនាយកំលោះទាំងកំរោល។

នាយកំលោះJinហាក់ស្ងាត់បន្តិច រួចបន្ធូរក៏ដង្ហេីមធំហេីយទេីបនាយកំលោះនិយាយតបទៅមិត្តខ្លួនវិញ។

«កាលពី6ឆ្នាំមុនយេីងបានទៅស្គាល់លោកអ៊ំស្រីDaraហេីយនិងJimin!តែJiminមិនដែលបានស្គាល់យេីងឡេីយ!យេីងនិងអ៊ំស្រីDaraគឺស្នឹទស្នាលនឹងគ្នាណាស់..!ពេលនោះដែរម៉ាក់យេីងតែងបង្ខំឱ្យយេីងលេងតែព្យាណូដេីម្បីទុកសម្រាប់ការប្រកួតតែយេីងពិតជាមិនអាចលេងបានល្អ ទេីបលោកអ៊ំស្ររីតែងតែបង្រៀនការលេងព្យាណូនិងបទភ្លេងជាច្រេីនមកឱ្យយេីងជាពិសេសនោះគឺបទBeautiful sunshineនេះឯង!វាជាបទដែលអ៊ំស្រីតែងតែលេងឱ្យJiminនៅថ្ងៃកំណេីតរបស់កូនប្រុសគាត់!»

និយាយតែប៉ុណ្ណេះ នាយកំលោះSugaក៏តបសួរបន្ថែមទៅនាយកំលោះJin។

«ហេីយហេតុអីឯងមិនព្រមប្រាប់Jiminថាឯងស្គាល់គេមកជាយូរនោះ?»

មកដល់សំណួរនេះនាយកំលោះJinក៏ក្រហមភ្នែកច្រាលទឹកភ្នែកចេញមក រួចក៏តបទាំងអួលដេីមកទៅនាយកំលោះSuga។

«យេីងមានភាពក្លាហានឯណាទៅប្រាប់គេ!ឯងដឹងទេថាម៉ាក់របស់យេីងជាអ្នកបេីកបុកម៉ាក់Jiminរហូតដល់ស្លាប់ណា៎!នេះបេីJiminដឹងនោះតេីយេីងនឹងមេីលមុខគេចំដោយរបៀបណា?តេីJiminនឹងស្អប់យេីងកំម្រិតណា?គ្រាន់តែយេីងគិតក៏យេីងខ្លាចដែល!ហុឺៗ...!»

នាយកំលោះSugaក៏ហាក់ភ្ញាក់ផ្អេីលមិនស្ទេីរបេីពេលដែលដឹងឮនូវអ្វីដែលនាយកំលោះJinបាននិយាយ។បន្តិចមកនាយកំលោះSugaក៏តបសួរបន្ថែម។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now