បេះដូងសាតាន ភាគទី1 «គ្រោះថ្នាក់ចរាចរណ៍»

714 65 5
                                    

ភាគទី1 «គ្រោះថ្នាក់ចរាចរណ៍»

          តិប! តិប! តិប!

         ស្នូរសម្រិបជើងរត់ជាន់ឥដ្ឋការ៉ូលាន់ឮមកខ្លាំងៗសឹងបែកបរិវេណធំទូលាយមួយដែលកំពុងតែមានមនុស្សម្នាដើរទៅមកស្វះស្វែងមិនដាច់។ ទីនេះគឺជាមន្ទីរពេទ្យល្បីឈ្មោះមួយប្រចាំទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ ម្ចាស់ស្នូរជើងដែលកំពុងរត់ត្រហេបត្រហប អមដោយទឹកមុខស្លេកស្លាំងសឹងគ្មានឈាមមួយតំណក់ហាក់ដូចជាកំពុងតែភិតភ័យជាមួយរឿងអ្វីមួយ។ រាងកាយគេស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សវិទ្យាល័យដែលមានអាយុខ្ទង់១៨ឆ្នាំពោលគឺគេទើបពេញវ័យ។

          បន្តិចក្រោយបន្ទាប់ពីគេរត់មកដល់មុខទ្វារបន្ទប់ធំមួយដែលមានផ្លាកសរសេរធំៗថា «បន្ទប់វះកាត់» រួចក្មេងប្រុសម្នាក់នេះគេក៏រេកែវភ្នែកឆ្វេឆ្វាច់ព្រមទាំងដំណើរដើរទៅដើរមកទាំងរសាប់រសល់ដូចមនុស្សបាត់ស្មារតីមុខមាត់ទ្វារបន្ទប់សង្រ្គោះបន្ទាន់នេះ។ ប្រហែលមួយស្របក់ក្រោយទើបវត្តមានរបស់លោកគ្រូពេទ្យម្នាក់កុ្នងវ័យប្រហែល៤០ឆ្នាំ គាត់បានដើរចេញមកពីបន្ទប់វះកាត់ភ្លាមៗក្មេងប្រុសមុននេះក៏ស្ទុះចាប់ទាញដៃអាវលោកគ្រូពេទ្យ ចោទសួរទាំងទឹកភ្នែករលីងរលោង៖

         «លោកគ្រូពេទ្យ តើបងស្រីខ្ញុំយ៉ាងម៉េចទៅហើយ?»

         «ក្មួយជាសាច់ញាតិអ្នកជំងឺមែនទេ?» លោកគ្រូពេទ្យចោទសួរទាំងចងចិញ្ចើមឆ្ងល់។

           «បាទគឹខ្ញុំឈ្មោះគីម ថេយ៉ុង ត្រូវជាប្អូនប្រុសបង្កើតរបស់បងស្រីណារ៉ា! តើបងស្រីខ្ញុំគាត់យ៉ាងម៉េចហើយ?» ក្មេងប្រុសឈ្មោះថេយ៉ុង តបលោកគ្រូពេទ្យវិញទាំងនៅយំមិនឈប់។

            លោកគ្រូកាលបើដឹងថាថេយ៉ុងត្រូវជាប្អូនបង្កើតរបស់អ្នកជំងឺបែបនេះហើយ គាត់ក៏យកដៃអង្អែលស្មារបស់ថេយ៉ុងទៅមកថ្នមៗរួមទាំងតបគេវិញទាំងមុខស្រពោនក្រវីក្បាលតិចៗ៖

         «កាត់ចិត្តទៅក្មួយប្រុស បងស្រីក្មួយបានស្លាប់មុននេះបន្តិចបាត់ហើយ! បងក្មួយត្រូវរបួសយ៉ាងខ្លាំងត្រង់ក្បាលរហូតហូរឈាមកកក្នុងខួរក្បាល យើងមិនអាចយកចេញមកទាន់ពេលទេ!»

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now