ភាគទី១ «វិញ្ញាណទី៦»

801 63 9
                                    

ភាគទី១ «វិញ្ញាណទី៦»

គ.ស២០១៣ ព.ស២៥៥៧

យប់ពេញបូរមីណ៍

ខ្វាក ខ្វាក...

សម្លេងស្រែកយំល្វើយៗរបស់សត្វខ្លែងស្រាកដែលហើរពីលើផ្ទៃអាកាសនាយប់កណ្ដាលរាត្រីជាមួយពន្លឺព្រះខែដែលកំពុងតែបំភ្លឺមកយ៉ាងត្រចះ បង្ហាញឱ្យឃើញពីកូនផ្ទះវីឡាមួយដែលសង់ធំល្មមនៅជាប់ព្រៃរាងដាច់ស្រយាលពីផ្ទះផ្សេងៗ ។

«ថេយ៉ុងកូន ឆាប់រត់ទៅ! រត់ទៅឱ្យឆ្ងាយឮទេ? ហើយពាក់ខ្សែកថ្មបុរណាត្បូងទទឹមនេះឱ្យជាប់ កុំដោះចេញឱ្យសោះណា៎កូន!» សម្លេងនិយាយរបស់ម្ដាយក្មេងប្រុសឈ្មោះថេយ៉ុងបានបន្លឺមកកូនទាំងញ័រៗ ជាមួយកែវភ្នែកដែលក្រឡេកមើលចុះឡើងហាក់ភ័យខ្លាចរន្ធតជាមួយរឿងអ្វីអ៊ីចឹង ។

បន្តិចមក ក្មេងប្រុសថេយ៉ុងដែលមានវ័យប្រហែល១២ឆ្នាំក៏បន្លឺចេញមកទៅកាន់ម្ដាយទាំងយំជាមួយភាពភ័យខ្លាច៖

«ម៉ាក់! កុំទៅចោលកូនអី ហុឹកៗ!»

«ស្ដាប់ម៉ាក់ថេយ៉ុង បើកូនមិនរត់ទេ វិញ្ញាណអសុរៈរបស់ថានូវានឹងមកយកជីវិតកូនមិនខាន! រត់ទៅលាក់ខ្លួន បើវាឃើញកូនវានឹងសម្លាប់កូនណា៎!»

«ទេម៉ាក់! ហុឺៗ!»

«ទៅ! ហើយហាមត្រលប់មកវិញជាដាច់ខាត!»

ភ្លាមនោះសន្ធឹកខ្យល់ក៏ធ្លាក់មកជាមួយអ័ព្វផ្សែងសជាច្រើនរសាយចេញគ្រប់ទីឋាននែបរិវេណផ្ទះវីឡានេះ ។ ម្ដាយក្មេងប្រុសនោះឃើញថាជាអ្វីហើយ លោកស្រីក៏ច្រានថេយ៉ុងចេញនិងដេញឱ្យរត់ចូលព្រៃទាំងយប់ហាមមិនឱ្យងាកក្រោយឡើយ ។ ចំណែកថេយ៉ុងវិញដោយមិនអាចប្រកែកបានជាមួយពាក្យម្ដាយ គេក៏រត់បោះពួយដំណើរជើងយ៉ាងលឿនចូលទៅក្នុងព្រៃបាត់ទៅដោយមិនភ្លេចងាយក្រោយមើលម្ដាយខ្លួនកំពុងតែត្រូវវិញ្ញាណអសុរៈកំពុងតែស្រូបយកថាមពលម្ដាយខ្លួនរហូតស្លាប់បាត់បង់ជីវិតភ្លាមៗដោយសាកសពលោកស្រីគឺក្លាយទៅជាគ្រោងឆ្អឹងបាត់ទៅហើយ ។

ថេយ៉ុងក៏យកដៃខ្ទប់មាត់យំខ្លាំងៗព្រោះតែមិនអាចធ្វើអ្វីបាន ។ បន្តិចមកគេក៏ដាច់ចិត្តរត់ចូលព្រៃទាំងភាពភ័យខ្លាចជាមួយយប់ងងឹតនេះបន្តទៀតទៅ ។

ប្រជុំរឿងភាគប្រលោមលោកBTSHikayelerin yaşadığı yer. Şimdi keşfedin