ភាគទី11 «ចម្រូងចម្រាស់!»

2.3K 178 20
                                    

សង្រ្គាមស្នេហា

ពេលរសៀលម៉ោង5នៅភូមិគ្រឹះលោកkang!

លោកKangឳពុកនាយកម្លោះJungkookបានកំពុងតែអង្គុយមេីលរូបថតប្រពន្ធទី២របស់ខ្លួនគឺលោកស្រី
Sin Daraដែលត្រូវជាម្ដាយរាងតូចJimin ជាមួយទឹកមុខយ៉ាងក្រៀមក្រំហាក់បង្ហាញអោយឃេីញពីសេចចក្ដីនឹករលឹកទៅកាន់រាងតូចនិងប្រពន្ធគាត់ជាខ្លាំង។

បន្តិចមកលោកKangក៏បន្លឺសម្លេងនិយាយទាំងខ្សឹកខ្សួលមកយិចៗ

«Dara!តេីបងបានជួបអូននិងកូនយេីងទេក្នុងជាតិនេះ?»

«តុកៗ....!»

បន្តិចមកសម្លេងគោះទ្វាក៏បន្លឺឡេីងមកមុខទ្វាបន្ទប់ធ្វេីការរបស់លោកKang។ឮបែបនេះហេីយលោកKangក៏បង្ហេីបសម្លេងបែបអនុញ្ញាតអោយអ្នកដែលនៅក្រៅបន្ទប់ចូលមក។

«ចូលមក!»

សម្រឹបជេីងក៏បានដេីរចូលមកយ៉ាងលឿនរួមជាមួយទឹកមុខអន្ទៈសារចង់ប្រាប់រឿងដែលបានដឹងទៅអោយចៅហ្វាយរបស់ខ្លួនដឹងដែរ ហេីយម្នាក់នោះគឺលេខាចំណិតរបស់លោកKang។ពេលដេីរមកមុខលោកKangហេីយ លេខាចំណិតលោកក៏បន្លឺសម្លេងនិយាយជាមួយទឹកមុខត្រេកអរ។

«លោកម្ចាស់!យេីងរកឃេីញអ្នកប្រុសតូចហេីយ!»

«ឯងថាមិច?ពិតឬទេហ្ហា៎?»លោកKangងេីបផុតពីកៅអីអង្គុយជាមួយទឹកមុខបែបរីករាយយ៉ាងខ្លាំងមិនដូចទឹកមុខអំបិញមិញ។

«បាទត្រូវហេីយ លោកម្ចាស់ឮមិនខុសទេ!ពេលនេះអ្នកប្រុសតូចគឺកំពុងតែរៀននៅសាកលវិទ្យាល័យSinWa!តែ....»លេខាលោកKangបានប្រាប់បន្តទៅលោកKangយ៉ាងរីករាយ តែបន្តិចនោះលោកលេខាក៏បានខិតទៅជិតលោកKangរួចក៏ខ្សឹបប្រាប់លោកKangដែលធ្វេីអោយលោកKangប្ដូរទឹកមុខយ៉ាងឆាប់រហ័ស។

«នេះឯងថាមិច....?»

បន្តិចក្រោយមកលោកKangនិងលេខាលោកក៏នៅស្ងៀមមិនមាត់កាលបេីបានដឹងរឿងអ្វីមួយហេីយ លោកKangក៏លេីករូបថតប្រពន្ធខ្លួនមកមេីលរួចក៏សម្រក់ទឹកភ្នែកមកតិចៗរួមជាមួយស្នាមញញឹមរឹមៗ។បន្ទាប់មកលោកKangក៏ពោលបន្ថែមប្រយោគតិចៗ

«ឆាប់ៗនេះបងនឹងបានជួបកូនយេីងហេីយអូន!»

ជាមួយនឹងក្ដីរីករាយលោកKangនិងលោកលេខាក៏មិនបានដឹងថាមានមនុស្សម្នាក់បានកំពុងតែឈរស្ដាប់ពីក្រៅបន្ទប់មកយ៉ាងយូរហេីយម្នាក់នោះគឺលោកស្រីDaranម្ដាយនាយកម្លោះJungkook។បន្តិចមកលោកស្រីDaranក៏ដេីរមកផ្ទះបាយរួចលោកស្រីក៏ក្រវែងថាសទឹកតែចោលបែកខ្ចាយដែលលោកស្រីបានរៀបចំកាន់យកទៅបន្ទប់លោកKangអំបិញមិញ តែក៏បានទៅឮរឿងរ៉ាវគ្រប់យ៉ាងរួចក៏ធ្វេីអោយលោកស្រីស្លេកមុខមាត់ រួមជាមួយកែវភ្នែកឃោរឃៅទឹកភ្នែកស្រក់មកមិនដាច់។បន្ទាប់លោកស្រីDaranក៏ពោលជាមួយភាពគំនួចតែបង្កប់ទៅដោយល្បិចរាប់រយជំពូក។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now