ភាគទី៤«ខ្ញុំមិនមែនSugaទេ!»

618 54 9
                                    

ភាគទី៤

ព្រឹកថ្ងៃថ្មី

ឡានសេរីទំនេីបពណ៌សរលោងស្រិល បានបេីកចូលមក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយរួចក៏ឈប់នៅចំពីមុខទ្វារចូលផ្ទះ។បន្តិចមក នាយកម្លោះSuganក៏បានងេីបចេញពីក្នុងឡានមក រួចនាយកម្លោះក៏បោះសោរទៅអោយអ៊ំWangដែលឈរទទួលនៅម្ខាងទៀត ព្រមជាមួយការបន្លឺសម្លេងនិយាយមាំៗ។

«នេះអ៊ំ!យកឡានទៅទុកផង!»

«បាទអ្នកប្រុសតូច!»

ភ្លាមនោះនាយកម្លោះSuganក៏ស្រាប់តែតំម្លេីងសម្លេងនិយាយខ្លាំងៗទៅអ៊ំWang។

«ឈប់ហៅខ្ញុំថាអ្នកប្រុសតូចទៀតទៅ!អាSugaវាលែងនៅហេីយ ដូចនេះអ៊ំហៅខ្ញុំអ្នកប្រុសSuganទៅ!ស្ដាប់បានទេ?»

ឮបែបនេះ អ៊ំWangក៏បន្លឺតបនាយកម្លោះវិញទាំងមិនហ៊ានមេីលមុខ។

«បាទអ្នកប្រុសSugan!»

«ល្អ....!»

និយាយចប់ នាយកម្លោះSuganក៏ដេីរចូលទៅក្នុងភូមិគ្រឹះបាត់ទៅ។ពេលដែលនាយកម្លោះSuganកំពុងតែដេីរសំដៅទៅរកបន្ទប់ខ្លួននោះ នាយកម្លោះក៏ស្រាប់តែប្រទះឃេីញនូវបន្ទប់បងប្រុសរបស់ខ្លួនគឺបន្ទប់នាយកម្លោះSugaដែលបានបឹទចោលមកជាយូរ។កំឡុងពេលនោះដែរ ដោយនាយកម្លោះហាក់ផ្ដេីមនឹកឃេីញពីរឿងសុបិននៅមន្ទីរពេទ្យយប់មិញផងនោះ នាយកម្លោះSuganក៏បានសម្រេចចិត្តដេីរទៅរកបន្ទប់បងប្រុសរបស់ខ្លួន។

«ក្រាក.....!»

សម្លេងបេីកទ្វាររបស់នាយកម្លោះSugan ក៏បានបន្លឺឡេីងមក បន្តិចមក នាយកម្លោះក៏បានដេីរចូលទៅខាងក្នុងបន្ទប់ទៅ។ពេលដែលចូលមកដល់ នាយកម្លោះក៏បានសម្លឹងមេីលជុំវិញបរិវេណបន្ទប់ដែលរុំទៅដោយក្រណាត់សបឹទជិតដេីម្បីកុំអោយគ្រឿងសង្ហារឹមទ្រុឌទ្រោមនិងមានធូលី។បន្ទាប់មកនាយកម្លោះក៏បានដេីរមកដល់ មុខស៊ុមរូបថតដែលមានក្រណាត់សរុំមួយ មិមបង្អង់យូរនាយកម្លោះក៏បានទាញក្រណាត់សនោះចេញហេីយវាក៏បានរំលេចអោយឃេីញនូវរូបថតរបស់បងប្រុសខ្លួននោះគឺនាយកម្លោះSuga។

បន្តិចមក នាយកម្លោះSuganក៏ញញឹមចុងមាត់ពោលព្រមជាមួយពាក្យសម្ដីនិយាយបែបលាក់គំនួច។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now