ភាគទី១២«ផែនការរកកាយនាយកំលោះSuga!» វគ្គទី១/២

555 59 11
                                    

ភាគទី១២ វគ្គទី១/២

នៅខុនដូររាងតូច

បន្ទាប់ពីបានស្ដាប់នូវរឿងរ៉ាវដែលនាយកំលោះSugan បានរៀបរាប់ប្រាប់ខ្លួនហេីយ រាងតូចពេលនេះក៏ស្រាប់តែគេងសញ្ចឹងគិតពីរឿងគ្រប់សព្វ រួមជាមួយចម្ងល់មិនយល់ថាហេតុអ្វីបានជានាយកំលោះSugaធ្វេីបែបនោះ?

បន្តិចមក Jiminក៏ងេីបមកអង្គុយដោយបេីកភ្លេីងភ្លឺរឹមៗ រួមជាមួយការបន្លឺចេញមកតិចៗ៖

«តេីវាជារឿងអ្វីឱ្យពិតប្រាកដទៅ? ពេលនេះបងSugaបងនៅទីណា? មេត្តាមកបកស្រាយប្រាប់អូនផង!»

កែវភ្នែកក៏ផ្ដេីមស្រពោន បន្តិចមករាងតូចក៏ស្រក់ទឹកភ្នែកយំមកកាលបេីខ្លួនបាននឹកឃេីញពីហេតុការណ៍និងសភាពរូបភាពវិញ្ញាណនាយកំលោះកាលពីក្បាលព្រលប់យប់មិញ ។ ពេលនេះរាងតូច ហាក់ស្មុគស្មាញជាមួយបញ្ហារឿងនេះនេះជាពន់ពេក ហាក់មិនដឹងថាត្រូវធ្វេីយ៉ាងណាឱ្យល្អប្រសេីរនោះឡេីង ។ តែអ្វីដែលរាងតូចគិតធំបំផុតនៅពេលនេះ គឺធ្វេីយ៉ាងណារករាងកាយSugaឱ្យឃេីញ ព្រោះវាកន្លងផុតពេលយូរដែរហេីយ នៅសល់មិន១អាទិត្យទៀតទេ ។ បេីរកមិនឃេីញ ច្បាស់ណាស់វិញ្ញាណនាយកំលោះSugaនិងរលាយចូលខ្លួនមិនបានជាមិនខាន ។

ព្រឹកថ្ងៃថ្មី.....

នៅសាកលវិទ្យាល័យ

ពន្លឺព្រះសូរិយាបានកំពុងតែចាំងបំភ្លឺលោកកាមកយ៉ាងកក់ក្ដៅ រួមជាមួយជំនោរខ្យល់ដែលបកផាត់មកសសៀៗ រឹតតែបង្កេីនឱ្យពេលព្រឹកនាថ្ងៃនេះ ពិតជាស្រស់ស្រាយបំផុត ។ នៅបណ្ណាល័យសាលា ដែលមានដាក់តាំងសៀវភៅជាច្រេីនអនែក រួមជាមួយវត្តមាននិស្សិតជាច្រេីនដែលកំពុងតែអង្គុយអានសៀវភៅយ៉ាងយកចិត្តទុក រួមជាមួយភាពស្ងប់ស្ងាត់បំផុត ។ ក្នុងនោះដែរ ក៏មានវត្តមានរាងតូចTaehyung ម្នាក់ដែរ រាងតូចកំពុងតែពាក់វ៉ែនតាឱនមុខអានសៀវភៅយ៉ាងយកចិត្តទុកដាក់ តែក៏មិនភ្លេចរំលេចភាពស្រស់ស្អាតមកផងដែរ ។

បន្តិចនោះ នាយកំលោះJungkookក៏បានដេីរចូលមក ឃេីញរាងតូចភ្លាម នាយក៏ញញឹមមិនបិទមាត់រួចJungkook ក៏ដេីរទៅអង្គុយពីមុខរាងតូចរួមជាមួយសម្លេងបន្លឺចោទសួរ។

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now