ភាគទី6 «ឯងប្រច័ណ្ឌឬ?»

2.3K 206 0
                                    

សង្រ្គាម⚡️ស្នេហា

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់..!

ពន្លឺព្រះអាទិត្យបានចាំងជះកម្ដៅមកកាន់ផែនដីជាមួយខ្យល់បក់រសាតបន្តិចដែលបង្កេីតបានជាអាកាសធាតុក្ដៅល្នមនាថ្ងៃនេះ។ សម្រិបជេីងបោះជំហានមកមួយៗនៃរាងតូចទាំងពីរTaehyung និងJiminជាមួយទឹកមុខញញឹមស្រស់ស្រាយជាងថ្ងៃរាល់ដង។

«Jimin!ឯងចង់ទៅញាំអាហារពេលព្រឹកទេ?»រាងតូចTaehyungក៏ពោលបញ្ចេញសម្លេងស្រទន់ដេីរបណ្ដេីរជាមួយការចោទចោលសំណួរទៅរាងតូចម្ខាងទៀតដែលកំពុងដេីរមកជាមួយខ្លួន។

«អត់ទេ!គឺយេីងចង់ទៅរកសិស្សច្បងSugaហេីយអរគុណគាត់រឿងដែលបានជួយយេីង!tae!ឯងជួយជូនយេីងទៅអាគារគំនូរតិចមក!»Jiminតបបដិសេធទៅរាងតូចរួមជាមួយការដាក់សំណេីរមកជាមួយ។

«ហ្ហេីយ៎..!ឯងទៅៗ..!យេីងឃ្លានសឹងងាប់ហេីយ..!»taeឯណេះកាលបេីឮសំណេីរមកហេីយនោះ រាងតូចក៏រហ័សតបបដិសេធទៅកាន់មិត្តសម្លាញ់ខ្លួនវិញ។

«ឯងនេះ..!បេីអត់សុីមួយថ្ងៃវាស្លាប់មែនទេ?មកជូនយេីងតិច...!»រាងតូចJiminពោលរអ៊ូដោយមិនភ្លេចគ្រវីក្បាលបន្តិចស្ដីអោយរាងតូចដែលកំពុងតែយកដៃខ្ទប់ពោះបង្ហាញពីភាពឃ្លាន។

«អត់ទេ..!យេីងទៅសុីអី..!»Taehyungតបប្រកែកមិនឈប់ទៅកាន់មិត្តសម្លាញ់ដែលកំពុងតែចាប់ដៃរាងតូចទាញដេីរទៅរកអាគារគំនូរ។

ស្របពេលដែលរាងតូចទាំងពីរកំពុងតែបង្ខំគ្នាទៅវិញទៅមកដោយម្នាក់ខំទាញទៅមុខឯម្នាក់ទៀតខំប្រឹងទប់មិនទៅតាមការទាញរបស់អ្នកម្ខាងទៀតនោះ ក៏នាយកម្លោះសង្ហារទាំងបីនាក់គឺJungkook Suga Jinក៏ដេីរមកដល់ឃេីញសកម្មភាពបែបនេះនាយកម្លោះJungkookក៏ស្រាប់តែសេីចជាមួយពាក្យនិយាយតិចៗ។

«អាល្អិតនេះ ជួបពេលណាដែលថាមិនដែលចេះនៅស្ងៀម!»

«នេះឯងកំពុងតែចង់គិតអីទៀតអាJung!»នាយកម្លោះសង្ហារមុខសSugaក៏ដេីរមកទះស្មានាយកម្លោះបន្តិចរួចចោទសួរទាំងទឹកមុខចង់ដឹង។

«ឯងគិតថាយេីងទៅធ្វេីស្អីអាក្មេងនោះឬ?ឆ្នាស់ដូចមេឆ្កែ!ហាសៗ...!»នាយកម្លោះJungkookងាកមករកនាយកម្លោះជាមិត្តរួចក៏តបទៅទាំងសេីច។

ប្រជុំរឿងភាគប្រលោមលោកBTSOpowieści tętniące życiem. Odkryj je teraz