ភាគទី៩
១ម៉ោងមុន
«តេីលោក ចង់ធ្វេីយ៉ាងមិចទៅលេីវិញ្ញាណបងប្រុសលោក?»
សម្លេងបែបមាំ របស់បុរសចំណាស់ម្នាក់ មានអាយុប្រហែល៦០ឆ្នាំ ស្លៀកពាក់បែបបុរាណដែលមេីលទៅដូចជាគ្រូមន្តអាគម ព្រោះនៅក្នុងបរិវេណនៃផ្ទះនេះ បានតម្កល់ទៅដោយរូបពពួកអបិយជំនឿ និងរបស់ផ្សេងៗជាច្រេីន។គាត់បានបន្លឺសួរមក កាន់នាយកម្លោះSuganដែលកំពុងតែអង្គុយពីមុខគាត់។
ឮបែបនេះ នាយកម្លោះក៏បន្លឺសម្លេងស្មេីរៗ តបទាំងកាចទៅគ្រូខ្មោចដែលសួរនោះ។
«ហៅវិញ្ញាណ វាមកទីនេះ!»
«បាន....! តែត្រូវមានសំណែនខ្លះៗហេីយ!»
«នេះលុយ!»
ដោយដឹងពីចិត្តគ្រូខ្មោចនេះ នាយកម្លោះក៏ទាញលុយមួយចងមួយបាច់ រួចក៏យកទៅដាក់លេីជេីងពានសម្រាប់ដាក់សំណែន។ រីឯគ្រូខ្មោច ឃេីញលុយហេីយក៏ញញឹមបន្តិច រួចគាត់ក៏ចាប់ផ្ដេីមរៀបចំរបស់ សម្រាប់ធ្វេីពិធីហៅវិញ្ញាណឡេីងមក។
«ក្ឌាំងៗ....!»
សម្លេងផ្គរក៏ផ្ដេីមរន្ថេីនសូរសៀងមកយ៉ាងអំណាច រួមជាមួយសន្ធឹកខ្យលដែលបានធ្លាក់មកបោកបកពេញទិសទី រហូតធ្វេីអោយពពួករុក្ខជាតិ តូចធំត្រូវរងកម្លាំងរេចុះឡេីងស្ទេីរតែរលំដេីម។ ចំណែកគ្រូខ្មោចនោះ ក៏នៅតែសូត្រញាប់មាត់ឆ្វេរ រួចគាត់ក៏ផ្ដេីមយកឈាមសត្វឆ្កែក្រហមេះ យកមកចាក់លេីរូបថតនាយកម្លោះSugaជាមួយថ្ងៃខែកំណេីតដែលសរសេរលេីនោះ បន្តិចមកគាត់ក៏យកកាំបិតមុតស្រួចមួយមកឆូតរូបថតនោះ អោយរហែកដាច់ចេញជាពីរផ្នែក។
អូយ៎....!»
ភ្លាមនោះ នាយកម្លោះSugaក៏ស្រាប់តែដេកដួលទៅលេីឥដ្ឋ ស្រែកបញ្ចេញភាពឈឺចាប់មកយ៉ាងខ្លាំង។
«បងSuga បងមានរឿងអី?»
Jiminក៏ស្ទុះរត់មកគ្រាខ្លួននាយកម្លោះ ទាំងទឹកមុខពោរពេញដោយក្ដីបារម្ភបំផុត។
«ក្ឌាំងៗ...!»
«អូយ៎...! ឈឺណាស់!»
ផ្គរលាន់បន្លឺមកកាលណា នាយកម្លោះSugaក៏ស្រែកត្អូញឈឺមកតាមដែរ។ រាងតូចវិញកាលបេីឃេីញពីភាពឈឺចាប់របស់នាយកម្លោះបែបនេះ ទឹកភ្នែកជាច្រេីនតំណក់របស់ខ្លួនក៏បានហូរមកជោគពាសពេញផែនថ្ពាល់។
YOU ARE READING
ប្រជុំរឿងភាគប្រលោមលោកBTS
Romanceនេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២ភូមិគ្រឹះផ្កាយមួយពាន់ (អេតមីនសរសេរចប់ហេីយអាចចូលអានបាន ជារឿងគូរVKook សាច់រឿងបុរាណរន្ធត់ អាថ៌កំបាំង ស្...