សង្រ្គាមស្នេហា ភាគទី១២«អារម្មណ៍ខ្លាចបាត់បង់»

901 100 5
                                    

ភាគទី12 «អារម្មណ៍ខ្លាចបាត់បង់»

30នាទីមុន

«អា៎វៗៗ...!អាTaehyung..!យេីងនិងឯងមេីលទៅរួមលោកជាមួយគ្នាមិនបាននោះទេ!»

នាងក្រមុំMi Raeស្រែកជំទាលយ៉ាងខ្លាំងៗរួមជាមួយកែវភ្នែកក្រហមងាំងនៅពេលដែរនាងក្រមុំបានទៅឃេីញសភាពការណ៍រវាងនាយកំលោះJungkookនិងរាងតូចដែលនាយកំលោះកំពុងឱបថេីបរាងតូចTaeយ៉ាងញក់ញី
ដែលមិនបានចាប់អារម្មណ៍ថាមានភ្នែកមួយគូដែលកំពុងបាញ់សម្លឹងទាំងភាពឈឺចាប់ជាទីបំផុត ហេីយមិនបង្អង់យូរនាងក្រមុំMi Raeក៏រត់ចេញមកទាំងត្រហេបត្រហបប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ។

បន្ទាប់ពីនាងក្រមុំសញ្ចឹងគិតរួចហេីយនាងក្រមុំMi Raeក៏លេីកទូរស័ព្ទរួចនាងក៏ចុចខលទៅរកលេខមួយខ្សែដែលលេខនោះបានSaveដាក់ឈ្មោះថា«អ្នកម៉ាក់»។

«អាឡូMi Rae!កូនយ៉ាងម៉េចហេីយ!»

សម្លេងអ្នកជាម្ដាយក៏បានបន្លឺឡេីងរួចក៏ចោទជាសំនួរសួរទៅនាងក្រមុំជាមួយសម្លេងយ៉ាងស្រទន់តែលាក់ទៅដោយគំនួច។

«ម៉ាក់..!ម៉ាក់មានទៅនិយាយរឿងភ្ជាប់ពាក្យកូននិងបងJungkookជាមួយម៉ាក់គាត់ឬនៅ?»

នាងក្រមុំមិនតបនូវសំនួរម្ដាយ តែប្ដូរមកពីការចោទជាសំនួរទៅម្ដាយខ្លួនវិញទាំងសម្លេងខ្លាំងៗព្រោះពេលនេះនាងក្រមុំកំពុងតែមានភ្លេីងនៅក្នុងខ្លួនដែលកំពុងដុតនាងឱ្យឆេះ ហេីយភ្លេីងនោះគ្មាននរណាក្រៅពីរាងតូចTaehyungឡេីយ។

«គឺម៉ាក់បានណាត់យូរមកហេីយ តែដោយសារលោកស្រីDaRanគាត់មិនទំនេរប៉ុន្មានថ្ងៃមកនេះទេីបការណាត់បានពន្យារមករហូត!Mi Rae តែកូនកំភ័យអីថ្ងៃស្អែកម៉ាក់នឹងខលទៅណាត់គាត់ម្ដងទៀតណា៎កូន!»

ម៉ាក់នាងក្រមុំហាក់កំពុងដឹងពីចិត្តនាងក្រមុំកាលបេីស្ដាប់សម្លេងរបស់នាងមិនមានភាពស្រទន់ឡេីយ ទេីបលោកស្រីMi Ranខំប្រឹងនិយាយលួងលោមកូនស្រីកុំឱ្យនាងក្រមុំពិបាកចិត្ត។

«ស្អែកហ្នឹងទៅម៉ាក់!ខ្ញុំលែងអត់ទ្រាំបានទៀតហេីយ!ម៉ាក់ដឹងទេ ពេលនេះបងJungkookបានកំពុងតែលង់ស្រឡាញ់ក្មេងប្រុសម្នាក់ហេីយ!ខ្ញុំមិនអាចបណ្ដោយអោយមានរឿងបែបនេះទេ..!ហុឺៗ..!»

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now